fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

គម្រោងដកប្រាក់ឥតគិតថ្លៃ

ធនាគារ វីង មានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការផ្តល់ជូននូវ « គម្រោងដកប្រាក់ឥតគិតថ្លៃ » សម្រាប់អតិថិជនទាំងអស់ ដែលត្រូវការដកប្រាក់ជាញឹកញាប់ ពីភ្នាក់ងារ វីង ម៉ាស្ទ័រទាំង ១ម៉ឺន១ពាន់កន្លែង  និងគ្រប់សាខាធនាគារ វីង ទាំងអស់។ ធនាគារ វីង នឹងផ្តល់ជូននូវគម្រោង រហូតទៅដល់ទៅ ៤ប្រភេទផ្សេងៗគ្នា ដែលមានតម្លៃសមរម្យ និង​ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប ជាពិសេសជាងនេះទៅទៀតអតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗជាច្រើនទៀតដោយឥតគិតថ្លៃសេវា។

អត្ថប្រយោជន៍ពិសេសៗ

  • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការក្នុងការដកប្រាក់ ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារ​ វីង ទាំង១១,០០០ កន្លែង ទូទាំងប្រទេស
  • ទទួលបានគម្រោងពិសេស និងសក្តិសមបំផុតសម្រាប់លោកអ្នក ក្នុងការគ្រប់គ្រងសាច់ប្រាក់
  • អាចធ្វើការដកប្រាក់ ពីក្នុងគណនីធនាគារ វីង របស់លោកអ្នក ដោយមិនបាច់ចំណាយថ្លៃសេវាច្រើន

តើត្រូវធ្វើដូចម្តេចដើម្បីទទួលបាន គម្រោងដកប្រាក់ឥតគិតថ្លៃ?

អតិថិជនអាចធ្វើការភ្ជាប់ ផ្តាច់ ឬបន្ថែមគម្រោង និងភ្ជាប់សារជាថ្មីវិញតាមរយៈ៖

+ ភ្ជាប់គម្រោងគ្រប់គ្រងសាច់ប្រាក់៖

ក​​​​. អាចធ្វើការស្នើសុំដោយខ្លួនឯងផ្ទាល់តាមរយៈWing Bank App៖

  • ជាដំបូង ចូលទៅកាន់​ Wing Bank Appហើយជ្រើសរើសពាក្យ "My Account"
  • ធ្វើការជ្រើសរើសគណនីដែលអ្នកចង់ធ្វើការភ្ជាប់ បន្ទាប់មក
  • ចុចលើពាក្យ "Drop-down option" រួចជ្រើសរើសពាក្យ "Show Package"
  • ចុចមើលព័ត៌មានលម្អិតនៃគម្រោងនីមួយៗ រួចធ្វើការចុចពាក្យ "SUBSCRIBE" ទៅលើគម្រោងណាមួយដែលអ្នកចង់បាន
  • បន្ទាប់មកចុចពាក្យ” CONFIRM” រួចបញ្ចូល លេខសម្ងាត់ទាំង៤ខ្ទង់ របស់លោកអ្នក

ខ. លោកអ្នកក៏អាចស្វែងរកជំនួយតាមរយៈ ៖

  • អតិថិជនទាំងអស់អាចអញ្ជើញទៅកាន់ភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ ឬ សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីភ្ជាប់គម្រោងមួយនេះ។

លក្ខខណ្ឌចម្បង

អត្ថប្រយោជន៏

Standard

Silver

Gold

Platinum

ផ្ញើប្រាក់ទៅធនាគារដទៃទៀតតាមរយៈ KHQR

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទទួលប្រាក់ពីធនាគារដទៃទៀតតាមរយៈKHQR

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទទួលប្រាក់ពីធនាគារដទៃទៀតតាមរយៈNCS

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទូទាត់តាមហាង

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ផ្ញើប្រាក់ប្រចាំថ្ងៃពីគណនីវីង ទៅគណនីវីង

