fbpx

វីងឌីជីថលឡូន គឺជាផលិតផលកម្ចី ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានប្រាក់កម្ចីបានកាន់តែរហ័ស។ ជាមួយអេប Wing Bank ដែលងាយស្រួលប្រើ អ្នកអាចស្នើកម្ចីបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលជាជម្រើសដ៏ងាយស្រួល និងស័ក្តិសមសម្រាប់អ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់។

អត្ថប្រយោជន៍

  • មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ឬអ្នកធានា
  • ដំណើរការស្នើសុំតាមអេប Wing Bank មានភាពរហ័ស និងងាយស្រួល
  • អត្រាការប្រាក់ប្រកួតប្រជែង
  • ទទួលបានការអនុម័តរហ័សទាន់ចិត្ត
  • ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងអ្នកភ្លាមៗបន្ទាប់ពីការអនុម័តរួចរាល់
  • ភាពបត់បែននៃការប្រើប្រាស់កម្ចី - អ្នកអាចទទួលយកប្រាក់កម្ចីតែមួយចំនួួនដែលអ្នកត្រូវការ ដើម្បីកាត់បន្ថយការចំណាយលើ អត្រាការប្រាក់
  • ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ ហើយអ្នកអាចទូទាត់សងវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ
  • មិនគិតថ្លៃសេវារដ្ឋបាល
  • ស្នើកម្ចីបានយ៉ាងងាយតាមអេប Wing Bank

តម្រូវការ

ដើម្បីមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូន អ្នកត្រូវតែ៖

  • មានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ
  • មានលទ្ធភាពបំពេញតាមតម្រូវការរបស់ក្រុមហ៊ុន
  • ជាបុគ្គលិកដែលមានសុពលភាព នៅតាមស្ថាប័ន ឬក្រុមហ៊ុន(លិខិតបញ្ជាក់ការងារ ឬកុងត្រា)
  • មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
  • មានលិខិតបញ្ជាក់ទីលំនៅពីអាជ្ញាធរមូលដ្ឋាន
  • ឬឯកសារតម្រូវផ្សេងទៀត

ត្រៀមខ្លួនទទួលបានកម្ចីហើយឬនៅ?

នៅរៀងរាល់ពេលដែលអ្នកត្រូវការប្រាក់កាសបន្ទាន់ គ្រាន់តែដោនឡូតអេប Wing Bank ហើយស្នើកម្ចីវីងឌីជីថលឡូនបានភ្លាម ។ ប្រសិនជាអ្នកមិនទាន់មានអេបទេ សូមចូលទៅកាន់ App Store ឬស្កេនកូដ QR ដើម្បីដោនឡូត។