ទទួលយកភាពងាយស្រួល ដែលលោកអ្នកអាច​គ្រប់គ្រង​វិក្កយបត្រភ្លើងទៅកាន់អគ្គិសនីកម្ពុជា (EDC) កាន់តែងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើប្រតិបត្តិការដដែលៗ គឺគ្រាន់តែធ្វើការភ្ជាប់ការ​ទូទាត់វិក្កយបត្រ​ដោយស្វ័យ​ប្រវត្តិជាមួយគណនីធនាគារ វីង របស់លោកអ្នក។
បទពិសោធន៍ទូទាត់វិក្កយបត្ររបស់អ្នកនឹងកាន់តែរលូនជាងមុនជាមួយអេប Wing Bank និងអេប EDC។​ សម្រួលប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក និងគ្រប់គ្រងការទូទាត់វិក្កយបត្រអគ្គិសនី​កាន់តែងាយស្រួល​នៅ​ថ្ងៃនេះ!

អត្ថប្រយោជន៍

សន្សំសំចៃពេលវេលា និងទូទាត់ដោយ សុវត្ថិភាព

ប្រតិបត្តិការទូទាត់ បានភ្លាមៗ

មិនចាំបាច់ចំណាយពេលមកកាន់សាខា ឬទៅកាន់បញ្ជរដោយ ផ្ទាល់

ឥតគិតថ្លៃសេវាបន្ថែម

របៀបភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិតាមអេប Wing Bank

  1. ចូលទៅកាន់ អេប Wing Bank
  2. ចុចលើ “ទូទាត់វិក្កយបត្រ”
  3. ចុចលើមុខងារ "កាលវិភាគទូទាត់"
     ដែលស្ថិតនៅខាងស្តាំដៃផ្នែកខាងលើ
  4. ចុចលើ សញ្ញា (+) រួចជ្រើសរើស បង្កើតថ្មី
  5. ជ្រើសរើស Electricite du Cambodge
  6. បញ្ចូលព័ត៌មានចាំបាច់របស់អតិថិជនមាន ដូចជា៖ ចំណងជើងនៃ កាលវិភាគ, លេខសម្គាល់អតិថិជន, រួចចុចធីក លើ ខចែង និងលក្ខខណ្ឌ បន្ទាប់មកចុច ជាវ
  7. បញ្ចូលលេខកូដ PIN គណនីធនាគារ​ វីង ដើម្បីបញ្ចប់ការភ្ជាប់!

សំនួរញឹកញាប់

  • 1. តើខ្ញុំអាចភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិតាមវិធីណាខ្លះ? 

    អ្នកអាចភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិតាមអេប Wing Bank ឬអេប EDC។ 
  • 2. តើការទូទាត់ស្វ័យប្រវត្តិនឹងត្រូវដំណើរការយ៉ាងដូចម្តេច? 

    បន្ទាប់ពីអ្នកភ្ជាប់ការទូទាត់ដោយស្វ័យប្រវត្តិបានជោគជ័យ នោះប្រាក់នឹងត្រូវកាត់ដោយស្វ័យប្រវត្តិនៅពេលដែល អគ្គិសនីកម្ពុជាទំលាក់ប្រតិបត្តិការដែលត្រូវទូទាត់ ចូលទៅក្នុងប្រព័ន្ធ។ 
  • 3. តើខ្ញុំអាចពិនិត្យមើលប្រតិបត្តិការរបស់ខ្ញុំតាមណា? 

    អ្នកអាចពិនិត្យមើលប្រតិបត្តិការរបស់អ្នកតាមអេប Wing Bank។
  • 4. តើធនាគារ វីងអាចដឹងពីថ្ងៃផុតកំណត់នៃការទូទាត់របស់អតិថិជនដែរឬទេ?  

    ទេ! ថ្ងៃផុតកំណត់ និងថ្លៃទូទាត់សរុបរបស់អតិថិជន មិនទៀងទាត់នោះទេ, មានតែប្រព័ន្ធរបស់អគ្គិសនីកម្ពុជាប៉ុណ្ណោះដែលដឹង។ 
  • 5. តើមានអ្វីកើតឡើងប្រសិនជាគណនីរបស់អតិថិជនមានសមតុល្យមិនគ្រប់គ្រាន់?  

    ប្រសិនជាអតិថិជនមានសមតុល្យគណនីមិនគ្រប់គ្រាន់, អគ្គិសនីកម្ពុជានឹងព្យាយាមដំណើរការ ការទូទាត់មួយថ្ងៃម្តង​ក្នុង​រយៈ​ពេល​​ 15 ថ្ងៃជាប់ៗគ្នា រហូតដល់ប្រតិបត្តិការបានជោគជ័យ។ 
  • 6. តើមានអ្វីកើតឡើងប្រសិនជាអតិថិជនមិនបានធ្វើការទូទាត់បន្ទាប់ពី 15 ថ្ងៃនៃការចេញវិក្កយបត្រ?  

    ប្រសិនជាការទូទាត់មិនបានធ្វើឡើងនៅក្នុងរយៈពេល 15 ថ្ងៃ អគ្គិសនីកម្ពុជានឹងធ្វើការផាកពិន័យ​ ហើយអតិថិជនតម្រូវ​ឱ្យ​អញ្ជើញ​ទៅកាន់អគ្គិសនីកម្ពុជាដោយផ្ទាល់ដើម្បីទូទាត់។