ធនាគារ វីងបន្ថែមនូវភាពងាយស្រួល ដល់វិនិយោគិន ដែលមានគណនីជួញដូរនៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យួរឹធី ម.ក អាចភ្ជាប់គណនីជួញដូរ ជាមួយគណនីធនាគារ វីងតាមរយៈអេប Wing Bank (Wing Bank App)។ ការភ្ជាប់នេះ អនុញ្ញាតឲ្យវិនិយោគិនកាន់តែទទួលបានភាពងាយស្រួល ក្នុងការគ្រប់គ្រងគណនីជួញដូរ ក៏ដូចជាអាចផ្ទេរប្រាក់ពីគណនីធនាគារ វីងទៅកាន់គណនីជួញដូរបានរហ័ស និងមានសុវត្ថិភាព។

អត្ថប្រយោជន៍

ផ្ទេរប្រាក់ដោយឥតគិតថ្លៃរវាងគណនីធនាគារ វីង និងគណនីជួញដូរ

ងាយស្រួលពិនិត្យប្រតិបត្តិការ និងគ្រប់គ្រងគណនីតាមអេប Wing Bank

ផ្ទេរប្រាក់ទៅគណនីជួញដូរ និងដកប្រាក់ពីគណនីជួញដូរបានគ្រប់ទីកន្លែង តាមរយៈអេប Wing Bank
របៀបភ្ជាប់គណនីជួញដូរ (Trading Account) ជាមួយនឹងកម្មវិធីទូរស័ព្ទវីង អេប Wing Bank (Wing Bank App)

- ចូលទៅកាន់ អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ក្នុងស្រុក"
- ជ្រើសរើស "គណនីជួញដូរ"
- ជ្រើសរើស "ក្រុមហ៊ុនមូលបត្រ" (ដែលអ្នកបានបើកគណនីជួញដូរ)
- បំពេញព័ត៌មានគណនីជួញដូរ រួចចុច "ភ្ជាប់"
- ផ្ទៀងផ្ទាត់ព័ត៌មានគណនីជួញដូរ បន្ទាប់មកចុច "បញ្ជាក់"
- អ្នកបានភ្ជាប់គណនីជួញដូរដោយជោគជ័យ។
របៀបផ្ទេរប្រាក់ពីគណនី Wing Bank ទៅកាន់គណនីជួញដូរ (Trading Account)
- ចូលទៅកាន់ អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ក្នុងស្រុក"
- ជ្រើសរើស "គណនីជួញដូរ"
- ជ្រើសរើស "ក្រុមហ៊ុនមូលបត្រ"
- ជ្រើសរើស "ផ្ទេរទៅគណនីជួញដូរ"
- បញ្ចូលចំនួនទឹកប្រាក់ហើយចុច "ផ្ញើ"
- ផ្ទៀងផ្ទាត់លេខគណនីនិង ចំនួនទឹកប្រាក់ហើយចុច "បញ្ជាក់"
- បញ្ចូលលេខសម្ងាត់
- ប្រតិបត្តិការជោគជ័យ។
របៀបផ្ទេរប្រាក់ចេញពីគណនីជួញដូរ (Trading Account) ទៅគណនី Wing Bank
- ចូលទៅកាន់ អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ក្នុងស្រុក"
- ជ្រើសរើស "គណនីជួញដូរ"
- ជ្រើសរើស "ក្រុមហ៊ុនមូលបត្រ"
- ជ្រើសរើស "ផ្ទេរពីគណនីជួញដូរ"
- បញ្ចូលចំនួនទឹកប្រាក់ហើយចុច "ផ្ញើ"
- ផ្ទៀងផ្ទាត់លេខគណនីនិងចំនួនទឹកប្រាក់ហើយចុច "បញ្ជាក់"
- បញ្ចូលលេខសម្ងាត់
- ប្រតិបត្តិការជោគជ័យ។
តើយើងអាចជួយអ្នកដោយរបៀបណា?
សំនួរញឹកញាប់
1. តើខ្ញុំអាចបើកគណនីជួញដូរតាមរយៈអេប Wing Bank បានដែរឬទេ?
ទេ! លោកអ្នកតម្រូវឲ្យបើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រ។2. តើខ្ញុំអាចផ្ទេរប្រាក់ពីគណនីវីង ជាលុយដុល្លារ ទៅគណនីជួញដូរបានដែរឬទេ?
លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីគណនីវីង ជាលុយដុល្លារ ទៅគណនីជួញដូរបាន ដោយផ្អែកលើអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារ វីង។3. តើខ្ញុំអាច ទិញលក់មូលបត្រ ដោយខ្លួនឯងតាមរយៈអេប Wing Bank បានដែរឬទេ?
លោកអ្នកអាច ទិញលក់មូលបត្រ តាមរយៈអេប CSX Trade (CSX Trade App) តែមួយគត់។4. តើខ្ញុំអាចភ្ជាប់គណនី វីង ជាមួយគណនីជួញដូរតាមរយៈអេប Wing Bank ដោយខ្លួនឯងបានដែរឬទេ?
លោកអ្នកតម្រូវឲ្យធ្វើការភ្ជាប់គណនីវីង ជាមួយគណនីជួញដូរ នៅក្រុមហ៊ុនមូលបត្រ ជាមុនសិន ទើបអ្នកអាច ភ្ជាប់តាមរយៈអេប Wing Bank។5. តើខ្ញុំអាច ដាក់-ដកប្រាក់ ពីគណនីជួញដូរ ក្រៅម៉ោងជួញដូរ បានដែរឬទេ?
លោកអ្នកអាចដាក់-ដកប្រាក់ពីគណនីជួញដូរ បានតែក្នុងអំឡុងពេលម៉ោងជួញដូរប៉ុណ្ណោះ។6. តើមានកម្រៃសេវាលើការដាក់-ដកប្រាក់ពីគណនីជួញដូរដែរឬទេ?
មិនមានកម្រៃសេវាលើការដាក់-ដកប្រាក់ពីគណនីជួញដូរទេ។7. តើមានក្រុមហ៊ុនមូលបត្រណាខ្លះដែលមាននៅក្នុងអេប Wing Bank?
មានតែក្រុមហ៊ុន Royal Group Securities Plc.។8. តើខ្ញុំអាចស្វែងរកព័ត៌មាននៃការជួញដូរ និងកម្រៃសេវាជួញដូរក្នុងអេប Wing Bank បានដែរឬទេ?
លោកអ្នក អាចស្វែងរកព័ត៌មាននៃការជួញដូរ និងកម្រៃសេវាជួញដូរលើ វិបសាយផ្សារមូលបត្រ និងក្រុមហ៊ុនមូលបត្រ។