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់គណនីសន្សំ*

3%

3%

3%

3%

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់គណនីបញ្ញើមាន*កាលកំណត់

8%

8%

8%

8%

ដកប្រាក់ដោយឥតគិតថ្លៃ នៅតាមសាខាធនាគារវីង

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ដកប្រាក់ដោយឥតគិតថ្លៃ នៅតាមវីងម៉ាស្ទ័រ

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ដកប្រាក់ដោយឥតគិតថ្លៃប្រចាំឆ្នាំ នៅតាមភ្នាក់ងារវីង

$10,000

$20,000

$50,000

$1,000,000

ចំនួនដកប្រាក់ឥតគិតថ្លៃប្រចាំឆ្នាំ

60 ដង/ឆ្នាំ

120 ដង/ឆ្នាំ

200 ដង/ឆ្នាំ

1,000 ដង/ឆ្នាំ

សេវាគណនីប្រចាំឆ្នាំ

$5

$10

$15

$50

លក្ខខណ្ឌផ្សេងៗ

អតិថិជននឹងត្រូវបង់ថ្លៃសេវាដូចធម្មតាវិញ ក្នុងករណីដែល៖

  • គម្រោងដែលបានភ្ជាប់ត្រូវបានផុតកំណត់
  • អតិថិជនធ្វើប្រតិបត្តិការលើសពីការកំណត់នៃគម្រោង

គម្រោងនេះ នឹងមិនត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនោះទេ ដូច្នេះប្រសិនបើអតិថិជនចង់ប្រើប្រាស់គម្រោងនេះបន្តទៀត ត្រូវតែធ្វើការភ្ជាប់ឡើងវិញដោយខ្លួនឯងផ្ទាល់។

គម្រោងនេះ គឺប្រើប្រាស់សម្រាប់តែក្នុងធនាគារ វីង តែប៉ុណ្ណោះ មិនអាចប្រើប្រាស់ទៅលើ MasterCard, CSS ឬ កាត Visa បាននោះទេ។  

សំណួរដែលគេសួរញឹកញាប់

  • 1. តើ គម្រោង “ដកប្រាក់ឥតគិតថ្លៃ” របស់ធនាគារ វីង គឺជាអ្វី?

    គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ធនាគារ វីង គឺជាគម្រោងដកប្រាក់ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ដោយឥតគិតថ្លៃសេវា។ គម្រោងនេះផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលជួយអោយពួកគាត់អាចធ្វើការដកប្រាក់បានដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារវីងទាំង ១១,000 កន្លែង ATM របស់ វីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាវីងនៃធនាគារ វីង ទាំងអស់ទូទាំងប្រទេស ។
  • 2. តើគម្រោងនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អតិថិជន?

    គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ធនាគារ វីង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អតិថិជនដែលប្រើប្រាស់គណនី វីង ក្នុងការគ្រប់គ្រងប្រតិបត្តិការដកប្រាក់ផ្សេងៗរបស់ខ្លួន។

  • 3. តើគម្រោងមួយណាដែលល្អបំផុតសម្រាប់អតិថិជន?

    + Standard Plan: ល្អបំផុត សម្រាប់អតិថិជនទូទៅ
    • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
    • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ៥ដង /ថ្ងៃ និង ៦០ ដង /ឆ្នាំ
    • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ១០.០០០ ដុល្លារ /ឆ្នាំ
    • ថ្លៃសេវា៖ ៥ ដុល្លារ /ឆ្នាំ

    + Silver Plan: ល្អបំផុត សម្រាប់អតិថិជនទូទៅ

    • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
    • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ១០ដង /ថ្ងៃ និង ១២០ដង /ឆ្នាំ
    • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ២០.០០០ ដុល្លារ /ឆ្នាំ​
    • ថ្លៃសេវា៖ ១០ ដុល្លារ /ឆ្នាំ

    + Gold Plan: ល្អបំផុត សម្រាប់អតិថិជនSME និង Corporation

    • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
    • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ១៥ដង /ថ្ងៃ និង ២០០ដង /ឆ្នាំ
    • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ៥០.០០០ ដុល្លារ /ឆ្នាំ
    • ថ្លៃសេវា៖ ១៥ ដុល្លារ /ឆ្នាំ

    + Platinum Plan: ល្អបំផុត សម្រាប់អតិថិជន VIP

    • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
    • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ៥០ ដង /ថ្ងៃ និង ១០០០ ដង /ឆ្នាំ
    • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ទៅ ១.០០០.០០០ ដុល្លារ /ឆ្នាំ
    • ថ្លៃសេវា៖ ៥០ ដុល្លារ/ឆ្នាំ
  • 4. តើសុពលភាពរបស់គម្រោងនីមួយៗមានរយ: ពេលប៉ុន្មាន? គិតចាប់ពីពេលណា?

