fbpx

ប្រសិនបើអ្នកកំពុងស្វែងរកកាតធនាគារដែលអាចផ្តល់នូវការចូលប្រើប្រាស់សាច់ប្រាក់ពីគណនីរបស់អ្នកបានភ្លាមៗ ហើយទូទាត់បានយ៉ាងរលូន កាតឥណពន្ធ វីង គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នក។

ជាមួយ កាតឥណពន្ធ វីង អ្នកអាចប្រើប្រាស់បាននៅតាមម៉ាស៊ីនអេធីអឹម ក្នុង និងក្រៅប្រទេស ហើយអនុញ្ញាតឲ្យអ្នកដកសាច់ប្រាក់ និងធ្វើការទិញទំនិញតាមរយៈម៉ាស៊ីនឆូតកាតឬអនឡាញ ដោយកាត់ប្រាក់ផ្ទាល់ចេញពីគណនីធនាគារ របស់អ្នក។ អ្នកអាចទិញទំនិញតាមបណ្តាហាង ធ្វើដំណើរ ញ៉ាំអាហារ និងរីករាយនឹងរបៀបរស់នៅរបស់អ្នកយ៉ាងងាយស្រួល ដោយមិនចាំបាច់យកសាច់ប្រាក់ ឬមូលប្បទានប័ត្រតាមខ្លូនឡើយ។បន្ថែមពីនេះ យើងក៏ផ្តល់ជូននូវភាពបត់បែន ក្នុងការគ្រប់គ្រងដែនកំណត់នៃការដកប្រាក់ ហើយអ្នកក៏អាចផ្លាស់ប្តូរគណនីភ្ជាប់កាត របស់អ្នកបានយ៉ាងងាយស្រួលតាមអេបធនាគារវីង។

ការទិញអីវ៉ាន់អនឡាញកាន់តែមានសុវត្ថិភាព និងងាយស្រួល ជាមួយនឹងកាត ឥណពន្ធ របស់យើងដែលមានបំពាក់បច្ចេកវិទ្យា3D-Secure ។ វីសានិងម៉ាស្ទ័រកាតបានបង្កើតកម្មវិធីដែលជួយបញ្ជាក់អត្តសញ្ញាណរបស់អ្នកនៅពេលអ្នកធ្វើការទិញតាមអ៊ីនធឺណិត។បច្ចេកវិទ្យា 3D-Secure នេះជួយធ្វើឱ្យការទិញទំនិញអនឡាញនៅលើគេហទំព័រដ៏ពេញនិយមដូចជា Taobao, eBay, PayPal និង AliExpress កាន់តែមានសុវត្ថិភាពដោយការការពារប្រឆាំងនឹងការប្រើប្រាស់កាតរបស់អ្នកដោយគ្មានការអនុញ្ញាត។ វាជួយឱ្យអ្នកធនាគាររបស់អ្នកដឹងថាអ្នកពិតជាអ្នក ហើយវាការពារអ្នកពីការក្លែងបន្លំបានប្រសើរជាងមុន។

ធនាគារ វីង បានសម្រិតសម្រាំងសេវាកម្ម ដើម្បីបំពេញរាល់តម្រូវការរបស់អ្នក។ ជ្រើសរើស កាតឥណពន្ធ ដែលស័ក្តិសមសម្រាប់តម្រូវការធនាគារ របស់អ្នក ដែលរួមបញ្ចូលនូវ សុវត្ថិភាព និងភាពងាយស្រួល ឥឡូវនេះ!

