fbpx

ធនាគារ វីង និង JRF (Japan Remit Finance Co., Ltd) កូរ៉េ បានចាប់ដៃគ្នា ផ្តល់នូវសេវាផ្ទេរប្រាក់ដោយរលូន និងសុវត្ថិភាព។ ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ អាចរីករាយនឹងសេវាផ្ទេរប្រាក់ដែលមានតម្លៃទាបសមរម្យ។ សេវាកម្មនេះអនុញ្ញាតឲ្យអ្នកផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រឡាញ់នៅស្រុកកំណើតបានយ៉ាងងាយស្រួល។

អត្ថប្រយោជន៍

  • សន្សំសំចៃ៖ ផ្តល់នូវថ្លៃសេវា និងអត្រាប្តូរប្រាក់ ទាបសមរម្យ អនុញ្ញាតឲ្យអ្នក ផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់នៅប្រទេសកម្ពុជាបានកាន់តែងាយស្រួល។
  • ចំណេញពេលវេលា៖ ការផ្ទេរប្រាក់មានភាពរហ័ស—ប្រាក់នឹងវេរចូលគណនីអ្នកទទួលភ្លាមៗ ហើយអ្នកក៏អាចតាមដានប្រតិបត្តិការផ្ទេរប្រាក់នេះតាមរយៈអនឡាញ ឬតាមសារជូនដំណឹងផងដែរ។
  • ជ្រើសរើសវិធីសាស្ត្រផ្ទេរដែលអ្នកពេញចិត្ត៖ ផ្តល់ជម្រើសបត់បែន លើការផ្ទេរ និងទទួលប្រាក់។ អ្នកអាចជ្រើសរើសការផ្ទេរប្រាក់ចូលទៅកាន់​ គណនីធនាគារ វីង របស់អ្នកទទួល ឬជ្រើសរើសវិធីដកសាច់ប្រាក់ផ្ទាល់។

របៀបផ្ទេរប្រាក់

ចុះឈ្មោះអនឡាញ
  • ដោនឡូត អេប JRF ដើម្បីចុះឈ្មោះប្រើប្រាស់
  • ជ្រើសរើស “ ប្រទេសកម្ពុជា “ ជាមួយថ្លៃសេវាទាបសមរម្យ
  • បញ្ជាក់ព័ត៌មានការផ្ទេរប្រាក់ និងចុចប៊ូតុង ផ្ទេរ លុយរបស់អ្នកនឹងត្រូវផ្ទេរទៅកាន់អ្នកទទួលយ៉ាងមានសុវត្ថិភាព
ទៅកាន់សាខា JRF
  • ទៅកាន់ សាខា JRF ណាមួយក្នុងប្រទេសកូរ៉េ
  • ចុះឈ្មោះប្រើប្រាស់ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខទូរស័ព្ទ និងទីលំនៅជាដើម។
  • បំពេញពាក្យស្នើសុំផ្ទេរប្រាក់ ដោយមានឈ្មោះអ្នកទទួល លេខទូរស័ព្ទ ទីលំនៅ និងជ្រើសរើសវិធីទទួលប្រាក់ (វេរចូលគណនីធនាគារ វីង ឬដកជាសាច់ប្រាក់)
  • ទូទាត់ថ្លៃផ្ទេរ និងថ្លៃសេវា ជាប្រាក់សុទ្ធ ឬតាមកាត
  • ទទួលបានលេខកូដបញ្ជាក់ប្រតិបត្តិការ ដែលមាន 8 ខ្ទង់ (ប្រសិនជាអ្នករើសការដកជាសាច់ប្រាក់)
  • អ្នកទទួល នឹងទទួលបានប្រាក់ទៅក្នុងគណនីធនាគារ វីងរបស់ពួកគេភ្លាមៗ ឬអាចដកជាសាច់ប្រាក់នៅតាមវីងគ្រប់ទីកន្លែងទូទាំងប្រទេស។

របៀបទទួលប្រាក់ផ្ទេរ


    ទទួលតាមរយៈគណនីធនាគារ វីងផ្ទាល់
    • អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

    ចំណាំ៖ អតិថិជនត្រូវតែមានគណនីធនាគារ វីង ពេញលេញ.

    សម្រាប់ការដកសាច់ប្រាក់តាមវីង
    • អញ្ជើញទៅកាន់វីង ដែលនៅជិត
    • ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដ ដកប្រាក់ 8ខ្ទង់

លក្ខខណ្ឌ និងដែនកំណត់

  • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ ផ្ទេរបានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ  ក្នុងមួយថ្ងៃ។
  • សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ ផ្ទេរបានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃ។

សំនួរញឹកញាប់

  • 1. តើសេវាកម្ម JRF គឺជាអ្វី?

