ផ្លាស់ប្តូរវិធីសាស្រ្តប្រើប្រាស់សាច់ប្រាក់របស់អ្នក! ធនាគារ វីងមានភាពរីករាយដំណើរការ WingPay ដែលជាដំណោះស្រាយ ការ ទូទាត់ដោយគ្មានសាច់ប្រាក់ដ៏ទំនើប សុវត្ថិភាព និងរហ័ស ដើម្បីផ្លាស់ប្តូរវិធីគ្រប់គ្រងប្រាក់កាសរបស់លោកអ្នក ដែលជំនួសមកវិញ ដោយកូដ KHQR។ ជាមួយ WingPay លោកអ្នកនឹងរីករាយជាមួយសេរីភាពនៃការទូទាត់ ដោយមិនប្រើសាច់ប្រាក់ នៅតាមហាងទំនិញ ភោជនីយដ្ឋាន ឬសូម្បីតែតាមអនឡាញ ដែលប្រតិបត្តិការទូទាត់ទាំងអស់នេះអាចធ្វើបានពីស្មាតហ្វូនរបស់អ្នកផ្ទាល់!
មុខងារនេះផងដែរ ត្រូវបានរចនាឡើងជាពិសេសដើម្បីផ្តល់ជូននូវ ភាពងាយស្រួលជូនដល់លោកអ្នក។ រាល់ប្រតិបត្តិការ ដែលធ្វើឡើងតាមរយៈ WingPay នឹងត្រូវបានដំណើរការយ៉ាងរលូនពីគណនីវីង ឬពីកាតរបស់អ្នក។
ទទួលយកបទពិសោធន៍ងាយស្រួល នៃប្រតិបត្តិការគ្មានសាច់ប្រាក់ជាមួយ WingPay!
អ្វីទៅជា KHQR?
KHQR គឺជាកូដ QR សកលដែលអនុញ្ញាតឱ្យធនាគារ ដែលស្ថិតនៅ ក្រោមប្រព័ន្ធបាគងទាំងអស់អាចទទួលការទូទាត់ពីធនាគារក្នុងស្រុកដទៃបានយ៉ាងងាយស្រួល។ ការទូទាត់ប្រភេទថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទូទាត់យ៉ាងមានសុវត្ថិភាព និងរលូនតាមរយៈធនាគាររបស់ពួកគេ។
ស្វែងយល់បន្ថែមរបៀបទូទាត់តាមអេប Wing Bank
1. ទូទាត់នៅតាមហាង
- ចូលទៅកាន់ អេប Wing Bank និងចុចលើប៊ូតុង “QR Scan”
- ស្កេន QR ដែលបានបង្ហាញលើម៉ាស៊ីនទូទាត់ (POS) ឬនៅលើវិក្កយបត្រ
- បញ្ជាក់ការទូទាត់ជាមួយ PIN កូដ របស់គណនី វីង
- ទទួលបានសារបញ្ជាក់ភ្លាមៗពីប្រតិបត្តិការទូទាត់របស់អ្នក
2. ទូទាត់អនឡាញ
- នៅផ្ទាំងទូទាត់សូមជ្រើសរើសការទូទាត់ជាមួយ “WingPay”
- ជ្រើសរើសគណនី
- បញ្ជាក់ការទូទាត់ជាមួយ PIN កូដរបស់គណនី វីង ហើយអ្នកនឹងទទួលបានសារបញ្ជាក់ភ្លាមៗពីប្រតិបត្តិការទូទាត់របស់អ្នក
សំនួរញឹកញាប់
1. តើអ្នកអាចប្រើប្រាស់ WingPay នៅទីណាខ្លះ?
យើងកំពុងបន្តពង្រីកបណ្តាញដៃគូទូទាត់ WingPay របស់យើង។ សូមកុំភ្លេចសួររក WingPay ឬ វីង KHQR នៅរៀងរាល់ពេលដែលអ្នកធ្វើការទូទាត់ ដើម្បីទទួលបានភាពងាយស្រួល និងរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខជាច្រើនដែលស័ក្តិសមទៅនឹងរបៀបរស់នៅរបស់អ្នក។2. របៀបស្នើសុំ វីង KHQR
សូមអញ្ជើញមកកាន់សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់សហការីយើងតាមរយៈលេខ 23 999 989, ហើយយើងខ្ញុំនឹងទៅកាន់អាសយដ្ឋានលោកអ្នកដោយផ្ទាល់។3. ត្រៀមខ្លួនដើម្បីចាប់ផ្តើម?
ដើម្បីប្រើប្រាស់ WingPay សូមដោនឡូតអេប Wing Bank ជាមុនសិន រួចបើកគណនីធនាគារ វីង -នោះអ្នកនឹងអាចរីករាយជាមួយអត្ថប្រយោជន៍ដែលយើងផ្តល់ជូនភ្លាមៗ។