សូមស្វាគមន៍មកកាន់ពិភពនៃ ប្រណីតភាព

រីករាយជាមួយភាពភាពស៊ីវិល័យ និងការទទួលបានកម្រិតឥណទានកាន់តែខ្ពស់ដែលរចនាឡើងជាពិសេសសម្រាប់អ្នក! ជាមួយទំនើបកម្មនៃបច្ចេកវិទ្យា Contactless របស់យើងធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួល។ អាប់ហ្រ្គេដរបៀបរស់នៅដ៏ទំនើបរបស់អ្នកជាមួយនឹង "One Time Password" (OTP) ដែលមានភាពងាយស្រួល និងកាន់តែមានសុវត្ថិភាព សម្រាប់ការទូទាត់ដ៏ទាន់សម័យរបស់អ្នក។

 

អត្ថប្រយោជន៍ផ្តល់ជូនពិសេសផ្តាច់មុខ

សេវាកម្ម Visa Concierge

សេវាកម្ម concierge ពិសេសសម្រាប់តែអ្នក តាមរយៈការផ្តល់ជំនួយភ្លាមៗ គ្រប់ពេលដែលអ្នកត្រូវការ។

សម្រាករង់ចាំនៅក្នុង Plaza Premium Lounge

រីករាយជាមួយប្រណីតភាព និងការចូលសម្រាក​ដោយគ្មានដែនកំណត់នៅក្នុង Plaza Premium Lounges ទាំងក្នុង និងក្រៅប្រទេស។

ធានារ៉ាប់រងការធ្វើដំណើរ

ធ្វើដំណើរកាន់តែមានផាសុកភាព ហើយរីករាយជាមួយនឹងការធានារ៉ាប់រង​លើការធ្វើ​ដំណើរ​​យ៉ាងទូលំទូលាយ ដែលអាចធានាបាននូវសុវត្ថិភាព និងសុខុមាលភាព​របស់អ្នករាល់​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​​។

 

អត្ថប្រយោជន៍

ការឌីហ្សាញដ៏ប្រណីត

វីសា អ៊ីនហ្វីនីត ក្រេឌីតកាត របស់យើងត្រូវបានផលិតចេញពីលោហៈ ធាតុ បង្ហាញពីភាពប្រណីត និងទំនើប។

កាតគ្មានលេខ ដែលមានសុវត្ថិភាពខ្ពស់

ទទួលបានបទពិសោធន៍សុវត្ថិភាពទំនើបចុងក្រោយ ជាមួយនឹងការរចនាកាតដ៏ពិសេសធានាបានថារាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកត្រូវបានការពារជានិច្ច។

កម្រិតឥណទាន

រីករាយជាមួយនឹងកម្រិតឥណទាន ដែលស័ក្តិសមទៅនឹងតម្រូវការ ហិរញ្ញវត្ថុរបស់អ្នក។

ទូទាត់កាន់តែងាយស្រួលទូទាំងពិភពលោក

ទូទាត់ដោយសុវត្ថិភាពទូទាំងពិភពលោក ទាំងក្នុងហាងទំនិញដែលមាន ម៉ាស៊ីនឆូតកាត, ទូទាត់អនឡាញ និងបានពីគ្រប់ទីកន្លែងដែល VISA ទទួលស្គាល់។

ដកសាច់ប្រាក់មុន

ទទួលបានកម្រិតឥណទានកាន់តែធំ និងអាចដកជាសាច់ប្រាក់បានរហូតដល់ 50% នៃកម្រិតឥណទានតាមម៉ាស៊ីនអេធីអឹម ទូទាំងពិភពលោក (អនុវត្តតាមដែនកំណត់ និងប្រតិបត្តិការប្រចាំថ្ងៃ)។

រយៈពេលអនុគ្រោះការប្រាក់

ចាយឥឡូវ ទូទាត់តាមក្រោយ ជាមួយនឹងការមិនគិតអត្រាការប្រាក់រហូតដល់ 55 ថ្ងៃ។

ទទួលបានសារជូនដំណឹងពីប្រតិបត្តិការភ្លាមៗ

ទទួលបានការផ្តល់ដំណឹងនៅរាល់ពេលដែលអ្នកធ្វើប្រតិបត្តិការដោយប្រើប្រាស់ វីសា អ៊ីនហ្វីនីត ក្រេឌីតកាត នេះ។

អេប Wing Bank

ងាយស្រួលគ្រប់គ្រងកាត និងធ្វើការទូទាត់តាមរយៈអេប Wing Bank។

កាតបន្ថែម

បន្ថែមប្រណីតភាពទៅកាន់ក្រុមគ្រួសារអ្នក បានរហូតដល់ 5 កាតបន្ថែម។

សេវាបម្រើអតិថិជន 24/7

ក្រុមការងាររបស់យើង នឹងនៅជាជំនួយការ ក៏ដូចជាផ្តល់ការពិគ្រោះយោបល់ដល់លោកអ្នកគ្រប់ពេល និងប្រាកដបានថារាល់ចម្ងល់ និងសំនួររបស់លោកអ្នកត្រូវបានដោះស្រាយទាន់ពេលវេលា។

