កម្ចីវីងឌីជីថលឡូន គឺជាមធ្យោបាយដ៏ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank ដែលមានតម្រូវការបន្ទាន់ក្នុងការបញ្ចូលលុយទូរសព្ទ ឬប្រើប្រាស់ប្រាក់បន្ទាន់សម្រាប់តម្រូវការផ្សេងៗទៀត។ ហើយកាន់តែពិសេសទៀតនោះ ប្រាក់កម្ចីដែលអ្នកស្នើ នឹងផ្ទេរចូលគណនីធនាគារ វីងអ្នកភ្លាមៗនៅពេលដែលកម្ចីត្រូវបានអនុម័ត។

អត្ថប្រយោជន៍

  • ទទួលបានកម្ចីចាប់ពី 3 ដុល្លារ
  • អនុម័តងាយស្រួល និង​ ឆាប់រហ័ស
  • មិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ឬទ្រព្យធានា
  • កម្ចីដែលអនុម័តនឹងវេរចូលគណនីធនគារ វីងភ្លាមៗ

របៀបទទួលបានកម្ចី

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើពាក្យ​កម្ចី
  • ធ្វើតាមការណែនាំ
  • បំពេញព័ត៌មានលម្អិត មានដូចជា ទំហំកម្ចី រយៈពេលកម្ចី ជ្រើសរើសកាលបរិច្ឆេទទូទាត់សង រួចចុចបន្ត

លក្ខខណ្ឌ

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​
  • មានអាយុយ៉ាងតិច 18 ឆ្នាំ។
  • ជាអ្នកប្រើប្រាស់អេប វីង ដែលដំណើរការធម្មតា។
  • មានប្រវត្តិខ្ចីប្រាក់ល្អ។
ទំហំកម្ចី ចាប់ពី 3 ដុល្លារ រហូតដល់​ 50 ដុល្លារ
រយៈកម្ចី 1 សប្តាហ៍
អត្រាការប្រាក់ 0%
ថ្លៃសេវា បត់បែន​ និងសមរម្យ
របៀបសងកម្ចី កាត់ចេញដោយស្វ័យប្រវត្តិ ពីគណនីធនាគារ​ វីង ឬ ទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។
ថ្ងៃសងកម្ចី 7 ថ្ងៃបន្ទាប់ពីថ្ងៃទទួលកម្ចី

សំណួរញឹកញាប់

  • 1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?

    កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយបន្ទាន់ បញ្ចូលកាតទូរស័ព្ទ យកទៅប្រើប្រាស់សម្រាប់តម្រូវការទិញសម្ភារជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។
  • 2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?

    កម្ចីវីងឌីជីថលឡូនផ្ដល់ជូនចំពោះអតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
  • 3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?

    ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានចាប់ពី 3 ដុល្លារ រហូតដល់ 50 ដុល្លារ ជាមួយរយៈពេលកម្ចី 1 សប្តាហ៍។
  • 4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?

    មិនមានការគិតអត្រាការប្រាក់ឡើយ ហើយថ្លៃសេវាមានភាពប្រកួតប្រជែងបំផុត។
  • 5. តើលក្ខខណ្ឌនៃការសងត្រឡប់មានដូចម្តេចខ្លះ?

    អ្នកមានជម្រើសក្នុងការសងប្រាក់រហូតដល់ 1 សប្ដាហ៍។
  • 6. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?

    អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank។
  • 7. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?

    អ្នកអាចស្នើបាន! តែពាក្យស្នើសុំរបស់អ្នកនឹងត្រូវត្រួតពិនិត្យ និងវិនិច្ឆ័យដោយក្រុមឥណទានរបស់ធនាគារ វីងជាមុនសិន។
  • 8. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?

    ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។
  • 9. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?

    ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជន 023 888 489 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។