ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

បើកគណនីធនាគារវីងថ្មីរបស់អ្នក

ការបើកគណនីធនាគារវីងថ្មី មានភាពងាយស្រួលបំផុត! ឥឡូវនេះ លោកអ្នកអាចធ្វើការបើកគណនីដំបូងបានដោយខ្លួនឯងផ្ទាល់នៅលើទូរស័ព្ទដៃ ដោយគ្រាន់តែមាន Wing Bank App។ ហើយលោកអ្នក ក៏អាចជ្រើសរើសប្រភេទគណនីជាប្រាក់រៀល ឬ ដុល្លារ បានផងដែរ។ អ្នកអាចចូលទៅកាន់គណនីរបស់អ្នកតាមរយៈលេខ កូដសម្ងាត់ 4 ខ្ទង់។ សូមព្យាយាមចំនាំលេខកូដសម្ងាត់ 4 ខ្ទង់ របស់អ្នក ដោយសារអ្នកត្រូវការវារាល់ពេលដែលអ្នកធ្វើប្រតិបត្តិការនីមួយៗ។អ្នកត្រូវបង្ហាញកាតវីងរបស់អ្នកនៅពេលអ្នកទៅដាក់ប្រាក់ ឬ ដកប្រាក់ នៅតាមភ្នាក់ងារវីងដែលមានជាង 11,000 កន្លែងទូទាំងប្រទេស។


បើកគណនីធនាគារ​ វីងថ្មីរបស់អ្នក

របៀបបើកគណនីធនាគារ​ វីង៖

  • ជំហានដំបូង អ្នកអាចទាញយកកម្មវិធី Wing Bank App តាមរយៈ App Store ឬ Play Store​
  • ជ្រើសយក "ចុះឈ្មោះគណនីថ្មី"​
  • ជ្រើសរើសប្រភេទគណនីដែលអ្នកចង់បង្កើត ជាប្រភេទគណនីសន្សំ ឬ គណនីចរន្ត រួចចុចលើ “ចុះឈ្មោះឥឡូវនេះ”​
  • បញ្ចូលលេខទូរស័ព្ទរបស់អ្នក នោះ​ OTP នឹងបំពេញដោយស្វ័យប្រវត្តិ​
  • ចុចលើពាក្យ Next ដើម្បីថតរូបមុខរបស់អ្នកតាមការណែនាំ រួចថតអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដើម្បីប្រើក្នុងការដំឡើងគណនី​
  • ពិនិត្យមើលព័ត៌មានរបស់អ្នក រួចចុចលើពាក្យ “រក្សាទុក”​
  • បង្កើតលេខកូដសំងាត់ ៤ ខ្ទង់ នោះអ្នកអាចចាប់ផ្តើមប្រើប្រាស់គណនីរបស់អ្នកបានហើយ។

ឥឡូវនេះ អ្នកអាចបើកគណនីធនាគារ វីងយ៉ាងងាយស្រួល

របៀបអាប់ហ្រ្គេដ គណនី វីង របស់អ្នក

  • បើកអេប Wing Bank រួចចុចលើ My account
  • ចុចលើ Upgradable
  • ពិនិត្យព័ត៌មានគណនី ហើយចុចលើ Upgrade
  • ប្រព័ន្ធតម្រូវអោយ ស្កេនមុខ និងបញ្ចូលឯកសារភ្ជាប់ ចុច Next ដើម្បីបន្ត
  • ស្កេន មុខ
  • រើសយក National ID ដើម្បីស្កេន
  • ចុចប៊ូតុង ពិនិត្យហើយចុច Yes Next ដើម្បីបន្ត
  • ផ្ទៀងផ្ទាត់ព័ត៌មាន ហើយចុច Save
  • បញ្ចូលលេខកូដសម្ងាត់គណនី វីង 4 ខ្ទង់ រួចរាល់!

