ផ្លាស់ប្តូរប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកជាមួយធនាគារ វីង និងប្រព័ន្ធបាគង! ទូទាត់ដោយមិនប្រើសាច់ប្រាក់ និងឈានទៅកាន់ពិភពនៃការគ្រប់គ្រងហិរញ្ញវត្ថុដ៏ងាយស្រួល។ ផ្ទេរ និងទទួលប្រាក់បានភ្លាមៗរវាងអេប Wing Bank និង បាគងវ៉លឡេត ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងប្រទេសយ៉ាងរលូនតាមប្រព័ន្ធបាគង និងទូទាត់ប្រាក់យ៉ាងមានសុវត្ថិភាពតាមរយៈ កូដ QR សម្រាប់ការទូទាត់វិក្កយបត្រ និងការទិញទំនិញជាដើម។ រីករាយជាមួយនឹងដំណោះស្រាយសម្រាប់ការទូទាត់ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព ពីធនាគារ វីង ។
អត្ថប្រយោជន៍
ផ្ទេរ ឬទទួលប្រាក់ភ្លាមៗ
មិនចាំបាច់មកកាន់សាខាធនាគារ ដើម្បីផ្ទេរប្រាក់តទៅទៀត។
អាចផ្ទេរប្រាក់ទៅគ្រប់ធនាគារ ឬមីក្រូហិរញ្ញ វត្ថុ ដែលជាសមាជិករបស់ប្រព័ន្ធបាគង។
របៀបផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកតាមប្រព័ន្ធបាគង នៅលើអេប Wing Bank
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ក្នុងស្រុក”
- ជ្រើសរើស “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
- ជ្រើសរើស “Local Bank - Bakong”
- ជ្រើសរើសគណនីផ្ទេរប្រាក់របស់អ្នក
- ជ្រើសរើសធនាគារ ដែលអ្នកចង់ផ្ទេរប្រាក់ទៅ
- បញ្ចូលព័ត៌មានអ្នកទទួលដូចជា៖ លេខគណនីធនាគារ ចំនួនទឹកប្រាក់ និងគោលបំណងជាដើម រួចចុច “ផ្ញើ”
របៀបផ្ទេរប្រាក់ទៅកាន់ បាគងវ៉លឡេត
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ក្នុងស្រុក”
- ជ្រើសរើស “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
- ជ្រើសរើស “Bakong Wallet”
- ជ្រើសរើសគណនីផ្ទេរប្រាក់របស់អ្នក
- ជ្រើសរើសវ៉លឡេត (KHR/USD)
- បញ្ចូលព័ត៌មានវ៉ល់ឡេតអ្នកទទួល ដូចជាលេខគណនីវ៉លឡេត ចំនួនទឹកប្រាក់ និងគោលបំណងជាដើម រួចចុច “ផ្ញើ”
ទំហំប្រតិបត្តិការ
ផ្ទេរបានរហូតដល់ 50,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 50,000 ដុល្លារ ក្នុងមួយថ្ងៃ។
ថ្លៃសេវា
ចំនួនចាប់ពី (ដុល្លារ) | ចំនួនរហូតដល់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
---|---|---|
0.01 | 25.00 | 0.30 |
25.01 | 50.00 | 0.65 |
50.01 | 100.00 | 0.90 |
100.01 | 500.00 | 1.30 |
500.01 | 1,000.00 | 1.50 |
1,000.01 | 50,000.00 | 0.15% |
ចំនួនចាប់ពី (រៀល) | ចំនួនរហូតដល់ (រៀល) | ថ្លៃសេវា (រៀល) |
---|---|---|
100.00 | 100,000.00 | 1,200.00 |
100,100.00 | 200,000.00 | 2,600.00 |
200,100.00 | 400,000.00 | 3,600.00 |
400,100.00 | 2,000,000.00 | 5,200.00 |
2,000,100.00 | 4,000,000.00 | 6,000.00 |
4,000,100.00 | 200,000,000.00 | 0.15% |
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក
សំនួរញឹកញាប់
1. តើដែនកំណត់នៃការផ្ទេរប្រាក់ជាប្រចាំ និងប្រចាំខែ តាមប្រព័ន្ធបាគងមានចំនួនប៉ុន្មាន?
ដែនកំណត់នៃការផ្ទេរប្រាក់ប្រចាំថ្ងៃ និងប្រចាំខែគឺ៖ 200,000,000 រៀល ក្នុងមួយប្រតិបត្តិការ និង 200,000,000 រៀល ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការផ្តល់ជូនពិសេស អាចមានដែនកំណត់ខុសៗគ្នា។ សូមពិនិត្យមើលគេហទំព័រ ឬអេប Wing Bank សម្រាប់ព័ត៌មានថ្មីៗ។2. តើខ្ញុំអាចទទួលប្រាក់ពីក្រៅប្រទេសតាមប្រព័ន្ធបាគងបានដែរ ឬទេ?
ប្រព័ន្ធបាគង គឺជាប្រព័ន្ធសម្រាប់សម្រួលដល់ការផ្ទេរប្រាក់ក្នុងប្រទេសប៉ុណ្ណោះ។ សម្រាប់ការទទួល ឬផ្ទេរប្រាក់ក្រៅប្រទេសអ្នកអាចទាក់ទងទៅកាន់ធនាគារ វីង សម្រាប់ព័ត៌មានលម្អិត។3. តើខ្ញុំអាចស្វែងរកទីតាំងវីង ដើម្បីដាក់ប្រាក់ ឬដកប្រាក់ដោយតាមបាគងនៅទីណាបានខ្លះ?
អ្នកអាចស្វែងរកទីតាំងវីង ណាមួយដែលនៅជិតតាមអេប Wing Bank ដោយចុចប៊ូតុង “ស្វែងរកទីតាំង”។4. តើខ្ញុំអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជនសម្រាប់ជំនួយផ្ទេរប្រាក់តាមបាគងរបៀបណា?
សម្រាប់ជំនួយនៃការផ្ទេរប្រាក់តាមប្រព័ន្ធបាគង សូមទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមលេខ៖ 023 9999 89 ឬឆាតជាមួយសហការីយើងខ្ញុំតាម វីងឆាត។