fbpx

វីងម៉ាស្ទ័រកាត វើល គ្មានលេខ​

គឺជាកាតឥណពន្ធឌីជីថលមួយ ដែលត្រូវបានរចនាដ៏ល្អបំផុត ធ្វើឡើងពីលោហៈសុទ្ធ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏ល្អ​បំផុតសម្រាប់អតិថិជន VVVIP (T&Cs ត្រូវបានអនុវត្ត)។

លោកអ្នកអាចប្រើប្រាស់ វីងម៉ាស្ទ័រកាត វើល គ្មានលេខ​ របស់អ្នក នៅតាមហាងទំនិញជុំវិញពិភពលោក ទិញទំនិញអនឡាញ ឬដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹមដែលមានឡូហ្គូ Mastercard។ លើសពីនេះទៅទៀតលោកអ្នកអាចចូលសម្រាករង់ចាំនៅសាលរង់ចាំនាអាកាសយានដ្ឋាន នៅជុំវិញពិភពលោក។

អត្ថប្រយោជន៍នៃការប្រើប្រាស់វីងម៉ាស្ទ័រកាត វើល គ្មានលេខ​

សម្រាប់តែកាត វីងម៉ាស្ទ័រកាត វើល គ្មានលេខ​ ប៉ុណ្ណោះ
ម្ចាស់កាតអាចចូលសម្រាកនៅក្នុងសាលរង់ចាំដោយសេរីគ្មានដែនកំណត់
សាលរង់ចាំប្រណីតនៅតាមព្រលានយន្តហោះ ម្ចាស់កាតអាចមានសិទ្ធិចូលប្រើសាលរង់ចាំនៅព្រលានយន្តហោះ ជាង 1,300 ទីតាំងនៅទូទាំងពិភពលោក
សាលរង់ចំា​ Wing Premier Lounge ម្ចាស់កាតអាចចូលប្រើសាលរង់ចាំ Wing Premier Lounge បាន
កម្មវិធីស្នាក់នៅមួយយប់ឥតគិតថ្លៃ* ផ្តល់ជូនកន្លែងស្នាក់នៅដ៏ប្រណីតមួយយប់ដោយឥតគិតថ្លៃ
អាចស្នាក់នៅមួយយប់បានដោយឥតគិតថ្លៃនៅបណ្តុំនៃសណ្ឋាគារដែលជាដៃគូចូលរួម
ទទួលទានដោយឥតគិតថ្លៃ* អាហារល្អសមនឹងទទួលទានដោយបុគ្គលអស្ចារ្យ
ម្ចាស់កាតអាចទទួលទានមុខម្ហូបចម្បងមួយមុខដោយឥតគិតថ្លៃ នៅពេលទទួលទានអាហារនៅភោជនីយដ្ឋានដៃគូក្នុងទីក្រុងធំៗទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក
លេងវាយកូនហ្គោលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹង Mastercard* លោកអ្នកមានសិទ្ធិក្នុងការលេងលើគ្រប់ទីលានកូនហ្គោល លំដាប់ថ្នាក់ពិភពលោកដែលទទួលបានការអនុញ្ញាត ពី Mastercard ។
បញ្ចុះតម្លៃ 50% នៅក្លឹបវាយកូនហ្គោលអាស៊ីអាគ្នេយ៍ មានភាពងាយស្រួលជាមួយ Mastercard Airport Concierge
កម្មវិធីវាយកូនហ្គោល TPC* ទទួលបានសិទ្ធិ VIP ចូលទៅកាន់ទីលានវាយកូនហ្គោលដ៏ល្បីល្បាញបំផុតមួយចំនួននៅលើពិភពលោក
លោកអ្នកអាចទទួលបានឱកាសដ៏រីករាយក្នុងការលេងកីឡាវាយកូនហ្គោល នៅលើទីលានវាយកូនហ្គោល TPC ដ៏ល្បីល្បាញលើពិភពលោក ដែលជាទីលានមានការប្រកួតជើងឯកវាយកូនហ្គោល PGA Tour។ លោកអ្នកក៏មានសិទ្ធិផ្តាច់មុខដូចខាងក្រោម៖
✓ ការចូលប្រើក្លឹបឯកជន TPC
✓ សិទ្ធិ VIP នៅរមណីយដ្ឋាន TPC
✓ ស្គាល់អារម្មណ៍អ្នកប្រកួតជើងឯក PGA Tour
សេវាធ្វើដំណើរ និងសេវាតម្រូវការប្រចាំថ្ងៃរបស់ Mastercard* រីករាយជាមួយកញ្ចប់ដ៏ធំទូលាយនៃសេវា និងបទពិសោធន៍ជាសកលដែលបានរៀបចំជូនលោកអ្នក
✓ សណ្ឋាគារ និងរមណីយដ្ឋានប្រណីត
✓ ការធានាការស្នាក់នៅសណ្ឋាគារ
✓ ការធានាតម្លៃសណ្ឋាគារទាបបំផុត
✓ កម្មវិធី​ Air Program
✓ កម្មវិធីជួលរថយន្ត និងជិះទូក
✓ កញ្ចប់លំហែកាយ
បង់ប្រាក់ឥឡូវនេះ ធ្វើដំណើរពេលក្រោយ* គ្រប់គ្រងគម្រោងធ្វើដំណើរនាពេលអនាគតរបស់អ្នក
កក់ការធ្វើដំណើរអាជីវកម្ម ឬដំណើរកម្សាន្តបន្ទាប់របស់អ្នកជាមុនដោយទំនុកចិត្ត ព្រោះអ្នកអាចហោះហើរនៅពេលក្រោយជាមួយនឹងភាពបត់បែននៃការលើកលែង 1 ដងដោយឥតគិតថ្លៃ ដើម្បីផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើររបស់អ្នកក្នុងរយៈពេល 1 ឆ្នាំនៃការធ្វើដំណើរ។
អារម្មណ៍មានសុវត្ថិភាព* ការការពារចោរកម្មតាមរយៈ Mastercard ID
ត្រួតពិនិត្យវេបសាយងងឹត និងប្រព័ន្ធអ៊ីនធឺណិតធម្មតា ផ្តល់ដំណឹង និងសេវាស្តារអត្តសញ្ញាណពេញលេញប្រកបដោយសុវត្ថិភាព។
សេវាកម្ម Mastercard Concierge * យោបល់របស់អ្នកជំនាញ និង សេវាសម្របតាមតម្រូវការរបស់លោកអ្នក។
នៅពេលណាដែលលោកអ្នកត្រូវការជំនួយក្នុងការរៀបចំផែនការអាជីវកម្ម ឬ ដំណើរកម្សាន្ត MC Concierge អាចជួយលោកអ្នកបាន។

