គណនីសន្សំ
ជាគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយការប្រាក់ 3% ក្នុងមួយឆ្នាំ ហើយមានភាពបត់បែនតាមតម្រូវការរបស់អតិថិជនបានល្អ ដោយគ្មាន លក្ខខណ្ឌស្មុគស្មាញច្រើនឡើយ។
គណនីសន្សំ ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកឬដាក់ប្រាក់ តាមតម្រូវការរួមទាំងការធ្វើប្រតិបត្តិការជាមួយ ធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬ តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។
អត្ថប្រយោជន៍ផ្សេងៗ
- ផ្ទេរប្រាក់ទៅគណនីវីងដោយឥតគិតថ្លៃ
- ទិញទំនិញអនឡាញបានយ៉ាងងាយស្រួល
- ទទួលបានការជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗ
- ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ វីង
- ទូទាត់ប្រាក់ចំណាយផ្សេងៗបានតាមរយៈគ្រប់កូដ KHQR ទាំងអស់
- ផ្ទេរប្រាក់ និងទទួលប្រាក់ ឆ្លងធនាគារ និងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច
- ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការ
- បញ្ចូលលុយទូរស័ព្ទ
- បង្កើតកាតនិម្មិត (VISA ឬ Master)
- បញ្ជាទិញអីវ៉ាន់ ឬអាហារតាមរយៈ វីងម៉ល
- កក់សំបុត្រសម្រាប់ការធ្វើដំណើរ
- បើកគណនី ឬ ដាក់ប្រាក់សន្សំ
- ប្រាក់កម្ចីរហ័ស
លម្អិតអំពីផលិតផល
អត្រាការប្រាក់ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ USD និង ប្រាក់រៀល KHR)៖
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ប្រចាំឆ្នាំ |
ទឹកប្រាក់ < $៥.០០០ ឬ <២០.០០០.០០០៛ | ០,៣% (ប្រាក់ដុល្លារ); ០,៥៥% (ប្រាក់រៀល) |
ទឹកប្រាក់ $៥.០០០ ឬ ២០.០០០.០០០៛ | ៣% |
លក្ខខណ្ឌងាយៗ៖
ចំនួនទឹកប្រាក់សន្សំពេលបើកគណនីដំបូង |
មិនកំណត់ |
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនី |
មិនកំណត់ |
ការទូទាត់ការប្រាក់ |
រៀងរាល់ចុងខែ |
ចំនួនទឹកប្រាក់អតិបរមា ផ្ទេរប្រចាំថ្ងៃ |
១០០.០០០ ដុល្លារ |
ចំនួនទឹកប្រាក់អតិបរិមាផ្ទេរក្នុងមួយប្រតិបត្តិការ |
៥០.០០០ ដុល្លារ |
ថ្លៃសេវាប្រចាំខែ |
ឥតគិតថ្លៃ |
ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ) |
៥ ដុល្លារ |
ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ |
៦ ដុល្លារ |
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង) |
ឥតគិតថ្លៃ |
ពន្ធកាត់ទុក |
និវាសនជន ៤% អនិវាសនជន ១៤% |
