សូមស្វាគមន៍មកកាន់ធនាគារ នៃអនាគតកាល និងភាពងាយស្រួលជាមួយ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ។ លោកអ្នកនឹងអស់បារម្ភពីសុវត្ថិភាពកាត និងការលួចបន្លំនានា ហើយងាកមកទទួលយកបទពិសោធន៍ថ្មី ដែលមានភាពងាយស្រួល និងច្នៃប្រឌិតជាមួយនឹងមុខងារពិសេសៗ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

ស្នើកាត វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ថ្ងៃនេះ និងរីករាយជាមួយនឹងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។

អត្ថប្រយោជន៍នៃកាត

សុវត្ថិភាពខ្ពស់

វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ជួយកាត់បន្ថយហានិភ័យ នៃការបង្ហាញលេខកាត លេខ CVV2 និងកាលបរិច្ឆេទផុតកំណត់។ ជាមួយនឹងមុខងារកាតគ្មានលេខ ផ្តល់ជូនអ្នកប្រើប្រាស់នូវសុវត្ថិភាពខ្ពស់ ដែល អាចធ្វើប្រតិបត្តិការប្រកបដោយមានទំនុកចិត្ត ដោយមិនខ្លាចពីការលួច ឬក្លែងបន្លំនានា។

ប្រើប្រាស់បានទូទាំងពិភពលោក

បទពិសោធន៍ប្រតិបត្តិការកាន់តែងាយស្រួលនៅគ្រប់ទីកន្លែងដែលទទួលទូទាត់តាម UnionPay មិនថាអ្នកទិញទំនិញក្នុងស្រុក ឬធ្វើដំណើរទៅក្រៅប្រទេសនោះទេ បច្ចេកវិទ្យា ប្រព័ន្ធទូទាត់ Contactless ដោយអនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើការ​ទូទាត់​កាន់​តែងាយស្រួល​នៅទូទាំង​ពិភពលោក។

ភាពច្បាស់លាស់

រាល់ពេល​ធ្វើ​ប្រតិបត្តិការកាត លោកអ្នកនឹងទទួលបាន កូដ OTP ទៅកាន់ទូរសព្ទដៃរបស់លោកអ្នក ដើម្បី សុវត្ថិភាពសម្រាប់ការប្រើប្រាស់​ និងទទួលបានសារបញ្ជាក់ភ្លាមៗរាល់ពេលមានការទូទាត់តាមរយៈកាតរបស់លោកអ្នកទទួលបានជោគជ័យ ដែលធ្វើ​ឱ្យ​​មានភាពងាយស្រួលក្នុងការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​។

ការផ្តល់ជូនពិសេស

រីករាយជាមួយអត្ថប្រយោជន៍ និងប្រូម៉ូសិនពិសេសផ្តាច់មុខជាច្រើនពី វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ។ ទទួលបានការផ្តល់ជូនពិសេសនៅបណ្តាញអាជីវករដ៏សម្បូរបែបរបស់ UnionPay និងរីករាយជាមួយការចូលសម្រាកក្នុងសាលរង់ចាំ Plaza Premium Lounges អមជាមួយការបញ្ចុះតម្លៃ 20% នៅតាមទីតាំងដែលបានកំណត់។

ងាយស្រួល

វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ផ្តល់ជូនលោកអ្នកនូវ ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការអនឡាញនានា។