    សុពលភាពរបស់គម្រោងនីមួយៗ មានរយៈពេល 365 ថ្ងៃ គិតចាប់ពីថ្ងៃដែលលោកអ្នកបានភ្ជាប់គម្រោង។
  • 5. តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចភ្ជាប់គម្រោងដកប្រាក់ឥតគិតថ្លៃ នេះបាន?

    សូមឆែកមើលនៅលើ តំណភ្ជាប់ នេះដើម្បីទទួលបានព័ត៌មានលម្អិត "How-to subscribe to Free Cash Out"
  • 6. បន្ទាប់ពីភ្ជាប់គម្រោងរួចរាល់ តើរយ: ពេលប៉ុន្មានទើបគម្រោងអាចដំណើរការ និង ប្រើប្រាស់បាន?

    គម្រោងនឹងដំណើរការភ្លាមៗ បន្ទាប់ពីអ្នកបានភ្ជាប់រួចរាល់ រួមទាំងអត្ថប្រយោជន៍ដែលមាននៅក្នុងគម្រោងនោះផងដែរ។
  • 7. ប្រសិនបើខ្ញុំមិនមានសមតុល្យនៅក្នុងគណនី​ វីង របស់ខ្ញុំ តើខ្ញុំអាចភ្ជាប់គម្រោងនេះបានដែរឬទេ?

    លោកអ្នកនឹងមិនអាចភ្ជាប់គម្រោងបាននោះទេ ប្រសិនបើក្នុងគណនី វីង របស់លោកអ្នកមិនមានសមតុល្យគ្រប់គ្រាន់ដើម្បីភ្ជាប់គម្រោងខាងលើនេះ។
  • 8. តើខ្ញុំអាច អាប់ហ្រ្គេដគម្រោងដែលខ្ញុំកំពុងប្រើប្រាស់បច្ចុប្បន្នបានដែរឬទេ នៅក្នុងករណីដែលចាំបាច់ណាមួយ? ​ តើគណនី វីង មួយអាចភ្ជាប់បានប៉ុន្មានគម្រោងក្នុងពេលតែមួយ?

    សម្រាប់គណនីមួយ អ្នកអាចភ្ជាប់គម្រោងបានច្រើនដែលលើសពីមួយ ក្នុងពេលតែមួយ។ អត្ថប្រយោជន៍ដែលអ្នកទទួលបានពីគម្រោងនីមួយៗនឹងត្រូវបានសរុបបញ្ជូលគ្នា សម្រាប់រយ:ពេលធនាគារ វីង នឹងគិត សុពលភាពទៅតាមគម្រោងចុងក្រោយដែលអ្នកបាន​ភ្ជាប់។ សូមបញ្ជាក់ពីលើនេះផងដែរថា យើងនឹងបង្ហាញតែគម្រោងចុងក្រោយរបស់អ្នក នៅក្នុងគណនី វីង របស់អ្នក បូករួមជាមួយនឹងអត្ថប្រយោជន៍ទាំងអស់ផង ដែរ។
  • 9. តើខ្ញុំអាចដឹងពីអត្ថប្រយោជន៍ដែលនៅសល់នៃគម្រោងរបស់ខ្ញុំបានដោយរបៀបណាដែរ?

    អ្នកអាចដឹងពីអត្ថប្រយោជន៍គម្រោងទាំងអស់របស់អ្នកតាមរយ:អេប ធនាគារ​វីង
  • 10. តើនឹងមានអ្វីកើតឡើង នៅពេលដែលចំនួននៃអត្ថប្រយោជន៍របស់គម្រោងត្រូវបានប្រើប្រាស់អស់ ឬពេលដែលគម្រោងត្រូវបានផុតកំណត់ ហើយខ្ញុំមិនចង់បន្តភ្ជាប់សារជាថ្មីនោះទេ?

