fbpx

រីករាយជាមួយបទពិសោធន៍ផ្ទេរ និងទទួលប្រាក់ ជុំវិញពិភពលោកកាន់តែលឿន ងាយស្រួល និងសន្សំសំចៃជាងមុនជាមួយ TerraPay។ ការចាប់ដៃគូគ្នានេះ នឹងធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកកាន់តែមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ មិនថាអ្នកកំពុងត្រូវការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ ឬធ្វើប្រតិបត្តិការផ្ទេរប្រាក់សម្រាប់អាជីវកម្មនៅក្រៅប្រទេសនោះទេ, សេវាផ្ទេរប្រាក់តាម TerraPay និងធនាគារ វីង នឹងផ្តល់នូវបទពិសោធន៍ផ្ទេរប្រាក់ដ៏គួរឲ្យទុកចិត្ត និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នក។

អត្ថប្រយោជន៍

ងាយស្រួល

ផ្ទេរប្រាក់ពីគណនីធនាគារអ្នកទៅកាន់ជាង 30 ប្រទេសទូទាំងពិភពលោក។

សុវត្ថិភាព

ប្រតិបត្តិការរបស់អ្នកត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំ។

រហ័ស

ទទួលប្រាក់ភ្លាមៗ ឬអាស្រ័យតាមប្រទេសគោលដៅរបស់អ្នកទទួល។

សេវាគួឲ្យជឿទុកចិត្ត

TerraPay គឺជាសេវាកម្មដ៏គួរឲ្យទុកចិត្ត និងមានភាពល្បីល្បាញក្នុងការផ្ទេរប្រាក់ក្រៅប្រទេស។

ជម្រើសនៃការផ្ទេរប្រាក់

អ្នកអាចជ្រើសរើសមធ្យោបាយនៃការផ្ទេរប្រាក់ ដោយប្រើប្រាស់អេប Wing Bank ឬអញ្ជើញទៅកាន់ទីតាំង វីងណាមួយ។ រីករាយក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយថ្លៃសេវាប្រកួតប្រជែង អាស្រ័យលើប្រទេសគោលដៅ រូបិយប័ណ្ណ និងចំនួនទឹកប្រាក់ដែលអ្នកផ្ទេរ។ សូមពិនិត្យមើលតារាងថ្លៃសេវាផ្ទេរប្រាក់ ខាងក្រោមដើម្បីធ្វើការសម្រេចចិត្ត។

របៀបផ្ទេរប្រាក់តាមអេប Wing Bank

  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
  3. ជ្រើសរើសប្រទេសដែលអ្នកចង់ផ្ទេរ (e.g., Belgium)
  4. ជ្រើសរើស TerraPay ជាដៃគូសហការនៃការផ្ទេរប្រាក់
  5. បំពេញព័ត៌មានចាំបាច់មួយចំនួន រួចចុច "ផ្ទេរ"
  6. បញ្ជាក់ព័ត៌មានជាថ្មី រួចចុច "បញ្ជាក់"
  7. បញ្ចូលលេខកូដ PIN របស់គណនីរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់។

របៀបផ្ទេរប្រាក់តាម វីង

  1. អញ្ជើញទៅកាន់ ទីតាំង វីងណាមួយ
  2. ត្រូវប្រាកដថា អ្នកមានគណនីធនាគារ ពេញលេញមុនពេលធ្វើការផ្ទេរប្រាក់ក្រៅប្រទេស
  3. បំពេញព័ត៌មានលម្អិតមួយចំនួន
  4. បញ្ចូលលេខកូដ PIN របស់គណនីអ្នក នៅលើម៉ាស៊ីន POS
  5. បន្ទាប់មកអ្នកនឹងទទួលបានវិក្កយបត្រ ដែលមានលេខកូដយោង សម្រាប់ផ្តល់ជូនអ្នកទទួល ប្រាក់របស់អ្នក។

តម្រូវការ

ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស អតិថិជនត្រូវតែមានគណនីធនាគារ វីងពេញលេញជាមុនសិន។ ហើយការបើកគណនីធនាគារ វីងពេញលេញអាចធ្វើទៅបាននៅតាមសាខាធនាគារ វីង ដោយភ្ជាប់ជាមួយឯកសារដូចខាងក្រោម៖

