fbpx

ធនាគារ វីង ចាប់ដៃគូជាមួយ FinFan ក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេនៅប្រទេសវៀតណាម ក្នុងការផ្តល់នូវសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស។ លោកអ្នកអាចផ្ទេរប្រាក់តាមអេប Wing Bank ​ ទៅគ្រប់ធនាគារទាំងអស់នៅប្រទេសវៀតណាម។

អត្ថប្រយោជន៍

  • រហ័ស ងាយស្រួល និងមានសុវត្ថិភាព
  • សន្សំសំចៃពេលវេលា—ផ្ទេរប្រាក់តាមអេប Wing Bank
  • ទទួលប្រាក់ភ្លាមៗ សម្រាប់ការដកជាសាច់ប្រាក់ផ្ទាល់

តម្លៃសេវា និង ចំនួនទឹកប្រាក់ផ្ទេរ

គោលបំណង

ចំនួនទឹកប្រាក់

ថ្លៃសេវា  (គិតជាដុល្លារ)

ផ្ទេទៅគណនីធនាគារ

1.01 - 500 

4

500.01 - 1,000

5

1,000.01 - 2,500

6

ផ្ទេរទៅអ្នកគ្មានគណនី

0.01 - 500 

4

500.01 - 1,000 

6

របៀបផ្ទេរប្រាក់

international Money Transfers phone
  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
  3. ជ្រើសរើសប្រទេស "វៀតណាម"
  4. ជ្រើសរើសដៃគូ " FinFan "
  5. ជ្រើសរើសជម្រើសទទួលប្រាក់ "ផ្ទេរចូលគណនីធនាគារ ឬ ទៅដកផ្ទាល់នៅភ្នាក់ងារ "
  6. បំពេញព័ត៌មាន រួចចុចពាក្យ "ផ្ញើ"
  7. សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច "បញ្ជាក់"
  8. បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

លក្ខខណ្ឌ និងដែនកំណត់

  • អ្នកផ្ទេរត្រូវតែមានគណនីធនាគារ វីងជាមុនសិន
  • មានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព
  • ការផ្ទេរប្រាក់អតិបរមាគឺ 5,000 ក្នុងមួយថ្ងៃ

ចង់ផ្ញើប្រាក់ឥឡូវនេះ?

CTA

ទំនាក់ទំនងទៅកាន់ក្រុមការងារ 24/7 តាមរយៈ Facebook Messenger, Wing Chat & គេហទំព័រ Wing Chart

CTA

សំណួរញឹកញាប់

  • 1. តើការផ្ទេរប្រាក់ទៅប្រទេសវៀតណាមត្រូវចំណាយលើកម្រៃសេវាប៉ុន្មាន?

    នៅធនាគារ វីង យើងតែងតែផ្តល់ជូននូវការផ្ទេរប្រាក់ដែលមានតម្លៃទាបសមរម្យ។ កម្រៃសេវានៃការផ្ទេរប្រាក់នីមួយៗអាស្រ័យទៅលើចំនួនទឹកប្រាក់ដែលអ្នកផ្ទេរ និងជម្រើសទទួលប្រាក់ដែលអ្នកជ្រើសរើស។ អ្នកអាចពិនិត្យមើលតារាងតម្លៃសេវាខាងលើ។

  • 2. តើទឹកប្រាក់ដែលផ្ទេរអាចទទួលបានភ្លាមឬទេ?

    • ផ្ទេរចូលគណនីធនាគារ៖ មិនអាចទទួលបានភ្លាមៗនោះទេ, ទឹកប្រាក់នឹងផ្ទេរចូលប្រហែលជា 1 ថ្ងៃក្នុងថ្ងៃធ្វើការ
    • ដកជាសាច់ប្រាក់ផ្ទាល់៖ អាចដកបានភ្លាមៗ
  • 3. \តើខ្ញុំអាចផ្ទេរប្រាក់បានចំនួនប៉ុន្មានក្នុងមួយថ្ងៃ?

    អ្នកអាចផ្ទេរប្រាក់ចាប់ពី 1 ដុល្លារ រហូតដល់ 5,000 ដុល្លារ ក្នុងមួយថ្ងៃ។

  • 4. តើខ្ញុំអាចផ្ទេរប្រាក់ទៅវៀតណាម តាមអេប Wing Bank បានប៉ុន្មានដងក្នុងមួយថ្ងៃ?

    អ្នកអាចធ្វើប្រតិបត្តិការមិនកំណត់ តែមិនត្រូវឲ្យលើស 5,000 ដុល្លារ ក្នុងមួយថ្ងៃនោះទេ។

  • 5. តើខ្ញុំអាចប្រើរូបិយប័ណ្ណអ្វីសម្រាប់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅវៀតណាម?

    យើងផ្តល់ជូន រូបិយប័ណ្ណ វៀតណាមដុង ប៉ុណ្ណោះ។  

  • 6. តើខ្ញុំអាចបដិសេធប្រតិបត្តិការដែលខ្ញុំបានផ្ទេរប្រាក់ទៅខុសលេខគណនីដែរឬទេ?

    • ផ្ទេរចូលគណនីធនាគារ៖ មិនអាចវេរត្រឡប់នោះទេ ប្រសិនបើទឹកប្រាក់បានបញ្ចូលទៅក្នុងគណនីអ្នកទទួលបានរួចរាល់។
    • ដកជាសាច់ប្រាក់ផ្ទាល់៖ ទឹកប្រាក់អាចនឹងវេរត្រឡប់វិញដរាបណាប្រតិបត្តិការនៅកំពុងរង់ចាំ។
  • 7. ប្រសិនជាខ្ញុំមានចម្ងល់បន្ថែម តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?

    សូមទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមលេខ 023 999 989 or 012 999 489 ។