សូមស្វាគមន៍មកកាន់ QR ស្កេន - ណោះស្រាយការទូទាត់ដ៏ ទាន់សម័យដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រតិបត្តិការ ទូទាត់គ្មានសាច់ប្រាក់របស់លោកអ្នកកាន់តែងាយស្រួល និងមានសុវត្ថិភាព។ ជាមួយបច្ចេកវិទ្យា QR ស្កេន អ្នកអាចទុកកាបូបលុយរបស់អ្នកនៅមួយឡែក ហើយរីករាយជាមួយនឹងភាពងាយស្រួល នៃការទូទាត់តាមឌីជីថលដោយគ្រាន់តែស្កេន និងបង់ប្រាក់ជាការស្រេច។

មិនថាទទួលទានអាហារ នៅភោជនីយដ្ឋានដែលអ្នកចូលចិត្តទេ, ដើរទិញអីវ៉ាន់នៅតាមហាងទំនិញ-ផ្សារទំនើប ឬទូទាត់វិក្កយបត្រ លើទំនិញនោះទេ, QR ស្កេន អនុញ្ញាតឱ្យអ្នកទូទាត់ប្រាក់បានយ៉ាងរហ័ស ​និងមានសុវត្ថិភាពខ្ពស់ ដោយគ្រាន់តែប្រើប្រាស់មុខងារ ស្កេន QR កូដ តាមអេប Wing Bank ប៉ុណ្ណោះ។ ជាមួយនឹងបច្ចេកវិទ្យាអ៊ីនគ្រីបកម្រិតខ្ពស់របស់ធនាគារយើង ធានាបានថាប្រតិបត្តិការរបស់អ្នក គឺមានសុវត្ថិភាព និងផ្តល់ឱ្យអ្នកនូវទំនុកចិត្ត។ អ្នកអាចស្កេនទូទាត់ប្រាក់ជាមួយ KHQR ដែលចេញដោយធនាគារណាមួយ ក្នុងប្រទេសកម្ពុជា ដែលជាសមាជិកបាគង។ ទទួលយកបទពិសោធន៍ទូទាត់កាន់តែងាយស្រួល និងរលូនជាមួយ QR ស្កេន របស់ ធនាគារ វីង!

លក្ខណៈ​ពិសេស

ស្កេន និងទូទាត់ជាមួយ KHQR របស់ធនាគារ  ដទៃ ដែលស្ថិតនៅក្រោមប្រព័ន្ធបាគង

ការទូទាត់ងាយស្រួល៖ ស្កេន និងទូទាត់ ងាយៗ

សេរីភាពនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់៖ ទុកកាបូបលុយរបស់អ្នកឱ្យនៅមួយឡែក ហើយទទួលយកអនាគតនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់

សុវត្ថិភាពខ្ពស់៖ ប្រតិបត្តិការរបស់អ្នកត្រូវបានរក្សាសុវត្ថិភាព ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព ដែលត្រូវបានអ៊ិនគ្រីបយ៉ាងល្អបំផុត

គ្រប់ទីកន្លែងដែលអ្នកទៅដល់៖ ទទួលស្គាល់ និងទទួលទូទាត់ពីអាជីវករនៅទូទាំងប្រទេសកម្ពុជា

ការជូនដំណឹងភ្លាមៗ៖ ទទួលបានការផ្តល់ដំណឹងភ្លាមៗ រាល់ពេលដែលអ្នកធ្វើប្រតិបត្តិការបានជោគជ័យ

មិនគិតថ្លៃ និងអស់កង្វល់៖ រីករាយជាមួយការធ្វើប្រតិបត្តិការស្កេនទូទាត់ដោយឥតគិតថ្លៃ

របៀបប្រើប្រាស់

  • ដោនឡូតអេប Wing Bank
  • បើកគណនី ធនាគារ វីង
  • ចូលប្រើប្រាស់មុខងារ QR ស្កេន ដែលមានលើអេប
  • ចុច ស្កេន
  • បញ្ជាក់ជាមួយលេខសម្ងាត់ PIN កូដរបស់គណនី ជាការស្រេច
ដោនឡូតអេប WINGBANK ឥឡូវនេះ

វិធីចាប់ផ្តើម

1. សម្រាប់អតិថិជនថ្មី

ដោនឡូតអេប Wing Bank.

បើក គណនីធនាគារ វីង

ចាប់ផ្តើមប្រើប្រាស់ និង រីករាយជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់

2. សម្រាប់អតិថិជនចាស់

បើកអេប Wing Bank

ចូលប្រើប្រាស់មុខងារ QR ស្កេននៅផ្ទាំង Home Screen

ធ្វើប្រតិបត្តិការទូទាត់ដោយមិនប្រើ សាច់ប្រាក់យ៉ាងងាយស្រួល