កាត Classic / កាត Standard

វីង វីសាកាត

ស្វែងយល់បន្ថែម

វីង វីសាកាត គ្មានលេខ

ស្វែងយល់បន្ថែម

វីង ម៉ាស្ទ័រកាត

ស្វែងយល់បន្ថែម

វីង ម៉ាស្ទ័រកាត គ្មានលេខ

ស្វែងយល់បន្ថែម

ម៉ាស្ទ័រកាតផ្លាទីនីម

វីងម៉ាស្ទ័រកាត ផ្លាទីនីម គ្មានលេខ​

ស្វែងយល់បន្ថែម

កាត ឌីជីថល

វីង វីសា ឌីជីថល

ស្វែងយល់បន្ថែម

វីង ម៉ាស្ទ័រកាត ឌីជីថល

ស្វែងយល់បន្ថែម

វីងម៉ាស្ទ័រកាត វើល គ្មានលេខ​

វីងម៉ាស្ទ័រកាត វើល គ្មានលេខ​

ស្វែងយល់បន្ថែម

វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ

វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ

READ MORE

អ្នកអាចប្រើប្រាស់កាតឥណពន្ធ របស់អ្នកដើម្បីធ្វើប្រតិបត្តិការជាច្រើន

ទិញទំនិញនៅតាមផ្សារទំនើប ឬហាងទំនិញនានា ដោយធ្វើប្រតិបត្តិការ ឆូតកាត និងបំពេញលេខកូដ PIN

ទូទាត់ដោយគ្រាន់តែប៉ះ នៅលើម៉ាស៊ីនទូទាត់

ដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម ទាំងក្នុង និងក្រៅប្រទេស

ទិញទំនិញអនឡាញ ដោយបញ្ចូលលេខកាត និងលេខកូដ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ

លក្ខខណ្ឌ

ម្ចាស់កាតត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ

ឯកសារតម្រូវ

អត្តសញ្ញាណអតិថិជនពេញលេញ

បាទ/ចា

ប្រភេទ​គណនី

គ្រប់ប្រភេទគណនី

អាយុ

យ៉ាងតិច១៨ឆ្នាំ

សញ្ជាតិ

ខ្មែរ ឬជបបរទេស

ឯកសារបញ្ជាក់អត្តសញ្ញាណ

អត្តសញ្ញាណប័ណ្ណសញ្ញាណខ្មែរឬលិខិតឆ្លងដែនមានសុពលភាព

សម្រាប់ជនបរទេស: លិខិតឆ្លងដែន (ទិដ្ឋាការស្នាក់នៅមានសុពលភាពនិងរយៈពេលរស់នៅក្នុងប្រទេសកម្ពុជាយូរជាងឬ៦ខែ)

របៀបស្នើសុំ

អញ្ជើញទៅកាន់សាខាធនាគារ​ វីងណាមួយ ឬទាក់ទងមកលេខ: +855 23 999 989 សម្រាប់ព័ត៌មានបន្ថែម។ សូមចុចលីងនេះ

សំនួរញឹកញាប់

  • 1. តើខ្ញុំអាចទទួលបានកាតឥណពន្ធនេះដោយវិធីណា?

    ដើម្បីទទួលបានកាតឥណពន្ធនេះ លោកអ្នកគ្រាន់តែបើកគណនីណាមួយខាងក្រោម៖
    • • គណនីសន្សំ
    • • គណនីបញ្ញើមានកាលកំណត់
    កាតរបស់អ្នកនឹងត្រូវបានបង្កើតនៅក្នុងថ្ងៃតែមួយ ពេលដែលអ្នកបើកគណនី។
  • 2. តើខ្ញុំអាចផ្លាស់ប្តូរលេខកូដ PIN ដោយរបៀបណា?

    ប្រសិនជាអ្នក បញ្ចូលលេខកូដសម្ងាត់ខុសលើសពី 3 ដង កាតឥណពន្ធ របស់អ្នកនឹងផ្អាកដំណើរការជាបណ្តោះអាសន្ន។ អ្នកអាចទាក់ទងទៅកាន់បុគ្គលិកបម្រើអតិថិជនរបស់យើងតាមលេខ 023 999 989 ដើម្បីដំណើរការ កាតឥណទាន របស់អ្នកឡើងវិញ ឬស្នើសុំផ្លាស់ប្តូរលេខកូដ PIN ថ្មី ។ ក្នុងករណីដែលអ្នកភ្លេចលេខកូដ PIN របស់កាតឥណពន្ធ សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត ដើម្បីស្នើសុំផ្លាស់ប្តូរលេខកូដ PIN របស់អ្នកឡើងវិញ។
  • 3. ខ្ញុំបានជ្រុះបាត់កាត តើខ្ញុំត្រូវធ្វើដូចម្តេច?