  • និវាសនជន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព ឬផ្សេងទៀតដែលចេញដោយអាជ្ញាធរ (សៀវភៅការងារ កាតសម្គាល់ព្រះសង្ឃ សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ សំបុត្រកំណើត)
  • អនិវាសនជន៖ លិខិតឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាពចាប់ពី 6 ខែឡើងទៅ និងភស្តុតាងនៃការងារ ឬអាជីវកម្ម (កិច្ចសន្យាការងារ ប័ណ្ណការងារ កាតបុគ្គលិក ប៉ាតង់ ឬលិខិតអនុញ្ញាតអាជីវកម្ម/អាជ្ញាប័ណ្ណ) ឬភស្តុតាងនៃឯកសារស្នាក់នៅដែលបានធ្វើ និងចេញក្នុងប្រទេសកម្ពុជា (កិច្ចសន្យាជួល សំបុត្រស្នាក់នៅ សំបុត្រកំណើតរបស់កូនពួកគេ)។ ចំណាំ៖ វិក្កយបត្រទឹកភ្លើងមិនត្រូវបានទទួលយកទេ។

កម្រៃសេវា

តាមអេប Wing Bank

លរ

ប្រទេស

រូបិយប័ណ្ណ

ចាប់ពី

រហូតដល់

ថ្លៃសេវា

1

ឥណ្ឌា

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

2,500.00

8.00

រៀល

1.00

2,000,000.00

20,000‬.00

រៀល

2,000,001.00

10,000,000‬.00

32,000‬‬.00

2

អឺរ៉ុប និងអង់គ្លេស (អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប ឆេកៀ ដាណឺម៉ាក អេស្តូនី បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ឡាតវី លីចតេនស្ទីន លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស)

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

2,500.00

10.00

រៀល

1.00

2,000,000.00

20,000.00

រៀល

2,000,001.00

10,000,000‬.00

40,000.00

3

ម៉ាឡេស៊ី

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

2,500.00

8.00

រៀល

1.00

2,000,000.00

20,000.00

រៀល

2,000,001.00

10,000,000‬.00

32,000.00

4

កូរ៉េខាងត្បូង

ដុល្លារ

0.01

1,000.00

5.00

ដុល្លារ

1,000.01

2,500.00

8.00

រៀល

1.00

4,000,000.00

20,000.00

រៀល

4,000,001.00

10,000,000‬.00

32,000.00

5

ស្រីលង្កា

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

2,500.00

8.00

រៀល

1.00

2,000,000.00

20,000.00

រៀល

2,000,001.00

10,000,000‬.00

32,000.00

6

វៀតណាម

ដុល្លារ

0.01

500.00

4.00

ដុល្លារ

500.01

2,500.00

6.00

រៀល

1.00

2,000,000.00

16,000.00

រៀល

2,000,001.00

10,000,000‬.00

24,000.00

7

ចិន -Union Pay

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

1,000.00

9.00

ដុល្លារ

1,000.01

1,500.00

13.50

ដុល្លារ

1,500.01

2,000.00

18.00

ដុល្លារ

2,000.01

2,500.00

23.00

រៀល

1.00

2,000,000.00

20,000.00

រៀល

2,000,001.00

4,000,000.00

36,000.00

រៀល

4,000,001.00

6,000,000.00

54,000.00

រៀល

6,000,001.00

8,000,000.00

72,000.00

រៀល

8,000,001.00

10,000,000‬.00

92,000.00

8

ចិន -Alipay

ដុល្លារ

0.01

500.00

5.00

ដុល្លារ

500.01

1,000.00

9.00

ដុល្លារ

1,000.01

1,500.00

13.50

ដុល្លារ

1,500.01

2,000.00

18.00

ដុល្លារ

2,000.01

2,500.00

23.00

រៀល

1.00

2,000,000.00

20,000.00

រៀល

2,000,001.00

4,000,000.00

36,000.00

រៀល

4,000,001.00

6,000,000.00

54,000.00

រៀល

6,000,001.00

8,000,000.00

72,000.00

រៀល

8,000,001.00

10,000,000‬.00

92,000.00

របៀបទទួលប្រាក់

អតិថិជនអាចទទួលប្រាក់បានពីគ្រប់ប្រទេសតាមរយៈ TerraPay ហើយប្រាក់នឹងវេរចូលគណនីធនាគារ វីងអ្នកទទួលភ្លាមៗដោយមិនចាំបាច់ធ្វើប្រតិបត្តិការអ្វីទាំងអស់។

កម្រិត និងលក្ខខន្តិក

សម្រាប់ការទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ ផ្ទេរបានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃ។

តម្រូវការ

ដើម្បីអាចទទួលប្រាក់ពីក្រៅប្រទេស អតិថិជនត្រូវតែមានគណនីធនាគារ វីងពេញលេញជាមុនសិន។

តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?

