fbpx

សូមណែនាំអេប Wing Merchant

ធនាគារ វីង រីករាយក្នុងការដាក់ឲ្យប្រើប្រាស់អេប Wing Merchant ជំនាន់ថ្មី ដែលជាអេប ធនាគារឌីជីថលថ្មីមួយនៅក្នុងទីផ្សារ​កម្ពុជា។ អេប Wing Merchant របស់យើង ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវបទពិសោធន៍យ៉ាងរលូន ស័ក្តិសមសម្រាប់អាជីវកម្មគ្រប់ប្រភេទក្នុងការទទួលទូទាត់ដោយមិនប្រើសាច់ប្រាក់និងធ្វើឲ្យប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នកកាន់តែប្រសើរជាងមុន។
មើលវីដេអូនេះ ដើម្បីដឹងពីរបៀបនៃការប្រើប្រាស់អេប៖

អត្ថប្រយោជន៍ នៃការក្លាយជា Wing Merchant

ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន
នៅពេលដែលអ្នកក្លាយជា Wing Merchant អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម ក៏ដូចជាដំណោះស្រាយនៃការទូទាត់ ដែលអាចជំរុញឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន ជាមួយការទទួលទូទាត់បានកាន់តែមានសុវត្ថិភាពពីអតិថិជនរបស់អ្នក។
ស្វែងរកអត្ថប្រយោជន៍ជាច្រើនដែលកំពុងរង់ចាំអ្នក៖
5% សម្រាប់គណនីសន្សំ

ទទួលបានអត្រាការប្រាក់ 5% សម្រាប់គណនីសន្សំ

ផ្ទេរប្រាក ឥតគិតថ្លៃ

ផ្ទេរប្រាក់រហូតដល់ $150,000 ក្នុងមួយថ្ងៃពីគណនី វីង ទៅគណនីវីង ដោយឥតគិតថ្លៃ

ផ្ទេរប្រាក់រហូតដល់ $50,000

ផ្ទេរប្រាក់រហូតដល់ $50,000 ក្នុងមួយ ថ្ងៃពីគណនី វីង ទៅគណនីធនាគារក្នុងស្រុកដទៃផ្សេងទៀត

សារតេឡេក្រាម

ទទួលបានសារដំណឹងពីការទូទាត់ភ្លាមៗ នៅក្នុងពិភពជំនួញដែលតែងតែផ្លាស់ប្តូរគ្រប់វិនាទី ការជូនដំណឹងអំពីការទូទាត់ ពិតជាមានសារៈសំខាន់ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក។ ជាមួយអេប Wing Merchant របស់យើង អ្នកនឹងទទួលបានសារជូនដំណឹង នូវរាល់ប្រតិបត្តិការទូទាត់ភ្លាមៗ នៅក្នុងគ្រុបតេឡេក្រាម (Telegram) របស់អ្នក ហើយធានាបានថា អ្នក និងបុគ្គលិក នឹងត្រូវបានជូនដំណឹង នៅរៀងរាល់ពេលដែលអតិថិជនបានទូទាត់ប្រាក់។ ភាពបត់បែននេះ អនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រងអាជីវកម្មរបស់អ្នកបានពីគ្រប់ទីកន្លែង។
មើលវីដេអូនេះ ដើម្បីដឹងពីរបៀបនៃការប្រើប្រាស់អេប៖

របាយការណ៍

ទទួលបានសារដំណឹងពីការទូទាត់ភ្លាមៗ
នៅក្នុងពិភពជំនួញដែលតែងតែផ្លាស់ប្តូរគ្រប់វិនាទី ការជូនដំណឹងអំពីការទូទាត់ ពិតជាមានសារៈសំខាន់ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក។ ជាមួយអេប Wing Merchant របស់យើង អ្នកនឹងទទួលបានសារជូនដំណឹង នូវរាល់ប្រតិបត្តិការទូទាត់ភ្លាមៗ នៅក្នុងគ្រុបតេឡេក្រាម (Telegram) របស់អ្នក ហើយធានាបានថា អ្នក និងបុគ្គលិក នឹងត្រូវបានជូនដំណឹង នៅរៀងរាល់ពេលដែលអតិថិជនបានទូទាត់ប្រាក់។ ភាពបត់បែននេះ អនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រងអាជីវកម្មរបស់អ្នកបានពីគ្រប់ទីកន្លែង។

