fbpx

ដកប្រាក់ដោយប្រើកាត

ដកប្រាក់ជាមួយគណនីវីងមិនមែនជាបញ្ហាទៀតនោះទេ!

រាល់ពេលដែលអ្នកត្រូវការសាច់ប្រាក់សុទ្ធ អ្នកអាចទៅកាន់ភ្នាក់ងារវីងដែលមានជិត 8,000 កន្លែងទូទាំងប្រទេស។ ភ្នាក់ងារវីងនឹងជួយអ្នកក្នុងការដកប្រាក់បានយ៉ាងរហ័ស។ ពិសេសជាងនេះទៅទៀត ប្រតិបត្តិការនីមួយៗគឺមានធានាពីសុវត្ថិភាព។ អ្នកត្រូវការលេខកូដសម្ងាត់ក្នុងការដកប្រាក់ ហើយមិនមាននរណាផ្សេងពីអ្នកអាចដកប្រាក់ចេញពីគណនីរបស់អ្នកបានឡើយ។ រាល់ពេលបញ្ចប់ប្រតិបត្តិការ អ្នកនឹងទទួលបានសារបញ្ជាក់មួយទៅកាន់លេខទូរស័ព្ទរបស់អ្នក។

របៀបដកប្រាក់ពីគណនីវីង

  1. យកកាតវីងទៅកាន់ភ្នាក់ងារវីងណាមួយ
  2. ប្រាប់ភ្នាក់ងារថាអ្នកត្រូវការដកប្រាក់ពីគណនី
  3. ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដក ជារៀល ឬ ដុល្លារ
  4. ហុចកាតរបស់អ្នកទៅអោយភ្នាក់ងារវីង
  5. វាយបញ្ជូលលេខសម្ងាត់ PIN ទៅលើម៉ាស៊ីនវីង ឬ ទូរស័ព្ទរបស់ភ្នាក់ងារវីង
  6. ត្រួតពិនិត្យទឹកប្រាក់ និងទទួលយកវិក្កយបត្រពីភ្នាក់ងារវីង
  7. អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់

នៅតាមភ្នាក់ងារវីងជិត 11,000 កន្លែង​ទូទាំងប្រទេស

ដកប្រាក់ដោយស្កេន QR កូដ

ដកប្រាក់ចេញពីគណនីរបស់អ្នក រឹតតែងាយស្រួលជាងមុន! ការដកប្រាក់ដោយស្កេន QR កូដ ផ្តល់ជូនអ្នកនូវភាពងាយស្រួល និងសុវត្ថិភាព ដោយមិនចាំបាច់មានកាតគណនីវីងជាប់ខ្លួន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្កេន QR កូដ និងត្រៀមខ្លួនទទួលទឹកប្រាក់ភ្លាមៗ។

របៀបដកប្រាក់ដោយស្កេន QR កូដ

លក្ខខណ្ឌផ្សេងៗ

សំណួរ និង ចម្លើយ

ដកប្រាក់