    ប្រសិនជាអ្នកជ្រុះ ឬបាត់កាត សូមទាក់ទងមកកាន់ បុគ្គលិកបម្រើអតិថិជនរបស់យើងតាមលេខ 023 999 989 ភ្លាមៗ ដើម្បីស្នើសុំផ្អាកដំណើរការ កាតឥណពន្ធ ឬស្នើសុំផ្លាស់ប្តូរកាតថ្មី។
  • 4. តើខ្ញុំអាចរកលេខ កាត របស់ខ្ញុំនៅឯណា?

    អ្នកអាចរកលេខកាត នៅលើអេប Wing Bank របស់អ្នក។
  • 5. តើខ្ញុំអាចប្រើប្រាស់ កាតឥណពន្ធ នៅក្រៅប្រទេសដែរទេ?

    ពិតជាបាន! អ្នកអាចប្រើប្រាស់ ក្រេឌីតកាត របស់ធនាគារ វីង នៅតាមហាង ដែលទទួលការទូទាត់តាម Visa ដែលមានជាង 40 លានទីតាំងទូទាំងពិភពលោក។
  • 6. តើខ្ញុំអាចធ្វើប្រតិបត្តិការអ្វីបានខ្លះតាមរយៈកាតឥណពន្ធនេះ?

    អ្នកអាចប្រើប្រាស់កាតឥណពន្ធ របស់អ្នកដើម្បីធ្វើប្រតិបត្តិការជាច្រើនដូចជា៖
    • • ដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម ទាំងក្នុង និងក្រៅប្រទេស។
    • • ទិញទំនិញនៅតាមផ្សារទំនើប ឬហាងទំនិញនានា ដោយធ្វើប្រតិបត្តិការ ឆូតកាត និងបំពេញលេខកូដ PIN
    • • ទូទាត់ដោយគ្រាន់តែប៉ះ នៅលើម៉ាស៊ីនទូទាត់
    • • ទិញទំនិញអនឡាញ ដោយបញ្ចូលលេខកាត និងលេខកូដ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ
  • 7. តើខ្ញុំអាចដឹងដោយវិធីណា ថាកាត របស់ខ្ញុំ និងម៉ាស៊ីន POS ត្រូវដំណើរការ ដោយគ្រាន់តែប៉ះ?

    អ្នកអាចសង្កេតមើលលើម៉ាស៊ីន POS ដែលមានឡូហ្គោ (contactless symbol)។
  • 8. ប្រសិនបើម៉ាស៊ីន POS មិនទទួលការទូទាត់ដោយការប៉ះ តើខ្ញុំត្រូវធ្វើដូចម្តេច?

    អ្នកនៅតែអាចប្រើកាតឥណពន្ធរបស់អ្នក សម្រាប់ប្រើប្រាស់នៅតាមម៉ាស៊ីន POS ទាំងនោះដោយធ្វើការ ឆូតកាត ជំនួសការប៉ះ ដើម្បីបញ្ចប់ប្រតិបត្តិការ។
  • 9. តើកូដ PIN ឬ ហត្ថលេខារបស់ខ្ញុំត្រូវការដែរទេ?

    ជាធម្មតា អ្នកមិនតម្រូវឲ្យ ចុះហត្ថលេខា ឬបញ្ចូលលេខកូដ PIN សម្រាប់ការទូទាត់នោះទេ។ តែអាចមានករណីម៉ាស៊ីន POS ខ្លះនៅតម្រូវឲ្យអតិថិជន បញ្ចូលលេខកូដ PIN ដើម្បីបញ្ចប់ការទូទាត់។
  • 10. តើមានការគិតសេវាសម្រាប់ការទូទាត់តាម Contactless នេះដែរឬទេ?

    គ្មានការគិតថ្លៃសេវាសម្រាប់ការប្រើប្រាស់អ្វីទាំងអស់។