ថ្លៃសេវា វីងម៉ាស្ទ័រកាត វើល គ្មានលេខ​

ចំនួនកំណត់នៃទឹកប្រាក់ទិញទំនិញក្នុងមួយថ្ងៃ(ម៉ាស៊ីនឆូតកាត ឬ អនឡាញ)
៥០០,០០០ដុល្លារអាមេរិក​
កញ្ចប់ស្វាគមន៍
Plaza Premium Lounge (សិទ្ធចូលសម្រាក់នៅសាលរង់ចាំនៅព្រលានយន្តហោះសកល) - គ្មានដែនកំណត់
- កន្លែងទទួលភ្ញៀវ Wing Premier
ថ្លៃសេវាប្តូរកាតថ្មីក្នុងមួយដង
599 ដុល្លារអាមេរិក​
ចំនួនកំណត់នៃប្រតិបត្តិការដកសាច់ប្រាក់ក្នុងមួយថ្ងៃ​
១០ ដង​
ថ្លៃសេវាការទិញ ឬ ដកសាច់ប្រាក់ដែលមិនមែនលុយដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ
២.៥ភាគរយនៃចំនួនដែលធ្វើប្រតិបត្តិការ​
ការផ្តល់ជូន Mastercard
កម្មវិធីស្នូល ចុចទីនេះ
ថ្លៃសេវាប្រចាំឆ្នាំរបស់កាត
999 ដុល្លារអាមេរិក
ចំនួនកំណត់នៃការដកសាច់ប្រាក់ក្នុងមួយថ្ងៃ​
50,000 ដុល្លារអាមេរិក
ចំនួនកំណត់នៃប្រតិបត្តិការទិញទំនិញក្នុងមួយថ្ងៃ(ម៉ាស៊ីនឆូតកាត ឬ អនឡាញ)
ឥតកំណត់
ថ្លៃសេវាដកសាច់ប្រាក់នៅទូអេធីអឹមរបស់ ធនាគារផ្សេងក្នុងមួយប្រតិបត្តិការ​
២ភាគរយនៃចំនួនទឹកប្រាក់ដក ឬ ឬយ៉ាងតិច៥ដុល្លារអាមេរិក​
ចំនួននៃការចេញកាតថ្មីក្នុងមួយCIF(អតិថិជន)
៥កាត​
ឥតគិតថ្លៃ

ការទិញទំនិញតាមអ៊ីនធឺណែត ក្នុងមួយប្រតិបត្តិការ

ការសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារវីង ក្នុងមួយប្រតិបត្តិការ

ប្រតិបត្តិការបរាជ័យនៅ ATM របស់ធនាគារវីង

ប្រតិបត្តិការបរាជ័យនៅ ATM/POS/eCom របស់ធនាគារផ្សេង

ពិនិត្យមើលសមតុល្យនៅ ATM/POS របស់ធនាគារផ្សេង

ផ្លាស់ប្តូរកូដ PIN របស់កាត ក្នុងមួយប្រតិបត្តិការ

របៀបស្នើសុំ

សម្រាប់តែអតិថិជនដែលទទួលបានការអញ្ជើញប៉ុណ្ណោះ

ខចែង និងលក្ខខណ្ឌ

  1. ម្ចាស់កាតដែលមានសមតុល្យ ៥00,000 អាមេរិក​ ឬលើសពីនេះ នឹងទទួលបានកាតដោយឥតគិតថ្លៃ។ គ្មានថ្លៃសេវាប្រចាំឆ្នាំ (ក្នុងអំឡុងពេលម្ចាស់កាតផ្ទេរទៅគណនីនឹងមិនត្រូវបានកាត់ថ្លៃពីគណនីឡើយ)
  2. នៅថ្ងៃខួបនៃការគិតថ្លៃប្រចាំឆ្នាំ
  • ប្រសិនបើម្ចាស់កាតនៅសមតុល្យ ៥00,000 អាមេរិក​ ធនាគារនឹងមិនគិតថ្លៃសេវាឡើយ
  • ប្រសិនបើម្ចាស់កាតមានសមតុល្យតិចជាង ៥00,000 អាមេរិក​ ធនាគារនឹងគិតថ្លៃសេវាប្រចាំឆ្នាំ
  • ប្រសិនបើម្ចាស់កាតមានសមតុល្យសូន្យ ឬសមតុល្យតិចជាងថ្លៃសេវាប្រចាំឆ្នាំ (៩៩៩ អាមេរិក​) នោះយើងខ្ញុំនឹងផ្តល់រយៈពេលអនុគ្រោះ 3 ខែដល់ម្ចាស់កាត។ បន្ទាប់ពីនោះ កាតនឹងត្រូវបានបិទ។​"