fbpx

ធនាគារ វីងយល់ច្បាស់ថាពេលខ្លះ អ្នកអាចប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុដែលចាំបាច់ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។ ដូចនេះហើយ ទើបធនាគារ វីងផ្តល់នូវដំណោះស្រាយប្រាក់កម្ចីដ៏ងាយស្រួល និងឆាប់រហ័សដល់អ្នក។ ជាមួយកម្ចីវីងឌីជីថលឡូន អ្នកអាចទទួលបានប្រាក់កម្ចី សម្រាប់ការចំណាយដែលកើតមានដោយមិនបានព្រៀងទុក ដោះស្រាយបំណុល ឬប្រើប្រាស់សម្រាប់ការទិញដូរ ជាដើម។ អ្នកអាចទទួលបានកម្ចីរហូតដល់ 10,000 ដុល្លារ ជាមួយនឹងរយៈពេលខ្ចីកាន់តែវែងរហូតដល់ 24 ខែ ដោយមិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់។

 

អត្ថប្រយោជន៍

 • អាចស្នើកម្ចីបានរហូតដល់ 500% នៃប្រាក់បៀវត្សប្រចាំខែ ឬរហូតដល់ 10,000 ដុល្លារ។
 • មិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ឬឯកសារស្មុគស្មាញ។
 • ដំណើរការស្នើកម្ចីមានភាពរហ័ស និងងាយស្រួល។
 • អត្រាការប្រាក់មានភាពប្រកួតប្រជែង។
 • មិនគិតថ្លៃសេវាដំណើរការ។
 

របៀបទទួលបានកម្ចី

 • ចូលទៅកាន់អេប Wing Bank
 • ចុចលើពាក្យ​ "កម្ចី"
 • ជ្រើសរើសចំនួនកម្ចី និងរយៈពេលទូទាត់សង
 • ចុចបន្ត
 • ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
 • អានលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
 • បំពេញលេខកូដដែលផ្ញើរចូលលេខទូរស័ព្ទដៃ និង លេខកូដគណនីវីង ជាការស្រេច។

លក្ខខណ្ឌ

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​

មានអាយុយ៉ាងតិច 18 ឆ្នាំ។

ជាបុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបញ្ចប់ការងារសាកល្បង។

មានគណនីធនាគារ វីងដែលមានដំណើរការ។

ទំហំកម្ចី

500% នៃប្រាក់បៀវត្ស ឬ យ៉ាងច្រើន​10,000 ដុល្លារ។

រយៈកម្ចី

24 ខែ​ 

អត្រាការប្រាក់

1%  ក្នុងមួយខែ

របៀបសងកម្ចី

កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ​ វីង ឬទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។

ថ្ងៃសងកម្ចី

នៅរៀងរាល់ថ្ងៃបើកប្រាក់ខែទី២ ឬ ថ្ងៃទី ២៥ នៃខែនីមួយៗ។

 

 

ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប

 • CBS

 • CELLCARD

 • DIGITAL SKY

 • EZECOM

 • GSS SECURITY

 • INFINITY INSURANCE

 • MOHALEAP

 • NITROGEN CHEMICALS

 • NORTHBRIDGE

 • ROYAL GROUP

 • YONG SHENG

 • TELEMOBILE

 • WING BANK (CAMBODIA) PLC

 • ROYAL SOK SAN

 • SOUTHBRIDGE

សំណួរញឹកញាប់

 • 1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?

  កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយបន្ទាន់ ដោះស្រាយបំណុល យកទៅប្រើប្រាស់សម្រាប់បើតម្រូវការទិញលក់ជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។

 • 2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?

  បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។

 • 3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?

  ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានរហូតដល់ 10,000 ដុល្លារ ជាមួយរយៈពេលកម្ចីរហូតដល់ 24 ខែ។

 • 4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?

  អត្រាការប្រាក់នៃកម្ចីវីងឌីជីថលឡូននេះមានភាពប្រកួតប្រជែង 1% ក្នុងមួយខែ។

 • 5. តើលក្ខខណ្ឌនៃការសងត្រឡប់មានដូចម្តេចខ្លះ?

  ការទូទាត់សងមានភាពបត់បែន ដែលអ្នកអាចជ្រើសរើសរយៈពេលសងប្រាក់ចាប់ពី 1 ខែ រហូតដល់ 24 ខែ។

 • 6. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?

  អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank

 • 7. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?

  អ្នកអាចស្នើបាន! ដោយដាក់ស្នើរតាមរយៈ Wing bank App អ្នកនឹងដឹងលទ្ធផលភ្លាមៗ

 • 8. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?

  ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។

 • 9. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?

  ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជន 023 888 489 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។