ផ្ទាំងរបាយការណ៍ប្រចាំ

ផ្ទាំងរបាយការណ៍ប្រចាំថ្ងៃពេញលេញជាងមុន

តាមដានអាកប្បកិរិយារបស់អតិថិជន

តាមដានអាកប្បកិរិយារបស់អតិថិជន រួមទាំងសមត្ថភាពក្នុងការកំណត់ភេទ និងអាយុរបស់ពួកគេ

ពិនិត្យរបាយការណ៍ចាស់ៗ

ពិនិត្យរបាយការណ៍ចាស់ៗ​ 3 ខែចុងក្រោយ ដើម្បីធ្វើការសម្រេចចិត្ត

របាយការណ៏លក់ធៀបនឹងដៃគូប្រកួតប្រជែង

ផ្តល់ជូននូវព័ត៌មានអំពីរបាយការណ៏លក់ធៀបនឹងដៃគូប្រកួតប្រជែងនៅក្នុងអាជីវកម្មស្រដៀងគ្នា។

ការគ្រប់គ្រងហាង

ការគ្រប់គ្រងហាងនៅលើអេប Wing Merchant គឺជាមុខងារដ៏មានប្រសិទ្ធិភាពដែលអាចជួយដល់គ្រប់ទំហំអាជីវកម្ម ឱ្យទទួលបាននូវប្រសិទ្ធភាព ប្រាក់ចំណេញ និងសេចក្កីពេញចិត្តពីអតិថិជន។


ការគ្រប់គ្រង outlet នៅលើកម្មវិធីអេប Wing Merchant អនុញ្ញាតឱ្យអ្នក:

គ្រប់គ្រងរាល់សាខានិងហាងរបស់អ្នកទាំងអស់ពីកម្មវិធីតែមួយ

រួមទាំងការបង្កើតហាងថ្មី ការធ្វើបច្ចុប្បន្នភាពព័ត៌មានពីហាង និងការគ្រប់គ្រងអ្នកគិតលុយ។

បង្កើនប្រសិទ្ធភាពការគ្រប់គ្រងអ្នកគិតលុយ

មុខងារថ្មីនេះ អនុញ្ញាតឲ្យបុគ្គលិករបស់អ្នក អាចបង្កើត កូដ QR ដើម្បីទទួលទូទាត់ពីអតិថិជនបានកាន់តែស្រួល និងអាចកំណត់ចំនួនទឹកប្រាក់ជាមុនបានផងដែរ។ មុខងារនេះជួយសម្រួលដល់ការគ្រប់គ្រងបុគ្គលិក និងកាលវិភាគនៃអាជីវកម្មរបស់អ្នកកាន់តែប្រសើរ។ បន្ថែមពីនេះ អ្នកក៏អាចតាមដានការលក់ របស់បុគ្គលិកម្នាក់ៗ ម៉ោងធ្វើការ ការលក់ក្នុងពេលជាក់លាក់ណាមួយ ដែលអាចធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែមានប្រសិទ្ធភាព។

ទទួលបានព័ត៌មានដ៏មានតម្លៃចំពោះដំណើរការអាជីវកម្មរបស់អ្នក

ដោយការតាមដានទិន្នន័យការលក់របស់ហាង បុគ្គលិក និងពេលវេលានៃការលក់។ ព័ត៌មាននេះអាចត្រូវបានប្រើដើម្បីកំណត់និន្នាការ បង្កើនប្រាក់ចំណេញ និងអាចធ្វើការសម្រេចចិត្តទៅលើអាជីវកម្មរបស់អ្នកកាន់តែប្រសើរ។

ត្រៀមខ្លួនក្លាយជា Wing Merchant

ទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះតាមរយៈ៖
អញ្ជើញមកកាន់សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នក ឬ ខលមកលេខ


ក្លាយជា Wing Merchant ឥឡូវនេះ និងផ្លាស់ប្តូរដំណើរការអាជីវកម្មអ្នកជាមួយអេប ដ៏ទាន់សម័យរបស់យើង!

CTA