ធនាគារ វីងយល់ច្បាស់ពីបញ្ហាចោទនៃកង្វះប្រាក់ទុនបង្វិលរបស់អាជីវកម្មសម្រាប់ភ្នាក់ងារ វីង—ដូច្នេះហើយទើបយើងបង្កើតកម្ចីវីឌីជីថលឡូន សម្រាប់អ្នកជាពិសេស។ ជាមួយកម្ចីវីងឌីជីថលឡូនអ្នកអាចស្នើបានរហូតដល់ 25,000 ដុល្លារ ជាមួយរយៈពេលខ្ចីរហូតដល់ 6 ខែ។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងទទួលបានប្រាក់បន្ទាន់ ដោយមិនតម្រូវឲ្យមានឯកសារស្មុគស្មាញ ឬទ្រព្យបញ្ចាំអ្វីទាំងអស់។ អ្នកអាចស្នើបានភ្លាមៗ ដោយគ្រាន់តែចុចពីរ បីប៉ក់នៅលើអេប Wing Bank របស់អ្នកជាការស្រេច។
អត្ថប្រយោជន៍
- អាចស្នើកម្ចីបានរហូតដល់ 25,000 ដុល្លារ។
- អត្រារការប្រាក់ពិសេស មិនតម្រូវឲ្យមានទ្រព្យធានា និងទទួលបានការអនុម័តភ្លាមៗ។
- ឥតគិតការប្រាក់សម្រាប់ការដកប្រាក់កម្ចី ហើយទូទាត់មកវិញក្នុងថ្ងៃតែមួយ។
- ការប្រាក់គណនាជាប្រចាំថ្ងៃនៃកម្ចី និងអាចទូទាត់សងប្រាក់ដើមកម្ចីប៉ុន្មានថ្ងៃក៏បាន។
លក្ខខណ្ឌ
លក្ខខណ្ឌទទួលបានកម្ចី |
|
---|---|
ទំហំកម្ចី |
|
រយៈកម្ចី |
|
អត្រាការប្រាក់ |
|
របៀបសងកម្ចី |
|
ថ្ងៃសងកម្ចី |
|
សំណួរញឹកញាប់
1. តើភ្នាក់ងារវីងអាចស្នើកម្ចីវីងឌីជីថលឡូននេះបានចំនួនប៉ុន្មាន?
ភ្នាក់ងារវីងអាចស្នើកម្ចីវីងឌីជីថលឡូននេះបានរហូតដល់ 25,000 ដុល្លារ។
2. តើកម្ចីនេះអាចខ្ចីបានរហូតដល់ប៉ុន្មានខែ?
រហូតដល់ 6 ខែ។
3. តើខ្ញុំត្រូវមានឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចីនេះ?
មិនតម្រូវឲ្យមានឯកសារស្មុគស្មាញច្រើននោះទេ ហើយកម្ចីនេះផងដែរគឺងាយស្រួលក្នុងការស្នើសុំបំផុត។
4. តើខ្ញុំអាចស្នើកម្ចីនេះតាមអនឡាញបានដែរទេ?
បាន! កម្ចីវីងឌីជីថលឡូននេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល និងអាចស្នើសុំអនឡាញបានយ៉ាងងាយស្រួល និងរហ័ស។ អ្នកអាចស្នើកម្ចីនេះដោយគ្រាន់តែចំណាយពេលពីរបីនាទីប៉ុណ្ណោះ។
5. តើខ្ញុំត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានកម្ចីនេះ?
អ្នកនឹងទទួលបានការអនុម័តភ្លាមៗ អាស្រ័យលើចំនួនកម្ចីដែលអ្នកស្នើសុំ។
6. តើការសងត្រឡប់នៃកម្ចីនេះមានដូចម្តេចខ្លះ?
យើងផ្តល់ជូននូវភាពបត់បែននៃការសងត្រឡប់ ដែលស័ក្តិសមទៅនឹងតម្រូវការរបស់អ្នក។
7. តើខ្ញុំអាចប្រើកម្ចីនេះសម្រាប់គោលបំណងអី្វខ្លះ?
អ្នកអាចប្រើប្រាស់កម្ចីនេះសម្រាប់គោលបំណងទូទៅ ឬអាចប្រើប្រាស់ក្នុងអាជីវកម្មប្រចាំថ្ងៃរបស់អ្នក។