fbpx

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុន ខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕

ចក្ខុវិស័យ

ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃ និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាជនកម្ពុជា ដើម្បីជួយដល់បង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

បេសកកម្ម

  • អតិថិជនជាអាទិភាព ស្វែងយល់ពីតំរូវការទីផ្សារដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលល្អបំផុតដើម្បីបំពេញតំរូវការអតិថិជនទាន់ពេលវេលា។
  • ផ្តោតលើការអភិវឌ្ឍសហគមន៍ ផ្តល់ជូននូវសេវាហិរញ្ញវត្ថុចល័តដែលងាយស្រួល និងអាចទទួលយកបានសំរាប់ជួយសហគមន៍អោយមានជីវភាពប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គមផងដែរ។
  • បុគ្គលិកជាសសរស្តម្ភ បង្កើតអោយមានបរិយាកាសការងារល្អដែលមានការទទួលស្គាល់នូវស្នាដៃនិងសមិទ្ធផលការងារល្អជាមួយនិងការអនុវត្តគុណតំលៃរបស់ធនាគារ។
  • សមិទ្ធផលខ្ពស់សំរាប់ភាគទុនិក បង្កើតនូវស្តង់ដាអភិបាលកិច្ចល្អមួយ ដែលរក្សាអោយបាននូវអត្ថប្រយោជន៍ខ្ពស់ សំរាប់ភាគទុនិកក្នុងគោលដៅអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែង ជាមួយ និងការឈានមុខគេជាធនាគារដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុចល័ត ដែលងាយស្រួលបំផុតសំរាប់អតិថិជនគ្រប់រូប។

គុណតម្លៃ

  • ការគោរព យើងគោរព និងផ្តល់តម្លៃដល់អ្នកដែលយើងធ្វើការជាមួយ និងការរួមចំណែករបស់ពួកគេ
  • សុចរិតភាព យើងធ្វើការប្រកដដោយភាពយុត្តិធម៌ ក្រមសីលធម៌ និង ការបើកទូលាយ
  • សេវាកម្ម យើងចាត់ទុកអតិថិជនគឺជាចំនុចសំខាន់នៃការបម្រើសេវាកម្ម
  • ភាពឥតខ្ចោះ យើងប្រើប្រាស់នូវថាមពល ជំនាញ និងធនធានរបស់យើងដើម្បីបង្កើតនូវលទ្ធផលល្អបំផុតនិងមាននិរន្តរភាព