ធនាគារ វីង បានទទួលអាជ្ញាប័ណ្ណជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ក្នុងការផ្តល់សេវាលើវិស័យមូលបត្រ ជូនដល់អតិថិជនដែលជាវិនិយោគិនមូលបត្រ ក្រុមហ៊ុនមូលបត្រ និងផ្សារមូលបត្រកម្ពុជា ក្នុងការផ្ទេរប្រាក់ចេញចូលគណនីជួញដូរ និងទូទាត់លើប្រតិបត្តិការជួញដូរមូលបត្រ។ បន្ថែមពីនេះ ធនាគារ វីង ក៏ផ្តល់សេវាលើវិស័យឧបករណ៍និស្សន្ទ ក្នុងការរក្សាសាច់ប្រាក់របស់អតិថិជនក្នុងគោលដៅធ្វើការជួញដូរ និងទូទាត់ប្រតិបត្តិការពាក់ព័ន្ធការជួញដូរឧបករណ៍និស្សន្ទផងដែរ។
អត្ថប្រយោជន៍
វិនិយោគិនអាចអញ្ជើញមកធ្វើប្រតិបត្តិការ ដាក់ ឬដកប្រាក់បាននៅគ្រប់សាខារបស់ធនាគារ វីង ទូទាំងប្រទេសកាន់តែមានភាពងាយស្រួល ចំណាយពេលតិចនិង ចំណេញពេលវេលា។
លក្ខខណ្ឌ
- អតិថិជនត្រូវមានគណនីជួញដូរ ជាមួយក្រុមហ៊ុនមូលបត្រ(រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យួរឹធី ភីអិលស៊ី)
- អតិថិជនត្រូវមានគណនីជួញដូរ ជាមួយក្រុមហ៊ុន ឈ្មួញជើងសារឧបករណ៍នស្សន្ទ
- អតិថិជនមានគណនីធនាគារ វីង ត្រូវបានផ្តល់អាទិភាព
- អតិថិជនអាច ដាក់ឬ ដកប្រាក់បាននៅតាមសាខា ធនាគារ វីង តែប៉ុណ្ណោះ
សម្រាប់ព័ត៌៍មានបន្ថែមសូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក។
សំណួរញឹកញាប់
1. តើខ្ញុំអាចដកឬដាក់ប្រាក់ចូលគណនីជួញដូរ នៅតាមភ្នាក់ងារ វីងបានឬទេ?
លោកអ្នកអាច ដាក់់ ឬ ដកប្រាក់បាននៅតាមសាខា ធនាគារ វីង តែប៉ុណ្ណោះ។
2. តើខ្ញុំបើក/បិទគណនីជួញដូរនៅសាខាធនាគាវីង បានឬទេ?
មិនបានទេ! លោកអ្នកអាចបើក ឬបិទគណនីជួញដូរបានជាមួយក្រុមហ៊ុនមូលបត្រ រឺក្រុមហ៊ុន ឈ្មួញជើងសារឧបករណ៍និស្សន្ទ។
3. តើគណនីជួញដូរមានប៉ុន្មានរូបិយប័ណ្ណ?
គណនីជួញដូរមានពីររូបិយប័ណ្ណ គឹខ្មែររៀល និងដុល្លាអាមេរិក។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដាក់អោយប្រើប្រាស់ការជួញដូរជារូបិយប័ណ្ណខ្មែររៀល តែប៉ុណ្ណោះ។
4. តើការដកឬដាក់ប្រាក់ គិតថ្លៃសេវាដែរឬទេ?
រាល់ប្រតិបត្តិការ ដាក់ ឬដកប្រាក់សម្រាប់គណនីជួញដូរ មិនមានគិតថ្លៃសេវាទេ។