CTA

សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម

CTA

សំនួរញឹកញាប់

  • 1. តើ TerraPay ជាអ្វី?

    TerraPay គឺជាដៃគូផ្ទេរប្រាក់ក្រៅប្រទេសដែលឈានមុខគេមួយលើពិភពលោក សម្រាប់ធនាគារ វ៉លឡេត ប្រតិបត្តិករផ្ទេរប្រាក់ ពាណិជ្ជករ និងស្ថាប័នហិរញ្ញវត្ថុ។
  • 2. តើការផ្ទេរប្រាក់ដែលធ្វើឡើងតាម TerraPay ត្រូវចំណាយពេលប៉ុន្មានដែរ? 

    រយៈពេលនៃការផ្ទេរប្រាក់គឺភ្លាមៗ ឬអាស្រ័យតាមទិសដៅនៃប្រទេសនីមួយៗដែលអ្នកបានផ្ទេរ។

  • 3. តើអត្រាប្តូរប្រាក់សម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេសត្រូវគិតយ៉ាងម៉េចដែរ? 

    អត្រាប្តូរប្រាក់ត្រូវបានគិតទៅតាមអត្រាប្តូរប្រាក់របស់ TerraPay និងទៅតាមពេលវេលាជាក់ស្តែងដែលអ្នកបានផ្ទេរ។
  • 4. តើអ្នកទទួលប្រាក់របស់ខ្ញុំ ត្រូវបង់ថ្លៃសេវាសម្រាប់ប្រតិបត្តិការទទួលប្រាក់ដែរឬទេ? 

    អ្នកទទួលប្រាក់មិនតម្រូវឲ្យបង់ថ្លៃសេវាបន្ថែមអ្វីទាំងអស់។ 
  • 5. តើខ្ញុំអាចផ្ទេរ ឬទទួលប្រាក់ពីប្រទេសណាខ្លះតាមរយៈដៃគូ​ TerraPay?

    ជាមួយដៃគូTerraPay លោកអ្នកអាចផ្ទេរ ឬទទួលប្រាក់ពី 

    • ផ្ទេរចិន ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង ស្រីលង្កា អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប ឆេក ដាណឺម៉ាក អេស្តូនី បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ឡាតវី លីចតេនស្ទីន លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស​ និងវៀតណាម 
    • ទទួល ចិន ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម កាណាដា និងសហរដ្ឋអាមេរិកបារាំង អ៊ីតាលី អូស្ត្រាលីនិងចក្រភពអង់គ្លេស។ 
  • 6. តើខ្ញុំអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ច្រើនដងក្នុងមួយថ្ងៃបានដែរទេ? 

    ពិតជាអាច! អ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ $5,000 ក្នុងមួយថ្ងៃ។ ហើយការផ្ទេរប្រាក់នីមួយៗត្រូវបានគិតថ្លៃសេវា ផ្អែកតាមតារាងខាងលើ។ សូមបញ្ជាក់ថាថ្លៃសេវាផ្ទេរប្រាក់ប្រាក់ នៅថ្ងៃអនាគតអាចមានការប្រែប្រួល ហើយធនាគារ វីងរក្សាសិទ្ធក្នុងការកែប្រែថ្លៃសេវាផ្ទេរប្រាក់ដោយគ្មានការជូនដំណឹងជាមុន។ 
  • 7. ប្រសិនជាខ្ញុំមិនទាន់មានអេប Wing Bank តើខ្ញុំអាចផ្ទេរ ឬទទួលប្រាក់ដោយរបៀបណា?

    បើសិនជាអ្នកមិនទាន់មានគណនីធនាគារ វីងទេ អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយដែលនៅជិត ហើយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមួយចំនួនដើម្បីដំណើរការគណនីធនាគារ វីងពេញលេញ។ បន្ទាប់ពីបើកគណនីរួចរាល់អ្នកនឹងអាចផ្ទេរ ឬទទួលប្រាក់ ទៅក្រៅប្រទេសបានកាន់តែងាយស្រួល​ និងរហ័ស។ 
  • 8. តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ ប្រសិនជាប្រតិបត្តិការរបស់ខ្ញុំមិនទាន់បានជោគជ័យ? 

    អ្នកអាចទាក់ទងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមលេខ 023 999 989/012 999 489 ឬឆាតជាមួយសហការីតាម វីងឆាត, ហ្វេសប៊ុកឆាត ឬផ្ញើសារមកកាន់ WhatsApp តាម លេខ 078 999 489។ បុគ្គលិករបស់យើងនឹងរីករាយផ្តល់នូវដំណោះស្រាយជូនអ្នកជានិច្ច។