fbpx

ស្វាគមន៍មកកាន់សេវាផ្ទេរប្រាក់ក្នុងស្រុករបស់ធនាគារ វីង ដែលជាមធ្យោបាយផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងមានសុវត្ថិភាពសម្រាប់ការផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបណ្តាញធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ– ការផ្ទេរ និងទទួលប្រាក់របស់អ្នកនឹងកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត។ មិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារ ដើម្បីផ្ទេរប្រាក់តទៅទៀតទេ– មានអេប Wing Bank មួយអ្នកអាចផ្ទេរប្រាក់បានពីគ្រប់ទីកន្លែង។

អត្ថប្រយោជន៍

រីករាយជាមួយភាពងាយស្រួលនៃការផ្ទេរប្រាក់ និងទទួលប្រាក់ភ្លាមៗ។

មិនចាំបាច់មកកាន់សាខាធនាគារ ដើម្បីផ្ទេរប្រាក់តទៅទៀត។ អេប Wing Bank អនុញ្ញាតឱ្យអ្នកផ្ទេរប្រាក់បានពីគ្រប់ពេល និងពីគ្រប់ទិសទី។

ភាពជាដៃគូជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលអាចធានាបានថាអ្នកអាចជ្រើសរើសធនាគារ ​សម្រាប់​ការផ្ទេរប្រាក់បានតាមតម្រូវការ។

របៀបផ្ទេរប្រាក់តាមអេប Wing Bank

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
  • ជ្រើសរើស “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
  • ជ្រើសរើសធនាគារ ដែលអ្នកចង់ផ្ទេរប្រាក់ទៅ
  • បញ្ចូលព័ត៌មានអ្នកទទួលដូចជាលេខគណនីធនាគារ ចំនួនទឹកប្រាក់ និងគោលបំណងជាដើម រួចចុច “ផ្ញើ”

ទំហំប្រតិបត្តិការ

ទេរបានរហូតដល់ 10,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10,0000 ដុល្លារ ក្នុងមួយថ្ងៃ។

ថ្លៃសេវា

ឈ្មោះធនាគារដៃគូ ចំនួនចាប់ពី (ដុល្លារ) ចំនួនរហូតដល់ (ដុល្លារ) ថ្លៃសេវា (ដុល្លារ)
ABA Bank
Sathapana Bank
Cambodia Post Bank
Amret MFI
0.01 50.00 0.65
50.01 100.00 0.90
100.01 500.00 1.30
500.01 1,000.00 1.50
1,000.01 10,000.00 0.15%
PPCB,KB Prasac 0.01 500.49 2.00
500.50 2,500.00 3.00
ឈ្មោះធនាគារដៃគូ ចំនួនចាប់ពី (ដុល្លារ) ចំនួនរហូតដល់ (ដុល្លារ) ថ្លៃសេវា (ដុល្លារ)
ABA Bank
Sathapana Bank
Cambodia Post Bank
Amret MFI
100.00 200,000.00 2,600.00
200,001.00 400,000.00 3,600.00
400,100.00 2,000,000.00 5,200.00
2,000,001.00 4,000,000.00 6,000.00
4,000,001.00 40,000,000.00 0.15%
PPCB,KB Prasac 100.00 2,001,960.00 8,000.00
2,002,000.00 10,000,000.00 12,000.00

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក

សំនួរញឹកញាប់

  • 1. តើការផ្ទេរប្រាក់នេះមានគិតថ្លៃសេវាដែរឬទេ? 

    ពិតជាមាន! អ្នកអាចពិនិត្យមើលតារាងតម្លៃសេវាខាងលើសម្រាប់ព័ត៌មានបន្ថែម។ 
  • 2. តើការផ្ទេរប្រាក់របស់ខ្ញុំមានដែនកំណត់ដែរឬទេ?  

    ពិតជាមាន! អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 10,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10,000 ក្នុងមួយថ្ងៃ។ 
  • 3. តើការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មាន ទើបអាចទទួលប្រាក់?  

    ការផ្ទេរប្រាក់គឺធ្វើឡើងភ្លាមៗ ហើយអ្នកទទួលអាចទទួលប្រាក់ផ្ទេរបានភ្លាមៗដូចគ្នា។
  • 4. តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជាមែនទេ? 

    មិនទាំងអស់នោះទេ! អ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូ របស់ធនាគារ វីងប៉ុណ្ណោះ។ សូមពិនិត្យមើលតារាងដៃគូផ្ទេរប្រាក់ដែលមានរៀបរាប់ខាងលើ។