fbpx

Hanpass ក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ និងធនាគារ វីង បានសហការគ្នា ផ្តល់នូវសេវាផ្ទេរប្រាក់ងាយស្រួល ពីប្រទេសកូរ៉េមកកម្ពុជា។ ជាមួយនឹងអត្រាប្តូរប្រាក់ប្រកួតប្រជែង និងការផ្ទេរប្រាក់រហ័ស លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់គ្រួសារ មិត្តភក្តិ ដែលរស់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងស្រួល និងអស់បារម្ភ។ សាកល្បងប្រើប្រាស់សេវាផ្ទេរប្រាក់តាម Hanpass ថ្ងៃនេះ!

ប្រយោជន៍

 • ថ្លៃសេវាទាបសមរម្យ៖ បើប្រៀបធៀបទៅនឹងធនាគារពាណិជ្ជ—កាត់បន្ថយថ្លៃសេវារហូតដល់ 90%។
 • ដៃគូសហការជាសកល៖ បណ្តាញស្ថាប័នហិរញ្ញវត្ថុជាសកលដែលអាចជឿទុកចិត្តបាន។
 • សេវាផ្ទេរប្រាក់ 24/7 ៖ ផ្តល់សេវាលឿន និងងាយស្រួល ជាមួយដំណើរការផ្ទេរប្រាក់គ្មានភាពស្មុគស្មាញ។

របៀបផ្ទេរប្រាក់

 • ដោនឡូតអេប Hanpass និងចុះឈ្មោះប្រើប្រាស់អនឡាញ ឬទៅកាន់សាខា Hanpass
 • ធ្វើតាមការណែនាំពីការផ្ទេរប្រាក់
 • ទូទាត់ថ្លៃសេវាផ្ទេរប្រាក់
 • បញ្ជាក់ការផ្ទេរប្រាក់

របៀបទទួលប្រាក់


  ទទួលតាមរយៈគណនី​ អេបធនាគារ វីង ផ្ទាល់
  • អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

  ចំណាំ៖ អតិថិជនត្រូវតែមានគណនី ធនាគារ វីង ពេញលេញ.

  សម្រាប់ការដកសាច់ប្រាក់តាមវីង
  • អញ្ជើញទៅកាន់ វីង ដែលនៅជិតផ្ទះអ្នកមួយណាក៏បាន
  • ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដដកប្រាក់​ 8ខ្ទង់

លក្ខខណ្ឌ និងដែនកំណត់

 • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ ផ្ទេរបានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 2,500 ដុល្លារ ក្នុងមួយថ្ងៃ។
 • សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ ផ្ទេរបានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃ។

សំនួរញឹកញាប់

 • 1. តើ Hanpass ជាអ្វី?

  Hanpass គឺជាសេវាផ្ទេរប្រាក់ដែលធ្វើឡើងតាមកម្មវិធីទូរស័ព្ទ អនុញ្ញាតឲ្យអ្នកផ្ទេរប្រាក់ពីប្រទេសកូរ៉េទៅជាង 200 ប្រទេសទូទាំងពិភពលោក។

 • 2. តើខ្ញុំអាចប្រើសេវា Hanpass ដោយវិធីណា?

  អ្នកអាចដោនឡូតអេប  'Hanpass' ពី Google Play Store ឬ IOS App Store។

 • 3. តើមានឯកសារតម្រូវអ្វីខ្លះសម្រាប់ការបង្កើតគណនី Hanpass?

  អ្នករស់នៅប្រទេសកូរ៉េត្រូវមាន៖

  • កាតស្នាក់នៅប្រទេសកូរ៉េខាងត្បូង ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េខាងត្បូង
  • មានគណនីនៅធនាគារក្នុងប្រទេសកូរ៉េ
 • 4. តើការផ្ទេរប្រាក់ទៅកម្ពុជា មានតម្លៃប៉ុន្មានក្នុងមួយប្រតិបត្តិការ?

  ចាប់ផ្តើមពី 5,000 វ៉ុន។

 • 5. តើការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ប្រតិបត្តិការ?

  • សម្រាប់ការផ្ទេរចូលទៅក្នុងគណនីធនាគារ​ វីង៖ គឺទទួលបានភ្លាមៗ ឬប្រហែលជា 3 ម៉ោង បន្ទាប់ពីការអនុម័តជោគជ័យ។
  •  សម្រាប់ការដកជាសាច់ប្រាក់៖ ប្រហែលជា 10 នាទី បន្ទាប់ពីការអនុម័តជោគជ័យ។

  រយៈពេលនេះ គឺជាពេលវេលាប៉ាន់ស្មានប៉ុណ្ណោះវាអាចត្រូវបានពន្យារពេល ឬផ្លាស់ប្តូរដោយគ្មានការជូនដំណឹង អាស្រ័យលើកាលៈទេសៈក្នុងតំបន់។

 • 6. តើដែនកំណត់នៃការផ្ទេរប្រាក់របស់ខ្ញុំមានប៉ុន្មាន?

  ដែនកំណត់សម្រាប់ការផ្ទេរគឺរហូតដល់ USD 5,000 ក្នុងមួយប្រតិបត្តិការ ឬរហូតដល់ USD 50,000 ប្រចាំឆ្នាំ។

 • 7. តើវិធីនៃការទទួលប្រាក់ផ្ទេរមានប៉ុន្មានវិធី?

  មាន 2 វិធី៖ ផ្ទេរចូលទៅក្នុងគណនីធនាគារ វីង ឬដកជាសាច់ប្រាក់។

 • 8. តើឯកសារតម្រូវអ្វីខ្លះសម្រាប់ភាគីអ្នកទទួល?

  • ផ្ទេរចូលទៅក្នុងគណនីធនាគារ​ វីង ៖ មិនត្រូវការអ្វីទាំងអស់
  • ដកជាសាច់ប្រាក់៖ ដកប្រាក់8ខ្ទង់ និងភ្ជាប់មកជាមួយនូវទូរស័ព្ទ
 • 9. តើភាគីអ្នកទទួលអាចទទួលប្រាក់ផ្ទេរជារូបិយប័ណ្ណ ខ្មែរ និងដុល្លារមែនទេ?

  ពិតប្រាកដណាស់។

 • 10. តើអ្នកផ្ទេរ អាចលុបចោលប្រតិបត្តិការផ្ទេរបានដែរឬទេ?

  មិនអនុញ្ញាតនោះទេ។

 • 11. ប្រសិនជាខ្ញុំមានចម្ងល់បន្ថែម តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?

  • សម្រាប់ភាគីអ្នកទទួល៖ អាចទាក់ទងមកកាន់លេខ 023 999 989 or 012 999 489 
  • សម្រាប់ភាគីអ្នកផ្ទេរ៖ ចូលទៅកាន់វិបសាយ Hanpass https://www.hanpass.com/en/