fbpx

ដំណឹងរីករាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុន និង កូរ៉េខាងត្បូង1! ឥឡូវនេះ អ្នកអាចបើកគណនីធនាគារ វីង បានយ៉ាងរលូនតាមរយៈអេប Wing Bank។ ជាមួយនឹងជំហានងាយៗ និងលេខទូរសព្ទដែលអ្នកកំពុងប្រើប្រាស់នៅក្នុងប្រទេសដែលអ្នកកំពុងរស់នៅខាងលើ អនុញ្ញាតឱ្យអ្នករីករាយជាមួយការផ្ទេរប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួលជាងមុន— មានន័យថារាល់ប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកនឹងត្រូវធ្វើឡើងយ៉ាងងាយស្រួលហើយប្រាក់នឹងត្រូវវេរចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកទទួលភ្លាមៗ។ ងាយស្រួល និងមានសុវត្ថិភាព!

អត្ថប្រយោជន៍

ប្រតិបត្តិការផ្ទេរប្រាក់ ធ្វើឡើងភ្លាមៗ

ប្រាក់ផ្ទេរនឹងត្រូវវេរចូលគណនី របស់អ្នកទទួលដោយផ្ទាល់

សុវត្ថិភាព និងងាយស្រួល

របៀបបើកគណនី

  • ដោនឡូត អេប Wing Bank ពី Google PlayStore ឬ App Store។
  • ចុចលើ ចុះឈ្មោះប្រើប្រាស់
  • ជ្រើសរើសប្រភេទគណនីដែលអ្នកត្រូវការ ដូចជា គណនីសន្សំ ឬ គណនីចរន្ត
  • វាយបញ្ចូលលេខទូរសព្ទរបស់អ្នក (ដែលស្ថិតនៅក្នុងប្រទេសជប៉ុន និង កូរ៉េខាងត្បូង ជាដើម)
  • អាន និងពិនិត្យលើខចែង និងលក្ខខណ្ឌនៃការបើកគណនី រួចចុច 'យល់ព្រម'
  • បញ្ចូលលេខកូដ OTP ដែលបានផ្ញើទៅកាន់លេខទូរសព្ទ
  • ផ្ទៀងផ្ទាត់ផ្ទៃមុខ រួចចុច 'យល់ព្រម'
  • ជ្រើសរើសឯកសារយោង ដែលមានដូចជាអត្តសញ្ញាណប័ណ្ណ
  • អាប់ឡូត ឬថតរូបឯកសារ​​ភ្ជាប់ឱ្យបានច្បាស់
  • បំពេញព័ត៌មានលម្អិត អំពីការបើកគណនី រួចចុច 'រក្សាទុក'
  • បង្កើតលេខកូដសម្ងាត់ 4 ខ្ទង់រួចចុច 'បញ្ជាក់'

តម្រូវការ និងសិទ្ធ

  • ត្រូវតែជាប្រជាជនកម្ពុជាដែលរស់នៅ ឬធ្វើការនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងថៃ
  • មានអាយុចាប់ពី 18 រហូតដល់ 65 ឆ្នាំ
  • មានលេខទូរសព្ទដែលបានចុះឈ្មោះ នៅក្នុងប្រទេសជប៉ុន និង កូរ៉េខាងត្បូង
  • មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព

យើងខ្ញុំនឹងបន្តពង្រីកបន្ថែមនូវប្រទេសដែលចូលរួមជា បន្តបន្ទាប់ ដើម្បីបំពេញតម្រូវការរបស់អ្នកកាន់តែប្រសើរជាមុន។

សូមបន្តតាមដានទំព័រហ្វេសប៊ុករបស់ធនាគារ វីងអំពីដំណឹង ឬប្រូម៉ូសិនថ្មីៗ ឬអាចទាក់ទងមកកាន់សហការីយើងតាមវីងឆាត ដែលមាននៅលើអេប Wing Bank ឬខលមកលេខ 023 9999 89។

សំនួរញឹកញាប់

  • 1. តើការបើកគណនីមានការគិតថ្លៃដែរឬទេ?

    ការបើកគណនីគឺមិនអស់ថ្លៃនោះទេ។
  • 2. តើការផ្ទេរប្រាក់អាចធ្វើឡើងជាប៉ុន្មានរូបិយប័ណ្ណដែរ?  

    បច្ចុប្បន្នការផ្ទេរប្រាក់របស់អ្នកអាចធ្វើបាន អាស្រ័យទៅតាមប្រទេសដែលអ្នកកំពុងរស់នៅ ដូចជា JPY- យ៉េន សម្រាប់ប្រទេសជប៉ុន, KRW-វ៉ុន សម្រាប់ប្រទេសកូរ៉េខាងត្បូង។ 
  • 3. តើប្រាក់របស់ខ្ញុំនៅធនាគារ វីងមានសុវត្ថិភាពដែលឬទេ? 

    ពិតប្រាកដណាស់! ធនាគារ វីង គឺជាធនាគារ ដែលទទួលបានអាជ្ញាប័ណ្ណជាស្ថាប័នធនាគារពិតប្រាកដ ដែលផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អតិថិជនជាអាទិភាព។ 
  • 4. ប្រសិនជាខ្ញុំត្រូវការជំនួយពីការបើកគណនីរបស់ខ្ញុំ តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?  

    អ្នកអាចទាក់ទងមកកាន់សហការីធនាគារ វីងតាមអេប Wing Bank ដោយចូលទៅកាន់មុខងារ "Chat"  ឬឆាតមកកាន់ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីងសម្រាប់ជំនួយផ្សេងៗ។