គណនីបញ្ញើមានកាលកំណត់របស់ធនាគារ វីង ផ្តល់ជូននូវវិធីដ៏ឆ្លាតវៃ និងសុវត្ថិភាពក្នុងការបង្កើនប្រាក់សន្សំរបស់អ្នកជាមួយនឹងអត្រាការកាន់តែខ្ពស់រហូតដល់ 9% ក្នុងមួយឆ្នាំ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ នៃភាពងាយស្រួល ដែលមកជាមួយនូវការធានាត្រឡប់មកវិញនូវការប្រាក់កាន់តែពិសេស ជាមួយជម្រើសនៃការសន្សំដែលមានភាពបត់បែនស័ក្តិសមទៅនឹងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។
អត្រាការប្រាក់ក្នុងមួយឆ្នាំ
រយៈពេល |
ការប្រាក់នៅចុងគ្រា |
ការប្រាក់ប្រចាំខែ |
||
ដុល្លារ |
រៀល |
ដុល្លារ |
រៀល |
|
1ខែ |
3.65% |
3.90% |
N/A |
N/A |
2ខែ |
3.85% |
4.10% |
3.60% |
3.85% |
3ខែ |
4.00% |
4.25% |
3.75% |
4.00% |
4ខែ |
4.10% |
4.35% |
3.85% |
4.10% |
5ខែ |
4.25% |
4.50% |
4.00% |
4.25% |
6ខែ |
4.75% |
5.00% |
4.50% |
4.75% |
7ខែ |
4.85% |
5.10% |
4.60% |
4.85% |
8ខែ |
5.00% |
5.25% |
4.75% |
5.00% |
9ខែ |
5.25% |
5.50% |
5.00% |
5.25% |
10ខែ |
5.50% |
5.75% |
5.25% |
5.50% |
11ខែ |
5.75% |
6.00% |
5.50% |
5.75% |
12ខែ |
7.50% |
7.50% |
7.25% |
7.25% |
18ខែ |
7.50% |
7.50% |
7.25% |
7.25% |
24ខែ |
7.50% |
7.50% |
7.25% |
7.25% |
36ខែ |
8.00% |
8.25% |
7.75% |
8.00% |
48ខែ |
8.00% |
8.50% |
7.75% |
8.25% |
60ខែ |
9.00% |
9.00% |
8.50% |
8.50% |
អត្ថប្រយោជន៍
- រហ័ស និងងាយស្រួល អាចបើកបានគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈអេប Wing Bank និង សាខាធនាគារវីង។
- ទទួលបានអត្រាការប្រាក់ខ្ពស់លើប្រាក់សន្សំរបស់អ្នក។
- សន្សំប្រាក់ ដោយសុវត្ថិភាព និងទំនុកចិត្តដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានការប្រាក់ទៀងទាត់ ដោយមិនបារម្ភរឿង បាត់បង់ប្រាក់ដើមរបស់អ្នក។
- រយៈពេលបញ្ញើ និង ជម្រើសបន្ត មានភាពបត់បែន។
- មិនគិតថ្លៃសេវា
របៀបស្នើ
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- មានគណនីសន្សំ ឬគណនីចរន្តជាមុនសិន
- ទៅកាន់សាខាវីងណាមួយ ដែលនៅជិត ឬបើកគណនីតាមអេប Wing Bank
លក្ខខណ្ឌងាយៗ
ប្រាក់បញ្ញើអប្បបរមា |
|
ការទូទាត់ការប្រាក់ |
|
វិធីសាស្រ្តដាក់ប្រាក់ |
|
វិញ្ញាបនបត្រប្រាក់បញ្ញើ |
|
ដកប្រាក់ |
|
ទូទាត់/ដកប្រាក់មុនកំណត់ |
|
ជម្រើសបន្តពេលចុងគ្រា |
|
ពន្ធកាត់ទុក |
|
សំនួរញឹកញាប់
1. តើខ្ញុំអាចបើកគណនីបញ្ញើមានកាលកំណត់បានប៉ុន្មានគណនី?
មិនកំណត់ – លោកអ្នកអាចបើកគណនី ច្រើនតាមតម្រូវការ។
2. តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយរបៀបណា?
លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបាន ដោយទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតអ្នកបំផុត។
3. តើខ្ញុំអាចប្រើគណនីចរន្តដើម្បីបើកគណនីបញ្ញើមានកាលកំណត់បានទេ?
អាចបាន! ប៉ុន្តែក្នុងករណីលោកអ្នកចង់ដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ។
4. តើខ្ញុំអាចដឹងដោយរបៀបណា ពេលការប្រាក់ត្រូវបានទូទាត់ទៅ គណនីសន្សំ/ចរន្តរបស់ខ្ញុំ?
លោកអ្នកនឹងទទួលបានការជូនដំណឹងជាមួយនឹងចំនួនការប្រាក់ដែលទទួលបានតាមអេប Wing Bank។
5. តើអត្រាការប្រាក់ថ្មីនេះអាចអនុវត្តបានសម្រាប់គណនីបញ្ញើ ដែលកំពុងមានស្រាប់ដែរឬទេ?
មានតែគណនីដែលបើកថ្មី និង គណនីដែលមានស្រាប់បន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះ ដែលនឹងត្រូវបានអនុវត្តជាមួយនឹងអត្រាការប្រាក់ថ្មីនេះ។
6. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបិទគណនីបញ្ញើមានកាលកំណត់របស់ខ្ញុំមុនថ្ងៃកំណត់?
លោកអ្នកអាចបិទគណនីបញ្ញើមានកាលកំណត់ និងដកប្រាក់តាមសាខាធនាគារ វីង គ្រប់ទីកន្លែងដោយមិនគិតថ្លៃសេវាអ្វីទាំងអស់។ តែប្រសិនបើលោកអ្នកបិទគណនីមុនពេលកំណត់ នោះលោកអ្នកនឹងទទួលបានអត្រាការប្រាក់ដូចទៅនឹងគណនីសន្សំធម្មតា ឬគ្មានការប្រាក់ អាស្រ័យទៅលើប្រភពគណនីដើមដែលអ្នកបង្កើត។