    JRF គឺជាក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ និងប្រទេសជប៉ុន។ ផ្តល់ជូននូវសេវាផ្ទេរប្រាក់ សាមញ្ញ រហ័ស និងតម្លៃសមរម្យ ទៅកាន់ស្រុកកំណើត។
  • 2. តើអ្នកណាខ្លះដែលអាចប្រើប្រាស់សេវានេះបាន?

    អតិថិជនដែលរស់នៅប្រទេសកូរ៉េខាងត្បូងអាចចុះឈ្មោះប្រើប្រាស់សេវានេះដោយភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េ ប័ណ្ណស្នាក់នៅ ឬប័ណ្ណចុះឈ្មោះជនបរទេស ឬមានគណនីធនាគារកូរ៉េ។
  • 3. តើខ្ញុំអាចចុះឈ្មោះប្រើ JRF ដោយវិធីណា?

    ដើម្បីចុះឈ្មោះ អ្នកត្រូវ៖

    • ដោនឡូតអេប JRF នៅលើ Google Playstore (Android) ឬ App store (IOS)
    • បន្ទាប់ពីដោនឡូតរួចរាល់ សូមចុចលើពាក្យចុះឈ្មោះ និងធ្វើតាមការណែនាំពីការចុះឈ្មោះ

    ឬអញ្ជើញទៅកាន់សាខារបស់ JRF ដែលមានទីតាំងនៅ Ansan ហើយប្រាប់បុគ្គលិកអំពីការចុះឈ្មោះប្រើប្រាស់។

  • 4. តើខ្ញុំត្រូវមានឯកសារអ្វីខ្លះដើម្បីចុះឈ្មោះ?

    ដើម្បីចុះឈ្មោះប្រើប្រាស់អ្នកត្រូវមាន៖

    សម្រាប់ជនបរទេស

    • លិខិតឆ្លងដែនដែលមានសុពលភាព ឬប័ណ្ណចុះឈ្មោះជនបរទេស
    • លេខទូរស័ព្ទ
    • ព័ត៌មានលម្អិតពីគណនីធនាគារ

    សម្រាប់ជនជាតិកូរ៉េ

    • អ្នកអាចទៅកាន់សាខា JRF ដែលមានទីតាំងនៅ Ansan ហើយបុគ្គលិកនឹងធ្វើការចុះឈ្មោះប្រើប្រាស់ជូនលោកអ្នក
    • លេខទូរស័ព្ទ
    • ព័ត៌មានលម្អិតពីគណនីធនាគារ
  • 5. តើដែនកំណត់នៃការផ្ទេរប្រាក់របស់ខ្ញុំមានប៉ុន្មាន?

    ដែនកំណត់សម្រាប់ការផ្ទេរគឺរហូតដល់ USD 5,000 ក្នុងមួយប្រតិបត្តិការ ។

  • 6. តើថ្លៃសេវានៃការផ្ទេរប្រាក់មានតម្លៃប៉ុន្មាន?

    ថ្លៃសេវាផ្ទេរចាប់ពី 5000 វ៉ុន ឡើងទៅ។
  • 7. តើខ្ញុំអាចស្នើសុំលុបចោលប្រតិបត្តិការរបស់ខ្ញុំបានទេ?

    អ្នកអាចស្នើសុំលុបចោលប្រតិបត្តិការប្រសិនបើ៖

    • នៅពេលដែលទឹកប្រាក់ មិនទាន់បានបញ្ចូលទៅក្នុងគណនីអ្នកទទួល
    • នៅពេលដែលដំណើរការផ្ទេរប្រាក់របស់អ្នក មានព័ត៌មានធនាគារអ្នកទទួលមិនត្រូវ នោះអ្នកនឹងតម្រូវឲ្យធ្វើការទាក់ទងមកកាន់ JRF ភ្លាមៗ ដើម្បីស្នើសុំ​លុបចោល ឬកែសម្រួល និងធ្វើការផ្ទេរប្រាក់ជាថ្មីម្តងទៀត ( ក្នុងករណីដែលប្រាក់ផ្ទេរមិនទាន់បានវេរចូលទៅក្នុងគណនីអ្នកទទួល)
  • 8. តើខ្ញុំអាចពិនិត្យមើលស្ថានភាពផ្ទេរប្រាក់ និងលេខប្រតិបត្តិការតាមរបៀបណា?

    អ្នកអាចពិនិត្យមើលស្ថានភាពផ្ទេរប្រាក់ និងលេខប្រតិបត្តិការតាមទំព័រ ប្រវត្តិប្រតិបត្តិការ។