fbpx

ធនាគារ វីង យល់ច្បាស់ពីសារសំខាន់នៃទំនុកចិត្ត និងសុវត្ថិភាព លើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោកអ្នក។ យើងផ្តល់ជូននូវសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក (Escrow Service) នឹងដើរតួជាអន្តរការី (ភាគីទី3) រវាងអ្នកទិញ ឬអ្នកលក់ ដើម្បីធានាបានថាអត្ថប្រយោជន៍ដែលលោកអ្នកទទួលបានគឺត្រូវបានការពារ។ ជាមួយនឹងក្រុមការងារដែលអាចជឿទុកចិត្ត លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃភាពងាយស្រួល រាល់ពេលដែលមានប្រតិបត្តិការ ទិញ ឬលក់ កើតឡើង។

តើធនាគារ វីងជួយលោកអ្នកបានអ្វីខ្លះ?

ក្រុមការងាររបស់ធនាគារ វីងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកអ្នក ដើម្បីសម្រួលដល់ប្រតិបត្តិការ ទិញ ឬលក់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើង​នឹង​រៀបចំនូវកាលវិភាគទូទាត់ប្រាក់ នៅពេលដែល ការទិញ ឬលក់បាន​បញ្ចប់ដោយជោគជ័យ  ដើម្បីជៀសវាងការភាន់ច្រឡំ ឬភាពមិនចុះសម្រុងកើតឡើង។

ជាមួយសេវាធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់ធនាគារ វីង លោកអ្នកនឹងប្រាកដបានថា រាល់ប្រតិបត្តិការដែលកើតឡើង នឹងមានភាពងាយស្រួល​រវាង អ្នកទិញ ឬលក់។

ប្រភេទនៃសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក

  • បរធនបាលកិច្ចពាណិជ្ជកម្ម៖ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬ បុគ្គលណាមួយដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។​

  • បរធនបាលកិច្ចសាធារណៈ៖ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។​

  • បរធនបាលកិច្ចសង្គម៖ ត្រូវបានបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬ វិទ្យាសាស្ត្រ។

  • បរធនបាលកិច្ចបុគ្គល៖ ត្រូវបានបង្កើតឡើងដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ចក្នុងគោលបំណងផ្ទេរទ្រព្យសម្បត្តិ ឬ មូលនិធិរបស់ខ្លួន ឲ្យទៅបរធនបាលដើម្បីគ្រប់គ្រង និងថែរក្សាដើម្បីជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬ បុគ្គលណាមួយដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។

  • បរធនបាលកិច្ចហិរញ្ញវត្ថុ៖ សំដៅមូលនិធិហិរញ្ញប្បទាន ឬ អនុបំណុល ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងអភិវឌ្ឍវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍

  • ការពារផលប្រយោជន៍រវាងទ្វេភាគី ដែលគោរពតាមកាតព្វកិច្ចនៃកិច្ចសន្យា
  • ទូទាត់មូលនិធិទាន់ពេលវេលាទៅកាន់ភាគីដែលបានកំណត់
  • ភាពងាយស្រួល និងសន្តិភាពផ្លូវចិត្ត

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័​ត៌​មាន​បន្ថែម សូម​អញ្ចើញមកកាន់ ​សាខាធនាគារ​ វីង​  ដែល​​នៅ​ជិត​លោក​អ្នក​បំផុត។