កម្ចីផ្ទាល់ខ្លួនរបស់យើង ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុចម្រុះរបស់អ្នក ដែលផ្តល់ជូននូវភាពបត់បែន និងភាពងាយស្រួល។ មិនថាត្រូវការប្រាក់បន្ទាន់ដើម្បីផ្គត់ផ្គង់លើតម្រូវការចាំបាច់ភ្លាមៗ ចំណាយលើបំណុល ឬការទូទាត់ផ្សេងៗនោះទេ យើងមានដំណោះស្រាយប្រាក់កម្ចីដ៏ត្រឹមត្រូវនឹងស័ក្តិសមបំផុតសម្រាប់អ្នក។
អត្ថប្រយោជន៍
- មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ឬអ្នកធានា
- ដំណើរការស្នើសុំតាមអេប Wing Bank មានភាពរហ័ស និងងាយស្រួល
- អត្រាការប្រាក់ប្រកួតប្រជែង
- ទទួលបានការអនុម័តរហ័សទាន់ចិត្ត
- ភាពបត់បែននៃការប្រើប្រាស់កម្ចី - អ្នកអាចទទួលយកប្រាក់កម្ចីតែមួយចំនួនដែលអ្នកត្រូវការ ដើម្បីកាត់បន្ថយការចំណាយលើ អត្រាការប្រាក់
- ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ ហើយអ្នកអាចទូទាត់សងវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ
- មិនគិតថ្លៃសេវារដ្ឋបាល
- ស្នើកម្ចីបានយ៉ាងងាយតាមអេប Wing Bank
តម្រូវការ
ដើម្បីមានសិទ្ធស្នើកម្ចីផ្ទាល់ខ្លួនអ្នកត្រូវតែ៖
- មានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ
- មានលទ្ធភាពបំពេញតាមតម្រូវការរបស់ក្រុមហ៊ុន
- ជាបុគ្គលិកដែលមានសុពលភាព នៅតាមស្ថាប័ន ឬក្រុមហ៊ុន (លិខិតបញ្ជាក់ការងារ ឬកុងត្រា)
- មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- មានលិខិតបញ្ជាក់ទីលំនៅពីអាជ្ញាធរមូលដ្ឋាន
- ឬឯកសារតម្រូវផ្សេងទៀត
ត្រៀមខ្លួនទទួលបានកម្ចីហើយឬនៅ?
នៅរៀងរាល់ពេលដែលអ្នកត្រូវការប្រាក់កាសបន្ទាន់ គ្រាន់តែដោនឡូតអេប Wing Bank ហើយស្នើកម្ចីវីងឌីជីថលឡូនបានភ្លាម ។ ប្រសិនជាអ្នកមិនទាន់មានអេបទេ សូមចូលទៅកាន់ App Store ឬស្កេនកូដ QR ដើម្បីដោនឡូត។