ឆ្នាំថ្មី ម៉ូតូក៏ថ្មី! កម្ចីទិញ​ម៉ូតូពីវីង ផ្តល់​ភាពងាយស្រួល​ដល់អតិថិន ដើម្បី​ទិញ​ម៉ូតូ​ក្នុងក្តីស្រមៃ ឬដើម្បីប្រកប​មុខរបរ​ផ្សេងៗ តាមតម្រូវការ។ លោកអ្នកអាចស្នើសុំកម្ចីទិញម៉ូតូពីវីងតាមរយៈ ភ្នាក់ងារវីងម៉ាស្ទ័រ។

អត្ថប្រយោជន៍

  • កម្ចីរហូតដល់ ៥០០០ ដុល្លារ
  • ពុំចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានា
  • ពុំចាំបាច់ចំណាយប្រាក់ដុល​ដើម្បី ទិញ​ម៉ូតូ
  • អត្រាការប្រាក់ទាប និងអនុម័តឆាប់រហ័សបំផុត

លក្ខណៈ​នៃកម្ចីទិញ​ម៉ូតូ

  • អាយុចាប់ពី ១៨ ទៅ ៦៥ឆ្នាំ​ (រួមទាំងរយៈពេលកម្ចី)
  • ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • អត្រា​ការប្រាក់ ១,៥% ក្នុង​មួយខែ
  • សម្រាប់​ទិញ​ម៉ូតូ​ថ្មី ឬ​ម៉ូតូ​ដែល​ប្រើ​ហើយ​គ្រប់​ប្រភេទ ពី​ហាងដៃគូររបស់វីង
  • រយៈពេល​ខ្ចី​អតិបរមា ៣​ឆ្នាំ

ឯកសារ​តម្រូវ

  • មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍ ដោយ​មាន​បញ្ជាក់​ពី​អាជ្ញាធរ
  • មាន​មុខរបរ ប្រាក់​បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ច្បាស់លាស់ និង​​មាន​និរន្តរភាព ដែល​បង្ហាញ​ពី​លទ្ធភាព​អាច​សង​បំណុល​បាន
  • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ជា​មួយ​ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន​ផ្សេងៗ ត្រូវ​មាន​លិខិត​បញ្ជាក់ ឬ​កិច្ចសន្យា​ការងារ ដើម្បី​ធានា​ថា​កិច្ចសន្យា​ការងារ​វែង​ជាង​កិច្ចសន្យា​ឥណទាន​
  • មាន​ឯកសារ​កំណត់​អត្តសញ្ញាណ ៖ កាតគ្រី អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​អាច​ជំនួស​បាន

សម្រាប់ព៍ត៌មានបន្ថែម សូមទាក់ទងមក​ 023 999 989 or 012 999 489។

ធនាគារ វីង (ខេមបូឌា) ភីអិលស៊ី រក្សាសិទ្ធិសម្រាប់ការផ្លាស់ប្តូរណាមួយដោយគ្មានការជូនដំណឹងជាមុន។