ថ្លៃសេវា និងដែនកំណត់សម្រាប់កាត

ការពិពណ៌នា ថ្លៃសេវា និងដែនកំណត់
ថ្លៃចេញកាត ឬ ការបន្តកាតផុតកំណត់ ឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំ 50 ដុល្លារអាមេរិក
ចំនួនទឹកប្រាក់កំណត់ទិញ ក្នុងមួយថ្ងៃ​លើម៉ាស៊ីនឆូតកាត ឬ អនឡាញ 50,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការទិញ ក្នុងមួយថ្ងៃលើម៉ាស៊ីនឆូតកាត ឬ អនឡាញ រហូតដល់ 99 ដង
ថ្លៃសេវាទិញទំនិញអនឡាញ ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ចំនួនដកសាច់ប្រាក់តាមម៉ាស៊ីន ATM ក្នុងមួយថ្ងៃ 50,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការដកសាច់ប្រាក់តាមម៉ាស៊ីន ATM ក្នុងមួយថ្ងៃ 20ដង
ថ្លៃសេវាដកសាច់ប្រាក់ នៅម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាត របស់ធនាគារ វីង ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ថ្លៃសេវាដកសាច់ប្រាក់ នៅម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាត របស់ធនាគារផ្សេង ក្នុងមួយប្រតិបត្តិការ 2 ភាគរយ ឬអប្បបរមា 5 ដុល្លារអាមេរិក
ថ្លៃសេវាការទិញ ឬ ដក់សាច់ប្រាក់មិនមែនរូបិយប័ណ្ណដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ 2.5 ភាគរយនៃចំនួនដែលធ្វើប្រតិបត្តិការ
ថ្លៃសេវាធ្វើប្រតិបត្តិការឆ្លងប្រទេស 1 ភាគរយនៃចំនួនដែលធ្វើប្រតិបត្តិការ (ត្រូវបានអនុវត្ត សម្រាប់តែការទិញជាមួយហាងក្រៅប្រទេសកម្ពុជា)
ថ្លៃសេវាបដិសេដនៅម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាត ឬអនឡាញ របស់ធនាគារ វីង ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ថ្លៃសេវាមើលសមតុល្យតាមម៉ាស៊ីន ATM ឬ ម៉ាស៊ីនឆូតកាតរបស់ធនាគារផ្សេងក្នុងមួយប្រតិបត្តិការ 0.5 ដុល្លារអាមេរិក
ថ្លៃសេវាប្តូរកាតថ្មីក្នុងមួយដង 10 ដុល្លារអាមេរិក​ (ឥតគិតថ្លៃសម្រាប់ការប្តូរកាតលើកដំបូង)
ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មីក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ

*យើងផ្តល់ជូននូវផាសុកភាព និងសេវាកម្មប្រណិតភាពជាអតិបរមា និងបទពិសោធន៍ធ្វើដំណើរ បូករួមទាំងការបញ្ចុះតម្លៃពិសេសនៅក្នុងសាលរងចាំនៃអាកាសយានដ្ឋានក្នុងស្រុក និងអន្តរជាតិទាំងអស់ដូចខាងក្រោម៖

អាកាសយានដ្ឋាន ហាង (Outlets)
Sihanoukville International Airport (KOS) Flight Club, Departure Hall, Inside Secured Area
Phnom Penh International Airport (PNH) Plaza Premium Lounge, International Departure
Siem Reap International Airport (REP) Plaza Premium Lounge, International Departure
Kuala Lumpur International Airport (KUL) Plaza Premium Lounge (International Departures, Satellite Terminal)
Kuala Lumpur International Airport 2 (KUL2) Plaza Premium Lounge (Next to Aerotel Kuala Lumpur, gateway@klia2)
Kuching International Airport (KCH) Plaza Premium Lounge (Domestic Departures)
Penang International Airport (PEN) 1. Plaza Premium Lounge (International Departures) 2. Plaza Premium Lounge (Domestic Departures)
Langkawi International Airport (LGK) Plaza Premium Lounge (Departure Hall, Outside Secured Area)
Jakarta Soekarno-Hatta International Airport (CGK) Saphire - Plaza Premium Lounge (International Departures, Terminal 3)

លក្ខខណ្ឌ និងឯកសារតម្រូវ

អត្តសញ្ញាណអតិថិជនពេញលេញ

បាទ/ច៎ា

ប្រភេទ​គណនី

គ្រប់ប្រភេទគណនី

អាយុ

យ៉ាងតិច 18 ឆ្នាំ

សញ្ជាតិ

ខ្មែរ ឬជនបរទេស

ឯកសារបញ្ជាក់អត្តសញ្ញាណ

សម្រាប់ជនជាតិកម្ពុជា៖ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែនមានសុពលភាព

សម្រាប់ជនបរទេស៖ លិខិតឆ្លងដែន (ទិដ្ឋាការស្នាក់នៅមានសុពលភាព និងរយៈពេលរស់នៅក្នុងប្រទេសកម្ពុជាចាប់ពី 6ខែ) ។

របៀបស្នើសុំ

អញ្ជើញទៅកាន់សាខាធនាគារ​ វីង ណាមួយ ឬទាក់ទងមកលេខ +855 23 999 989 សម្រាប់ព័ត៌មានបន្ថែម។ សូមចុចលីងនេះដើម្បីស្វែងរកសាខាធនាគារ វីង។

សំនួរញឹកញាប់ 

  • 1. តើអ្នកណាខ្លះអាចស្នើ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នេះបាន?

    អតិថិជនទាំងអស់ដែលមានគណនីសន្សំ ឬគណនីចរន្ត របស់ធនាគារ វីង អាចស្នើកាតនេះបាន។
  • 2. តើធនាគារ វីងមាន យូញៀនផេកាត មានប៉ុន្មានប្រភេទ?  