ការចាប់ផ្តើមប្រើគណនីវីង

នៅពេលដែលអ្នកចុះឈ្មោះបើកគណនីវីង អ្នកនឹងត្រូវទាមទារឲ្យបង្កើតនូវលេខកូដសម្ងាត់ថ្មី។ លេខកូដសម្ងាត់នេះ នឹងត្រូវប្រើរាល់ពេលធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទដៃ។ សូមជ្រើសរើសលេខដែលងាយស្រួលចងចាំសម្រាប់អ្នកនិងមិនមាននរណាម្នាក់ដឹង។

ដើម្បីបញ្ជូលគណនីវីងនិងមើលមីនុយដើមរបស់វីងលើទូរស័ព្ទដៃ អ្នកត្រូវធ្វើតាមជំហានទាំង 3 ខាងក្រោម៖

  1. វាយ *989#
  2. វាយបញ្ចូលលេខគណនីវីងរបស់អ្នក (លេខ 8 ខ្ទង់)
  3. បញ្ចូលលេខកូដសម្ងាត់ (4 ខ្ទង់)

អ្នកនឹងឃើញម៉ឺនុយសេវាកម្មវីង ដែលអ្នកអាចជ្រើសរើសប្រតិបត្តិការណាមួយដែលអ្នកចង់ធ្វើ។

លេខកូដសម្ងាត់របស់អ្នក

គឺជាលេខ 4 ខ្ទង់ ដែលត្រូវការចាំបាច់សម្រាប់ការធ្វើប្រតិបត្តិការនីមួយៗតាមទូរស័ព្ទដៃ។ សូមចាំថា លេខកូដសម្ងាត់របស់អ្នក អាចឲ្យអ្នក ធ្វើប្រតិបត្តិការសាច់ប្រាក់ក្នុងគណនីវីងរបស់អ្នក។ បើសិនជាអ្នកឲ្យវាទៅអ្នកផ្សេង គេក៏អាចធ្វើ ប្រតិបត្តិការសាច់ប្រាក់ក្នុងគណនីវីងរបស់អ្នកបានដូចគ្នា។ ដូច្នេះ សូមកុំប្រាប់លេខកូដរបស់អ្នកទៅអ្នកផ្សេងដាច់ខាត ត្រូវទុកវាជាសម្ងាត់និងមានសុវត្ថិភាព។

របៀបរក្សាលេខកូដសម្ងាត់អោយមានសុវត្ថិភាព

  • កុំចែករំលែកលេខកូដសម្ងាត់ PIN ជាមួយអ្នកដទៃ
  • កុំសរសេរលេខកូដសម្ងាត់ PIN លើក្រដាសឲ្យអ្នកដទៃឃើញ
  • កុំបង្ហាញនរណាម្នាក់ផ្សេងទៀតឲ្យសោះ
  • កុំទុកលេខសម្ងាត់ជាប់ជាមួយកាតវីង

របៀបផ្លាស់ប្តូរលេខកូដសម្ងាត់លើកដំបូង តាមរយៈទូរស័ព្ទដៃ

  1. វាយ *989#
  2. វាយបញ្ចូលលេខគណនីវីងរបស់អ្នក (8 ខ្ទង់)
  3. វាយបញ្ចូលលេខសម្ងាត់ PIN (4 ខ្ទង់) ដែលអ្នកឃើញនៅលើកាតកោស
  4. វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីរបស់អ្នក
  5. វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីម្តងទៀតដើម្បីបញ្ជាក់

លេខសម្ងាត់ PIN ជារបស់អ្នកឥឡូវនេះ។ សូមទុកកាតកោសដោយសារអ្នកអាចប្រើវាសម្រាប់ការផ្តាស់ប្តូរលេខសម្ងាត់ PIN របស់កាត ATM។

របៀបផ្លាស់ប្តូរលេខកូដសម្ងាត់លើកដំបូង តាមរយៈម៉ាស៊ីន ATM

  1. ស៊កកាតវីង
  2. ជ្រើស "ភាសា"
  3. បញ្ចូលលេខកូដសម្ងាត់លើកាតកោស
  4. ជ្រើស "សេវាកម្មផ្សេង"
  5. ជ្រើស "ប្តូរលេខសម្ងាត់ PIN"
  6. វាយបញ្ចូលលេខសម្ងាត់ PIN ចាស់
  7. វាយបញ្ចូលលេខសម្ងាត់ PIN ថ្មី
  8. វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីដើម្បីបញ្ជាក់
  9. បញ្ចូលលេខកូដសម្ងាត់ថ្មី ផ្លាស់ប្តូរបានជោគជ័យ