fbpx

ផ្ទេរប្រាក់ពីប្រទេសថៃមកកម្ពុជាដោយរលូនជាមួយសេវាផ្ទេរប្រាក់ easy2send របស់ 2C2P ដែលជាសេវាផ្ទេរប្រាក់ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពងាយស្រួល និងធានានូវបទពីសោធន៍ផ្ទេរប្រាក់ដែលអាចទុកចិត្តបាន។ ទទួលយកភាពងាយស្រួលនៃការផ្ទេរប្រាក់ឆ្លងប្រទេសតាម easy2send បន្ថែមជាមួយនូវភាពបត់បែននៃការទទួលប្រាក់ ដោយអ្នកអាចផ្ទេរទៅកាន់ គណនីរបស់អ្នកទទួលដោយផ្ទាល់ ឬដកជាសាច់ប្រាក់បាននៅតាមវីងគ្រប់ទីកន្លែង។

អត្ថប្រយោជន៍

ថ្លៃសេវាផ្ទេរប្រាក់ទាប

ផ្តល់ជូននូវសេវា​ចាប់ពី 99​ ថៃបាតឡើងទៅ អត្រាប្តូរប្រាក់ថេរ និងគ្មានថ្លៃសេវាបន្ថែម។

វ៉លឡេតតែមួយប្រើប្រាស់បានគ្រប់ប្រតិបត្តិការ

មធ្យោបាយផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជាតាមវីង មានច្រើនជម្រើស។

រហ័ស

ផ្ទេរប្រាក់ដោយគ្រាន់តែចុចពីរបីជំហានងាយៗ នោះអ្នកទទួលនឹងអាចទទួលបានភ្លាមៗ។

សុវត្ថិភាពខ្ពស់

ប្រាកដបានថាប្រាក់ដែលផ្ទេរនឹងគ្មានការបាត់បង់។

របៀប

របៀបផ្ទេរប្រាក់តាម easy2send

ដើម្បីផ្ទេរប្រាក់សូមមើលតាមជំហានងាយៗខាងក្រោម

អនឡាញ
  • ចូលទៅកាន់ផេក easyWallet
  • សម្រាប់ការផ្ទេរប្រាក់លើកដំបូង អ្នកត្រូវតែបង្កើតគណនី easyWallet តាមវេបសាយជាមុនសិន
  • បំពេញលេខទូរស័ព្ទដែលអ្នកបានប្រើសម្រាប់ការចុះឈ្មោះ easy2send
  • អ្នកនឹងទទួលបានលេខកូដ OTP តាមរយៈសារ SMS ដើម្បីបញ្ជាក់
  • បង្កើតលេខកូដសម្ងាត់សម្រាប់គណនី
  • ចូលប្រើប្រាស់គ្រប់ពេល តាមរយៈលេខទូរស័ព្ទ និងលេខកូដសម្រាប់ផ្ទេរប្រាក់
  • អ្នកក៏អាចបន្ថែមឈ្មោះអ្នកទទួលថ្មី ពីលើបញ្ជីឈ្មោះអ្នកទទួលដែលអ្នកបានរៀបរាប់ក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់ easy2send របស់អ្នក។
ដោយផ្ទាល់
  • ទៅកាន់បញ្ជរដៃគូ ដោយភ្ជាប់ជាមួយកាត easyWallet (សូមពិនិត្យមើលឈ្មោះដៃគូដែលមានបញ្ជាក់នៅលើកាត easyWallet)
  • នៅបញ្ជរដៃគូ នឹងមានបុគ្គលិកដែលអាចជួយលោកអ្នក ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ សូមបញ្ជាក់ថាថ្លៃសេវានឹងត្រូវបានគិត។

លក្ខខណ្ឌ និងដែនកំណត់

ចំនួនទឹកប្រាក់ផ្ទេរ និងថ្លៃសេវា ពីថៃមកកម្ពុជារបស់​2C2P

ចំនួនទឹកប្រាក់ (ថៃបាត)

ថ្លៃសេវា (ថៃបាត)

ចាប់ពី

ដល់

500

10,000

99

10,001

15,000

120

15,001

20,000

150

20,001

75,000

180

សម្រាប់ការដកសាច់ប្រាក់តាមវីង៖ បានរហូតដល់ 1,000 ដុល្លារ (ប្រមាណជា 35,000 ថៃបាត) ក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ (ប្រមាណជា 100,000 ថៃបាត) ក្នុងមួយថ្ងៃ។

សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ បានរហូតដល់ 2,500 ដុល្លារ (ប្រមាណជា 80,000 ថៃបាត) ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ (ប្រមាណជា 170,000 ថៃបាត) ក្នុងមួយថ្ងៃ។

តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?

CTA

សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម

CTA

សំនួរញឹកញាប់

  • 1. តើ easy2send គឺជាអ្វី?

    easy2send by 2C2P គឺជាអ្នកផ្តល់សេវាទូទាត់ឈានមុខគេនៅអាស៊ី ដែលផ្តល់សេវាផ្ទេរប្រាក់តាមរយៈ easyWallet។ មធ្យោបាយ ផ្ទេរប្រាក់នេះ ផ្តោតសំខាន់ទៅលើស្តង់ដារសុវត្ថិភាពជាអន្តរជាតិ ដែល ប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីបទិន្នន័យកម្រិតខ្ពស់ ដែលធានាបានថារាល់ព័ត៌មាន ផ្ទេរប្រាក់របស់លោកអ្នកត្រូវបានការពារ សុវត្ថិភាព។
  • 2. តើតាមរយៈភាពជាដៃគូរបស់ ធនាគារ​ វីង និង 2C2P ផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ? 

