ធនាគារ វីង សូមធ្វើការណែនាំមុខងារថ្មី “វីងឆាត” ។  មុខងារថ្មីនេះ ផ្តល់ជូននូវភាព​ងាយ​ស្រួល​ដល់អតិថិជន សម្រាប់ការ​ជជែក​ផ្ទាល់​ជា​មួយ​សហការី ឬជំនួយភ្លាមៗណាមួយ។ ផ្នែកបម្រើអតិថិជនរបស់យើងនឹងនៅបំពេញតម្រូវការរបស់អ្នក 24/7 ដើម្បី​ដោះស្រាយ​នូវរាល់បញ្ហាទាក់ទងនឹងផលិតផល និងសេវាកម្មរបស់យើង។

អត្ថប្រយោជន៍

ភាពងាយស្រួល

អ្នកមិនចាំបាច់បញ្ចូលអ៊ីម៉ែល ឬ លេខទូរសព្ទ ដើម្បីអាចទាក់ទងមក​កាន់​ផ្នែក​បម្រើអតិថិជន​យើង​នោះ​ទេ​ មានតែអេប Wing Bank គឺគ្រប់គ្រាន់។

ភាពរហ័ស

ជំនួសឱ្យការរង់ចាំជជែកដោយផ្ទាល់ជាមួយសហការីយើងខ្ញុំ ​អ្នកអាចទទួលបាន​ជំនួយ​ភ្លាមៗតាមរយៈ​ការ​ជ្រើសរើស​​សំណួរ​ចម្លើយ​ដែលមានស្រាប់ ​ដែលរចនាឡើងសម្រាប់ភាពងាយស្រួលរបស់អ្នក។

ភាពបត់បែន

មិនចាំបាច់រង់ចាំ អ្នកអាច​ទទួល​បាន​ការ​ឆ្លើយ​តបភ្លាមៗ​ពីមុខងារ​វីងឆាត។ ​លើសពីនេះ​អ្នកក៏​អាច ទាក់ទង​ដើម្បី​ជជែក​ដោយ​ផ្ទាល់​ជា​មួយ​សហការី​យើង​បាន​ភ្លាម​ដោយ​មិន​ចាំ​បាច់​​បញ្ចប់​​ការ​សន្ទនា​។

តើខ្ញុំអាចធ្វើអ្វីបានខ្លះតាមរយៈ វីងឆាតនេះ?

ផ្ញើសារជាអក្សរ

ផ្ញើសារជាសំឡេង

អាចដាក់ពិន្ទុសហការី រាល់ពេលដែលអ្នកបញ្ចប់ការសន្ទនាជាមួយ វីងឆាត

ផ្ញើឯកសារភ្ជាប់ជារូបភាព វីដេអូ ឬឯកសារផ្សេងៗ

ផ្ញើ Emoji

ខាងក្រោមនេះជាមុខងារចាំបាច់មួយចំនួនក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯងតាមអេប Wing​ Bank៖

របៀបដំណើរការគណនីឡើងវិញ

  • ចូលទៅកាន់​ អេប Wing Bank
  • ចុចប៊ូតុង ‘ឆាត’
  • ជ្រើសរើស ‘រាយការណ៍បញ្ហា’
  • ចុចលើ "ដាក់ដំណើរការគណនីឡើងវិញ"
  • បំពេញ លេខកូដ OTP ដែលទទួលតាមសារ SMS
  • និងធ្វើតាមការណែនំា

របៀបកំណត់លេខកូដ PIN 4 ខ្ទង់ឡើងវិញ

  • ចូលទៅកាន់​ អេប Wing Bank
  • ចុចប៊ូតុង ‘ឆាត’
  • ជ្រើសរើស ‘រាយការណ៍បញ្ហា’
  • ចុចលើ "ការកំណត់លេខកូដ PIN"
  • បំពេញ លេខកូដ OTP ដែលទទួលតាមសារ SMS
  • និងធ្វើតាមការណែនំា

ដាក់ដំណើរការគណនីឡើងវិញ

ដើម្បីដាក់ដំណើរការគណនីឡើងវិញ ឬកំណត់លេខកូដ PIN 4 ខ្ទង់ថ្មី ​អ្នកតម្រូវ​ឱ្យបំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួនមួយ​ចំនួន​ដូច​ជា​៖​ ថ្ងៃខែឆ្នាំកំណើត, លេខអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន, លេខទូរសព្ទ ដែលអ្នកភ្ជាប់ជាមួយគណនីធនាគារ វីង ជ្រើស រើស ប្រតិបត្តិការចុងក្រោយដែលអ្នកបានធ្វើមុនពេល ដែលគណនីអ្នកបានផ្អាក​ដំណើរការបណ្តោះ​អាសន្ន។