    មានតែមួយប្រភេទប៉ុណ្ណោះ គឺ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ។ 
  • 3. តើខ្ញុំអាចស្នើ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នៅទីណា? 

    អ្នកអាចស្នើ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នេះនៅគ្រប់សាខាធនាគារ វីង។​ 
  • 4. តើខ្ញុំអាចប្រើប្រាស់ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នៅទីណាបានខ្លះ? 

    អ្នកអាចប្រើប្រាស់ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខនៅតាមហាង ដែលទទួលការទូទាត់តាម UnionPay នៅទូទាំងពិភពលោក ក៏ដូចជាទូទាត់អនឡាញ។ បន្ថែមពីនេះ អ្នកក៏អាចប្រើប្រាស់ វីងយូញៀនផេកាត ផ្លាទីនីម ដើម្បីដកប្រាក់ ឬពិនិត្យសមតុល្យគណនីនៅតាមម៉ាស៊ីន ATM ក្នុង និងក្រៅប្រទេស។
  • 5. តើត្រូវចំណាយពេលប៉ុន្មានថ្ងៃទើបខ្ញុំអាចទទួលបាន វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ?   

    អ្នកអាចទទួលបាន វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នេះភ្លាមៗបន្ទាប់ពីការស្នើ។
  • 6. តើខ្ញុំអាចភ្ជាប់ និងដំណើរការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខរបស់ខ្ញុំដោយរបៀបណា?   

    អ្នកអាចភ្ជាប់ និងដំណើរការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ របស់អ្នកតាមអេប Wing Bank ឬនៅតាមម៉ាស៊ីន ATM ។ ខាងក្រោមនេះជាជំហាន ដែលអ្នកអាចភ្ជាប់ និងដំណើរការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ តាមអេប Wing Bank ៖
    • ចូលទៅកាន់អេប Wing Bank
    • ចុចលើប៊ូតុង “កាត”
    • ចុចលើ “កាតថ្មី”
    • ចុចលើ “ភ្ជាប់កាត”
    • ស្កេន QR កូដ លេខយោង ឬបញ្ចូលដោយផ្ទាល់
    • ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ជាមួយ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ របស់អ្នក
    • បំពេញព័ត៌មានចាំបាច់មួយចំនួន រួចចុច “យល់ព្រមតាម ខចែង និងលក្ខខណ្ឌ” បន្ទាប់មកចុច “បញ្ជាក់”
    • ពិនិត្យព័ត៌មាន រួចចុច “បញ្ជាក់”
    • បញ្ចូលលេខកូដសម្ងាត់ 4 ខ្ទង់
    • កាត របស់អ្នកបានភ្ជាប់រួចរាល់
    • ចុច ដំណើរការឥឡូវនេះ
    • បញ្ចូលលេខកូដសម្ងាត់របស់កាត
    • បញ្ជាក់លេខកូដសម្ងាត់ថ្មី
    • កាតរបស់អ្នកបានដំណើរការរួចរាល់
  • 7. ប្រសិនជាខ្ញុំមិនអាចភ្ជាប់កាត ទៅកាន់អេប Wing Bank តើខ្ញុំត្រូវធ្វើដូចម្តេច?

    មានកត្តា 3 សំខាន់ដែលអ្នកមិនអាចភ្ជាប់កាតបាន ដូចជា៖
    • គណនីសន្សំ ឬគណនីចរន្ត របស់អ្នកមិនបង្ហាញក្នុងអេប Wing Bank។ សូមភ្ជាប់គណនី របស់អ្នកទៅកាន់អេប Wing Bank ឡើងវិញ និងភ្ជាប់កាតទៅកាន់អេប ជាថ្មីម្តងទៀត។
    • QR កូដ ឬលេខយោង ដែលមាននៅលើ សន្លឹកប័ណ្ណដែលអ្នកទទួលបាន មិនមែនជារបស់អ្នក។
    • QR កូដ ឬលេខយោង ត្រូវបានប្រើប្រាស់រួចរាល់។
  • 8. តើខ្ញុំអាចភ្ជាប់ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ទៅកាន់គណនីរបស់ខ្ញុំយ៉ាងដូចម្តេច?   

    • គណនីរួម ជាមួយលក្ខខណ្ឌ “អ្នកណាក៏បានអាចមានសិទ្ធចុះហត្ថលេខា ឬយល់ព្រម” អាចភ្ជាប់គណនីជាមួយកាតបាន។
    • គណនីរួម ជាមួយលក្ខខណ្ឌ “ទាំងពីរនាក់ទើបអាចចុះហត្ថលេខា ឬយល់ព្រម” មិនអាចភ្ជាប់គណនីជាមួយកាតបាន។
  • 9. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើកាតរបស់ខ្ញុំផុតកំណត់?   

    អ្នកនឹងទទួលបានការជូនដំណឹងពីធនាគារ 30 ថ្ងៃមុនដល់កាលបរិច្ឆេទ បន្ទាប់មកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារ វីង ដើម្បីផ្លាស់ប្តូរកាតថ្មី។
  • 10. ប្រសិនជាខ្ញុំបានបាត់ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ  តើខ្ញុំត្រូវធ្វើដូចម្តេច?   

    ប្រសិនជាអ្នកបាត់កាត សូមធ្វើការបញ្ឈប់កាតក្នុងអេប Wing Bank ឬទាក់ទងមកាន់ធនាគារ វីង តាមលេខ 023 999 989 ឬ 012 999 489, ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់ធនាគារ វីង ជាបន្ទាន់ ឬអញ្ជើញមកកាន់សាខាធនាគារ​ វីង ណាមួយដែលនៅជិតដើម្បីបិទប្រតិបត្តិការកាតរបស់អ្នក។ បន្ទាប់ពីបិទប្រតិបត្តិការកាតចាស់រួចរាល់ អ្នកក៏អាចស្នើកាតថ្មីបានផងដែរ។
  • 11. តើខ្ញុំដឹងបានយ៉ាងម៉េចថាប្រតិបត្តិការដែលខ្ញុំបានធ្វើមានសុវត្ថិភាព?   

    គ្រប់កាតដែលបង្ហាញលើអេប Wing Bank គឺសុទ្ធសឹងតែមានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងមាន EMV 3D សម្រាប់ការធ្វើប្រតិបត្តិការអនឡាញនានា។ ម្ចាស់កាតអាចគ្រប់គ្រង និងកំណត់ លើប្រតិបត្តិការទូទាត់ និងដកប្រាក់តាមអេប Wing Bank ។  
    • ទទួលបានសារបញ្ជាក់នៅពេលដែលមានប្រតិបត្តិការទូទាត់ កើតឡើងតាមអនឡាញ ឬនៅតាមម៉ាស៊ីន ATM ជាដើម។
    • លេខកូដ OTP បណ្តោះអាសន្ន និងត្រូវបង្កើតហើយផ្ញើទៅកាន់អ្នកតាមរយៈអេប Wing Bank ពេលដែលមានប្រតិបត្តិការទូទាត់ អនឡាញណាមួយកើតឡើង។
    • កាតគ្មានលេខរបស់ធនាគារយើង ផ្តល់ជូននូវសុវត្ថិភាពខ្ពស់ ទាំងការទូទាត់អនឡាញ ឬទូទាត់ផ្ទាល់នៅតាមហាងនានា។
  • 12. តើខ្ញុំអាចមើលកម្រៃសេវាបាននៅទីណា? 

    អ្នកអាចពិនិត្យមើលកម្រៃសេវានៃប្រតិបត្តិការដែលអ្នកបានធ្វើ តាមតារាងកម្រៃសេវាខាងលើ។ 
  • 13. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបានលេខកូដ OTP សម្រាប់ការទូទាត់អនឡាញ? 

    កុំបារម្ភ! អ្នកនៅតែអាចទទួលបានលេខកូដ OTP បណ្តោះអាសន្ននេះតាមរយៈអេប Wing Bank របស់អ្នក។
  • 14. តើខ្ញុំត្រូវធ្វើដូចម្តេច​ប្រសិនជាគណនីរបស់ខ្ញុំត្រូវបានកាត់លុយលើសចំនួន? 

    សូមទាក់ទងមកកាន់ធនាគារ យើងខ្ញុំភ្លាមៗតាមរយៈលេខ 023 999 989 ឬ 012 999 489 ឬទាក់ទងដោយផ្ទាល់ជាមួយប្រធានផ្នែកទំនាក់ទំនងអតិថិជនរបស់ធនាគារ វីង។
  • 15. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនជាខ្ញុំភ្លេចលេខសម្ងាត់ PIN?  

    អ្នកអាចផ្លាស់ប្តូរលេខសម្ងាត់ PIN បានគ្រប់ពេលតាមអេប Wing Bank។ 
  • 16. តើខ្ញុំត្រូវធ្វើដូចម្តេច ពេលដែលខ្ញុំបានកាតលើកដំបូង? 

    អ្នកត្រូវតែភ្ជាប់ និងដំណើរការកាតជាមុនសិនដោយខ្លួនអ្នក។ 
  • 17. តើ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នេះមានសុពលភាពបានប៉ុន្មានឆ្នាំ? 

    កាតនេះមានសុពលភាព 5 ឆ្នាំ។