    តាមរយៈភាពជាដៃគូរវាង ធនាគារ​ វីង និង 2C2P អតិថិជននឹងទទួលបានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីប្រទេសថៃតាមរយៈ easyWallet មកកាន់ប្រទេសកម្ពុជាតាមរយៈវីង គ្រប់ទីកន្លែង។ សេវានេះផ្តល់ភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ 

  • 3. តើការផ្ទេរប្រាក់ មកកាន់កម្ពុជាត្រូវចំណាយពេលប៉ុន្មានដែរ?

    ការផ្ទេរប្រាក់គឺធ្វើឡើងភ្លាមៗ ហើយអ្នកទទួលអាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេបានភ្លាមៗ ឬអាចដកជាសាច់ប្រាក់បាននៅតាមទីតាំងវីង គ្រប់ទីកន្លែង បន្ទាប់ពីអ្នកផ្ទេរ បញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ដោយជោគជ័យ។ 
  • 4. តើថ្លៃសេវាផ្ទេរប្រាក់គិតយ៉ាងម៉េចដែរ? 

    លៃសេវាផ្ទេរប្រាក់គឺចាប់ពី 99 បាតក្នុងមួយប្រតិបត្តិការ។ 
  • 5. តើប្រាក់ដែលអ្នកទទួល ត្រូវកាត់សម្រាប់ថ្លៃសេវាផ្ទេរប្រាក់ដែរទេ?

    មិនកាត់អ្វីទាំងអស់។ អ្នកទទួលនឹងបានប្រាក់ពេញ ដូចទៅនឹងចំនួនដែលអ្នកផ្ទេរបានធ្វើប្រតិបត្តិការ។ 
  • 6. តើខ្ញុំអាចឆែកពិនិត្យមើលអត្រាប្តូរប្រាក់តាមវិធីណា?

    អ្នកអាចពិនិត្យមើលអត្រាប្តូរប្រាក់តាមហ្វេសប៊ុកផេករបស់  2C2P ឬតាមរយៈវេបសាយ  https://www.facebook.com/easy2sendby2c2p, on the website https://easy2send.2c2p.com/FxCalculator, ឬទាក់ទងទៅកាន់ +66 2 116 7000.
  • 7. តើខ្ញុំអាចចុះឈ្មោះប្រើប្រាស់ គណនី easyWallet ដោយរបៀបណា?

    អ្នកអាចចុះឈ្មោះប្រើប្រាស់គណនី easyWallet តាមអនឡាញ ឬទៅកាន់បញ្ជរណាមួយ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណការងារដែលមានសុពលភាព (សម្រាប់អតិថិជនដែលមិនមែនជាសញ្ជាតិថៃ)។
  • 8. តើការចុះឈ្មោះប្រើប្រាស់ត្រូវចំណាយពេលយូរប៉ុន្មាន? 

    ការចុះឈ្មោះប្រើប្រាស់អាចរួចរាល់ក្នុងថ្ងៃតែមួយ ហើយអ្នកអាចទទួលបាន​កាត easyWallet ភ្លាមៗ។
  • 9. តើខ្ញុំអាចផ្ញើទៅកាន់អ្នកទទួលផ្សេងៗគ្នាបានដោយរបៀបណា បន្ទាប់ពីកាតត្រូវបានបង្កើត?

    កាតមួយអាចប្រើបានសម្រាប់តែអ្នកទទួលម្នាក់ប៉ុណ្ណោះ។ អ្នកអាចបង្កើតកាតបន្ថែមទៀតសម្រាប់អ្នកទទួលផ្សេងៗគ្នាដោយឥតគិតថ្លៃនៅការិយាល័យ 2C2P ឬ​ ពីគេហទំព័រឌីជីថល https://easy2send.2c2p.com/easyWallet/Account/LogIn ។
  • 10. តើខ្ញុំអាចបញ្ចូលលុយទៅកាន់ easyWallet របស់ខ្ញុំដោយរបៀបណាខ្លះ?

    លោកអ្នកអាចធ្វើបានទៅតាមទីតាំងនៅក្នុងលីងខាងក្រោម៖  https://www.2c2p.com/123/th/fee.html
  • 11. តើ ធនាគារ ដៃគូ 2C2P ណាខ្លះ ដែលខ្ញុំអាចបញ្ចូលលុយទៅ easywallet?

    Kasikorn Bank, Siam Commercial Bank, Bangkok Bank, KrungThai Bank, Krungsri Bank, Government Saving Bank.
  • 12. តើខ្ញុំអាចទាក់ទងទៅអ្នកណាបានខ្លះ ប្រសិនជាប្រតិបត្តិការខ្ញុំមិនទាន់ជោគជ័យ?

    សម្រាប់ក្រុមការងារ វីង អ្នកអាចទាក់ទងមកកាន់លេខ 023 999 989/012 999 489 ឬឆាតជាមួយសហការីតាម វីងឆាត ហ្វេសប៊ុកឆាត ឬផ្ញើសារមកកាន់ WhatsApp តាម លេខ 078 999 489។ សម្រាប់ក្រុមការងារ easy2send by 2C2P សូមទាក់ទងទៅកាន់លេខ +66 2 116 7000.