fbpx

ផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ នៅក្នុងប្រទេសកម្ពុជាបានកាន់តែងាយស្រួលជាមួយមុខងារវីងវេរលុយក្នុងអេប Wing Bank! ទទួលយកបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន ដែលអនុញ្ញាតឱ្យអ្នកផ្ទេរប្រាក់ពីគណនីធនាគារ វីង របស់អ្នក ទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល តាមរយៈលេខទូរសព្ទ។ លើសពីនេះ អ្នកទទួលរបស់អ្នកអាចដកប្រាក់ជាប្រាក់រៀល ឬដុល្លារ នៅតាមទីតាំងវីង ជាង 15,000 កន្លែង ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។

ហេតុអ្វីត្រូវជ្រើសរើស វីងវេរលុយ?

វីងវេរលុយ គឺជាសេវាផ្ទេរប្រាក់ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នក និងអ្នកទទួលប្រាក់របស់អ្នក។ ជាមួយនឹងអេប Wing Bank ដែលងាយស្រួលប្រើរបស់យើង អ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បានកាន់តែងាយស្រួល និងរលូនជាងមុន។ ខាងក្រោមនេះជារបៀបនៃការផ្ទេរប្រាក់តាមអេប Wing Bank។

របៀបផ្ទេរប្រាក់តាមអេប Wing Bank

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើប៊ូតុង “ផ្ទេរប្រាក់ក្នុងស្រុក”
  • ជ្រើសរើស “វីងវេរលុយ”
  • បញ្ចូល លេខទូរសព្ទ ចំនួនទឹកប្រាក់ និងគោលបំណងនៃការផ្ទេរប្រាក
  • រួចចុច “ផ្ញើ”
  • បន្ទាប់ពីផ្ទេរប្រាក់រួចរាល់ អ្នកនឹងទទួលបានលេខកូដបញ្ជាក់ 8 ខ្ទង់ ដែលអាចផ្តល់ឱ្យអ្នកទទួល ដើម្បីដកប្រាក់នៅតាមទីតាំងវីង​គ្រប់ទីកន្លែងទូទាំងប្រទេស

ទំហំប្រតិបត្តិការ

ផ្ទេរបានរហូតដល់ 1,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងគ្មានដែនកំណត់។

ថ្លៃសេវា

ចំនួន ថ្លៃសេវា (ដុល្លារ)
0.1 - 25 0.375
25.01 - 50 0.75
50.01 - 100 1.00
100.01 - 200 1.50
200.01 - 500 1.50
500.01 - 1,000 2.50
ចំនួន ថ្លៃសេវា (រៀល)
500 - 100,000 1,500
100,100 - 200,000 3,000
200,100 - 400,000 4,000
400,100 - 800,000 6,000
800,100 - 2,000,000 6,000
2,000,100 - 4,000,000 10,000

សំនួរញឹកញាប់

  • 1. តើចំនួននៃការផ្ទេរប្រាក់អតិបរមាក្នុងមួយថ្ងៃបានចំនួនប៉ុន្មាន?  

    អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 1,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងគ្មានដែនកំណត់។ 
  • 2. តើកម្រៃសេវានៃការផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការគិតយ៉ាងម៉េចដែរ?  

    កម្រៃសេវាត្រូវបានគិតអាស្រ័យទៅលើចំនួនទឹកប្រាក់នៃការផ្ទេររបស់អ្នក ហើយគោរពតាមតម្លៃដែលបានរៀបរាប់ក្នុងតារាងកម្រៃសេវា ខាងលើ។
  • 3. តើខ្ញុំត្រូវ​ធ្វើ​ដូចម្តេច ​ដើម្បី​ស្នើសុំបង្វិល​ប្រាក់​ត្រឡប់​មក​វិញ ក្នុងករណីដែល​ខ្ញុំផ្ទេរទៅ​លេខ​ទូរសព្ទ​ខុស? 

    អ្នកអាចស្នើសុំបង្វិលប្រាក់វិញ ដរាបណាដែលអ្នកទទួលមិនទាន់បានដកប្រាក់ដែលអ្នកបានផ្ញើទៅ។ សម្រាប់កម្រៃសេវាសម្រាប់ការផ្ទេរនឹងមិនត្រូវបានប​ង្វិលសងនោះទេ។  សូមទាក់ទងទៅកាន់លេខ៖ 012 999 489 សម្រាប់ដំណើរការបង្វិលសង។