fbpx

វីងម៉ាឃីត ត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការងារប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយបានឈ្នះពានរង្វាន់ការច្នៃប្រឌិតផលិតផលប្រចាំឆ្នាំ 2023 ពី Global SME Finance Awards 2023។ ចូលរួមជាមួយយើងក្នុងការអបអរសាទរយុគសម័យថ្មីនៃពាណិជ្ជកម្ម ដែលរាល់ប្រតិបត្តិការទាំងអស់គឺជាជំហានឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងដំណើរអាជីវកម្មរបស់អ្នក។

អត្ថប្រយោជន៍

គាំទ្រដល់សហគ្រាសធុនតូចបំផុត តូច និងកណ្តាល (MSMEs) ដែលផ្តល់នូវភាពងាយស្រួលទៅដល់ពួកគាត់ក្នុងការចូលទៅកាន់ទីផ្សារដ៏ធំទូលាយបែបឌីជីថល

ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល នៃការទូទាត់អនឡាញ ដែលផ្តល់ជូននូវសេវាហិរញ្ញប្បទាន ទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈធនាគារ វីង។

មុខងារពិសេសៗ

បញ្ជាទិញបែបឌីជីថល

ទូទាត់ប្រាក់បានយ៉ាងមានសុវត្ថិភាព និងងាយស្រួល

ស្វែងរក អ្នកផ្គត់ផ្គង់បានច្រើនក្នុងពេលតែមួយ

អន្តរកម្មរវាងភាគីទី 3 សម្រាប់សេវាកម្មដឹកជញ្ជូន

គ្រប់គ្រងខ្សែសង្វាក់ផលិតកម្មយ៉ាងមានប្រសិទ្ធភាព

ប្រាក់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម

តម្លៃដែលមានភាពបត់បែន

គ្រប់គ្រងបុគ្គលិក និងអ្នកប្រើប្រាស់បានច្រើនសាខា

របៀបដែលអេបនេះដំណើរការ

វីងម៉ាឃីត ធ្វើឱ្យការទិញកាន់តែងាយស្រួល ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការបញ្ជាទិញជាមួយដៃគូអាជីវកម្ម (អ្នកផ្គត់ផ្គង់) បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្មានកម្រៃជើងសារបន្ថែម។ ការទូទាត់ និងការបញ្ជាទិញអាចធ្វើឡើងតាមរយៈគណនីធនាគារ វីង របស់អ្នក និងតាមវីង KHQR ដែលជួយសម្រួលដល់ដំណើរការប្រតិបត្តិការ និងធានាបាននូវតម្លាភាព។

របៀបប្រើប្រាស់អេប វីងម៉ាឃីត

ចុះឈ្មោះ បង្កើតគណនីវីងម៉ាឃីត

ស្វែងរកផលិតផល ឬសេវាកម្មដែលអ្នកចង់កុម្ម៉ង់

ជ្រើសរើសការទូទាត់ជាមួយធនាគារ វីង ឬស្កេនទូទាត់តាម វីង KHQR

អាចប្រើប្រាស់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម និងចូលប្រើប្រាស់មុខងារគ្រប់គ្រងផ្សេងៗ

តាមដានការបញ្ជាទិញ និងគ្រប់គ្រងទំនិញយ៉ាងរលូន

កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្ម តាម វីងម៉ាឃីត

គោលការកំណត់ ដៃគូពាណិជ្ជកម្ម
គោលបំណង បង្វិលដើមទុនក្នុងរយៈពេលខ្លី
គ្រឿងបរិក្ខារ ការផ្តល់កម្ចីសម្រាប់សង្វាក់ផ្គត់ផ្គង់អាជីវកម្មបែបឌីជីថល
ចំនួន រហូតដល់ 50,000 ដុល្លារ
អត្រាការប្រាក់ 12%
រយៈពេល 3 ខែ
រូបិយប័ណ្ណ ដុល្លារ
ថ្លៃដំណើរការ 1%
សេវាបង់មុន ឥតគិតថ្លៃ
ថ្លៃបន្តឡើងវិញ ឥតគិតថ្លៃ
តម្រូវការ មានប្រវត្តិបញ្ជាទិញយ៉ាងតិច 12 ខែ

របៀបស្នើសុំ

ដើម្បីចាប់ផ្តើមប្រើប្រាស់ វីងម៉ាឃីត ដំបូងត្រូវចុះឈ្មោះបង្កើតគណនីនៅលើគេហទំព័រ ឬតាមអេបជាមុនសិន។ សម្រាប់អាជីវករ ដែលចាប់អារម្មណ៍ក្នុងការក្លាយជាដៃគូ ឬចង់ទទួលបានកម្ចីសម្រាប់ផ្គត់ផ្គង់សង្វាក់អាជីវកម្ម សូមទាក់ទងមកកាន់ក្រុមការងាររបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែម។