ងាយស្រួល និងមានសុវត្ថិភាព ដោយចុចត្រឹមតែ 2-3 ប៉ក់!
ផ្ទេរប្រាក់ពីគណនីធនាគារ វីង អ្នក ទៅកាន់គណនីធនាគារ វីងដ៏ទៃ កាន់តែរហ័ស និងមានសុវត្ថិភាពជាងពេលណាទាំងអស់។ រីករាយជាមួយភាពងាយស្រួល នៃប្រតិបត្តិការភ្លាមៗនៅក្នុងដៃអ្នកជាមួយអេប Wing Bank ។
ហេតុអ្វីត្រូវជ្រើស សេវាផ្ទេរប្រាក់ទៅគណនីធនាគារវីង ដូចគ្នា?
រហ័ស
ផ្ទេរប្រាក់បានកាន់តែលឿនតាមអេប Wing Bank មិនថាអ្នកត្រូវការ ផ្ទេរទៅកាន់មត្តភក្តិ ក្រុមគ្រួសារ ឬដៃគូអាជីវកម្មនោះទេ។
ឥតគិតថ្លៃសេវា
យើងផ្តល់ជូននូវការមិនគិតថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ទៅគណនីធនាគារ វីងដូចគ្នា។
ផ្ទេរប្រាក់បានច្រើន
រីករាយជាមួយការផ្ទេរប្រាក់ដែលមានភាពបត់បែន និងអាចផ្ទេរបានរហូតដល់ $50,000 ក្នុងមួយប្រតិបត្តិការ ឬរហូតដល់ $500,000 ក្នុងមួយថ្ងៃ។
របៀបផ្ទេរប្រាក់
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ក្នុងស្រុក”
- ជ្រើសរើស “ផ្ទេរប្រាក់ទៅគណនីធនាគារ វីង”
- ជ្រើសរើសប្រភពគណនី
- បំពេញព័ត៌មានអ្នកទទួល ដូចជា លេខគណនីអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណងនៃការផ្ទេរប្រាក់ជាដើម
- បញ្ជាក់ព័ត៌មាន រួចចុចផ្ទេរជាការស្រេច
សំនួរញឹកញាប់
1. តើសេវាផ្ទេរប្រាក់នេះមានគិតថ្លៃសេវាដែរទេ?
មិនគិតថ្លៃសេវានោះទេ! អ្នកអាចទទួលបានបទពិសោធន៍ផ្ទេរប្រាក់ដ៏ងាយស្រួល ជាមួយការមិនគិតថ្លៃសេវាផ្ទេរប្រាក់។2. តើខ្ញុំអាចប្រើប្រាស់សេវាផ្ទេរប្រាក់នេះទៅកាន់ក្រុមគ្រួសារ ឬមិត្តភក្តិដែលរស់នៅក្រៅប្រទេសបានដែរទេ?
ពិតជាបាន! ដរាបណាក្រុមគ្រួសារ ឬមិត្តភក្តិ នៅមានគណនីធនាគារ វីង ដែលដំណើរការ នោះអ្នកអាចផ្ទេរប្រាក់ ឬទទួលប្រាក់ពីពួកគាត់បានយ៉ាងងាយស្រួល។3. តើខ្ញុំអាចផ្ទេរប្រាក់អប្បរមាបានចំនួនប៉ុន្មានក្នុងមួយប្រតិបត្តិការ?
អ្នកអាចផ្ទេរប្រាក់រហូតដល់ $50,000 ក្នុងមួយប្រតិបត្តិការ ឬរហូតដល់ $500,000 ក្នុងមួយថ្ងៃ ដែលអាចឲ្យអ្នកទទួលបានភាពបត់បែននៃការផ្ទេរប្រាក់ទំហំច្រើនយ៉ាងមានប្រសិទ្ធភាព។