ផ្ទេរប្រាក់ទៅគណនីខ្លួនឯង គឺជាសេវាផ្ទេរប្រាក់ថ្មីមួយ ដែលអនុញ្ញាតឲ្យលោកអ្នក ផ្ទេរប្រាក់ទៅគណនីខ្លួនឯងបានកាន់តែងាយស្រួល។ អ្នកអាចផ្ទេរប្រាក់ចេញពីគណនីចរន្ត ទៅកាន់គណនីសន្សំ ឬពីគណនីសន្សំ ទៅគណនីចរន្ត ដោយគ្មានការស្មុគស្មាញ។
អត្ថប្រយោជន៍
ងាយស្រួល
អ្នកអាចផ្ទេរប្រាក់ទៅគណនីខ្លួនឯង ទៅកាន់គណនីដែលមានលេខ CIF ដូចគ្នា ឬគណនីដែលបានលីងនៅក្នងអេប Wing Bank ដែលបានភ្ជាប់លេខទូរស័ព្ទតែមួយ។ អ្នកក៏អាចផ្ទេរប្រាក់ជារូបិយប័ណ្ណផ្សេងៗគ្នាបានផងដែរ។
រហ័ស និងសុវត្ថិភាព
អ្នកអាចផ្ទេរប្រាក់គ្រប់ពេលវេលា នៅទីណាក៏ដោយ សុវត្ថិភាព រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលបញ្ចូលលេខគណនី។
មិនគិតថ្លៃ
គ្មានការគិតថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់ទៅកាន់គណនីខ្លួនឯងឡើយ។
របៀបផ្ទេរប្រាក់ទៅគណនីខ្លួនឯង
- ចូលទៅកាន់ អេប Wing Bank.
- ចុចប៊ូតុង ផ្ទេរប្រាក់ក្នុងស្រុក.
- ចុចពាក្យ ផ្ទេរប្រាក់ទៅគណនីខ្លួនឯង.
- ជ្រើសរើស“គណនីផ្ញើ”” និង ““គណនីសម្រាប់ទទួល””, រួចបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ
- ចុចពាក្យ “ផ្ទេរ”.
- ពិនិត្យព័ត៌មានផ្ទេរប្រាក់ រួចចុច “បញ្ជាក់”.
តើយើងអាចជួយអ្នកដោយរបៀបណា?
សំនួរញឹកញាប់
1. តើការប្រើប្រាស់សេវានេះត្រូវបានគិតថ្លៃដែរទេ?
ទេ! មិនត្រូវបានគិតថ្លៃទេ។2. តើត្រូវចំណាយពេលប៉ុន្មានសម្រាប់ការផ្ទេរប្រាក់នេះ?
ការផ្ទេរប្រាក់ត្រូវធ្វើឡើងភ្លាមៗ។3. តើសេវាផ្ទេរប្រាក់នេះ សុវត្ថិភាពដែរឬទេ?
ពិតប្រាកដណាស់សេវាផ្ទេរប្រាក់នេះ គឺមានសុវត្ថិភាពខ្ពស់។4. តើខ្ញុំអាចផ្ទេរប្រាក់រវាងគណនីធនាគារ វីងខ្ញុំ ទៅកាន់ធនាគារ ផ្សេងដែរឬទេ?
ទេ! សេវាផ្ទេរប្រាក់នេះ អនុញ្ញាតឲ្យអ្នកផ្ទេរប្រាក់រវាងគណនីខ្លួនឯងតែប៉ុណ្ណោះ។5. តើការផ្ទេរប្រាក់ប្រភេទណាដែលខ្ញុំអាចធ្វើបាន?
សម្រាប់ការផ្ទេរប្រាក់ទៅគណនីខ្លួនឯង អ្នកអាចធ្វើការផ្ទេរប្រាក់ពី
- គណនីចរន្ត ទៅ គណនីចរន្ត
- គណនីចរន្ត ទៅ គណនីសន្សំ
- គណនីសន្សំ ទៅ គណនីចរន្ត
- គណនីសន្សំ ទៅ គណនីសន្សំ