    អ្នកនឹងត្រូវបង់ថ្លៃសេវាដកប្រាក់ក្នុងមួយប្រតិបត្តិការដូចធម្មតា គឺ ៖
    • ដកប្រាក់ តិចជាង $25.5 ថ្លៃសេវា $0.28 ក្នុងមួយប្រតិបត្តិការ​
    • ដកប្រាក់ ចាប់ពី $25.50 ឡើងទៅតែតិចជាង $50.49 ថ្លៃសេវា $0.65 ក្នុងមួយប្រតិបត្តិការ​
    • ដកប្រាក់ ចាប់ពី $50.50 ឡើងទៅតែតិចជាង $100.49 ថ្លៃសេវា $0.90 ក្នុងមួយប្រតិបត្តិការ​
    • ដកប្រាក់ ចាប់ពី $100.50 ឡើងទៅតែតិចជាង $500.49 ថ្លៃសេវា $1.30 ក្នុងមួយប្រតិបត្តិការ​
    • ដកប្រាក់ ចាប់ពី $100.50 ឡើងទៅតែតិចជាង $1,000.49 ថ្លៃសេវា $1.50 ក្នុងមួយប្រតិបត្តិការ​
    • ដកប្រាក់ ច្រើនជាង​ $1,000.50 ថ្លៃសេវា 0.15% នៃចំនួនទឹកប្រាក់សរុប
  • 11. តើអតិថិជនអាចផ្ទេរ ឬ ផ្លាស់ប្តូរ គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ខ្លួនពីគណនីមួយទៅគណនីមួយទៀតបានដែរឬទេ?

    លោកអ្នកមិនអាចផ្ទេរគម្រោងរបស់អ្នក ទៅប្រើប្រាស់ក្នុងគណនីផ្សេងមួយទៀតបាននោះទេ ហើយលោកអ្នកក៏មិនអាចប្រើគម្រោងដែលបានជ្រើសរើស សម្រាប់គណនីរបស់អ្នក (A) ទៅប្រើក្នុងគណនីរបស់អ្នក (B) បានដែរ។
  • 12. តើខ្ញុំអាចផ្តាច់គម្រោងរបស់ខ្ញុំបានដោយរបៀបណាដែរ?

    • ការផ្តាច់គម្រោងដោយខ្លួនឯង: លោកអាចផ្តាច់គម្រោងដោយខ្លួនឯងតាមរយៈកម្មវិធី Wing Bank App ដូចរបៀបខាងលើនេះ
    • លោកអ្នកក៏អាចស្វែងរកជំនួយតាមរយៈ៖ ភ្នាក់ងារ វីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង​ ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត។
  • 13. ខ្ញុំជាអតិថិជនដែលបើកប្រាក់បៀវត្សតាមរយៈ ធនាគារ​ វីង។ តើខ្ញុំអាចភ្ជាប់គម្រោងដកប្រាក់ឥតគិតថ្លៃនេះបានដែរឬទេ?

    បាទ/ចាស លោកអ្នកពិតជា​អាច​ភ្ជាប់បាន។ លោកអ្នកអាចធ្វើការភ្ជាប់គម្រោងមួយណាក៏បានក្នុងចំណោមគម្រោងដែលបានរៀបរាប់ខាងលើ។ ដោយលោកអ្នកគ្រាន់តែទំនាក់ទំនងទៅកាន់ ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនរបស់លោកអ្នកជាមុន ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសដែលមានស្រាប់ពី ធនាគារ វីង។
  • 14. តើខ្ញុំគួរធ្វើយ៉ាងណា ប្រសិនបើខ្ញុំនៅតែមានសំណួរទាក់ទងនឹងគម្រោងនេះ?

    • សូមទំនាក់ទំនងទៅកាន់ +855 23 999 989 | +855 12 999 489
    • ឬលោកអ្នកអាចអញ្ជើញទៅកាន់ភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ ឬ សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នកបំផុត។