ប្រូម៉ូសិនពិសេសផ្តាច់មុខជាច្រើន

រីករាយជាមួយប្រូម៉ូសិនពិសេសជាច្រើន តាមរយៈដៃគូសហការរបស់ក្រុមហ៊ុន VISA ទូទាំងពិភពលោក។

លុយត្រឡប់

ទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់ 1.1 ភាគរយ នៅរៀងរាល់ការចំណាយ (កំណត់ 500 ដុល្លារអាមេរិក ក្នុងមួយខែ)។

ចូលប្រើប្រាស់សាលរង់ចាំនៅព្រលានយន្តហោះឥតដែនកំណត់

ទទួលបានបទពិសោធន៍ដ៏ប្រណីត ជាមួយនឹងការចូលសម្រាករង់ចាំគ្មានដែនកំណត់នៅក្នុង Plaza Premium Lounges ទូទាំងពិភពលោក និងឡោញរង់ចាំ របស់ធនាគារ វីង នៅគ្រប់សាខាទាំងអស់។

ចុចស្វែងរកសាលរង់ចាំទីនេះ
ធានារ៉ាប់រងការធ្វើដំណើរ

ធ្វើដំណើរកាន់តែមានទំនុកចិត្ត ជាមួយនឹងការធានារ៉ាប់រងរហូតដល់ 1,000,000 ដុល្លារអាមេរិក។

 

កម្រៃសេវា និងដែនកំណត់

ប្រភេទសេវា ពិពណ៌នា
ថ្លៃសេវាប្រចាំឆ្នាំ កាតដើម ៩៩៩ ដុល្លារអាមេរិក
កាតបន្ថែម ៤៩៩ ដុល្លារអាមេរិក
សុពលភាពកាត ៥ ឆ្នាំ
ចំនួនទឹកប្រាក់កំណត់ទិញក្នុងមួយថ្ងៃ(លើម៉ាស៊ីនឆូតកាត ឬអនឡាញ) ១០០ភាគរយ នៃកម្រិតឥណទានដែលផ្តល់ជូន
ចំនួនប្រតិបត្តិការទិញក្នុងមួយថ្ងៃ(លើម៉ាស៊ីនឆូតកាត ឬអនឡាញ) ឥតកំណត់
ចំនួនកំណត់ដកសាច់ប្រាក់មុន ៥០ភាគរយ នៃកម្រិតឥណទានដែលផ្តល់ជូន
ចំនួនដកសាច់ប្រាក់ជាមុនក្នុងមួយថ្ងៃ តាមទូអេធីអឹម ១០,០០០ ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការដកសាច់ប្រាក់ជាមុនក្នុងមួយថ្ងៃ តាមទូអេធីអឹម ៥ ដង
អត្រាការប្រាក់លើការដកសាច់ប្រាក់មុន ក្នុងមួយខែ 2 ភាគរយ
អត្រាការប្រាក់លើការទិញទំនិញក្នុងមួយខែ ១.៥ ភាគរយ
ថ្លៃសេវា ដកសាច់ប្រាក់ជាមុន(ទូអេធីអឹមឬម៉ាស៊ីនឆូតកាត របស់ធនាគារ វីង ឬធនាគារផ្សេង ក្នុងមួយប្រតិបត្តិការ) ២ភាគរយ ឬ អប្បបរមា ៥ ដុល្លារអាមេរិក
ថ្លៃសេវាបង់ប្រាក់យឺត ៥ភាគរយ នៃចំនួនទឹកប្រាក់សងអប្បបរមា
ថ្លៃសេវាការទិញឬដកសាច់ប្រាក់ជាមុនមិនមែនរូបិយប័ណ្ណដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ២.៥ភាគរយ នៃចំនួនដែលធ្វើប្រតិបត្តិការ
ថ្លៃសេវាបដិសេធនៅ ទូអេធីអឹម ម៉ាស៊ីនឆូតកាត ឬអនឡាញ របស់ធនាគារ វីង ឬធនាគារផ្សេង ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ថ្លៃសេវាមើលសមតុល្យតាមទូអេធីអឹមឬម៉ាស៊ីនឆូតកាត របស់ធនាគារផ្សេងក្នុងមួយប្រតិបត្តិការ ០.៥០ ដុល្លារអាមេរិក
ថ្លៃសេវាប្តូរកាតថ្មី ក្នុងមួយកាត ៥៩៩ ដុល្លារអាមេរិក
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មី ឥតគិតថ្លៃ
 

របៀបស្នើសុំកាត

វីសា អ៊ីនហ្វីនីត ក្រេឌីតកាត ផ្តល់ជូនសម្រាប់តែអតិថិជនដែលទទួលបានការអញ្ជើញតែប៉ុណ្ណោះ ដើម្បីធានាបានថាអតិថិជនដ៏មានតម្លៃរបស់យើងទទួលបានការផ្តល់ជូនពិសេសពីធនាគារ វីង។