fbpx

សូមណែនាំ SBI Cosmoney—សេវាផ្ទេរប្រាក់ដែលជឿទុកចិត្តពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា! SBI Cosmoney គឺជាដំណោះស្រាយផ្ទេរប្រាក់ដោយរលូន និងល្អបំផុតពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា។ ជាមួយនឹងសេវាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អ្នកដែលរស់នៅប្រទេសកូរ៉េទាំងអស់អាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជា បានយ៉ាងស្រួល។ មិនថាជាការផ្ទេរទៅកាន់គណនីធនាគារ វីង របស់អ្នកទទួល ឬដកសាច់ប្រាក់ដោយផ្ទាល់នោះទេ—SBI Cosmoney និង ធនាគារ វីង ធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកកាន់តែងាយស្រួល។

ប្រយោជន៍

  • ថ្លៃសេវាទាប៖ SBI Cosmoney ផ្តល់ជូននូវសេវាផ្ទេរប្រាក់ទាបដែលប្រតិបត្តិការផ្ទេរប្រាក់ធ្វើឡើងមិនត្រូវឆ្លងកាត់ អន្តរការីធនាគារផ្សេងនោះឡើយ។
  • រហ័ស៖ ផ្តល់នូវសេវាផ្ទេរប្រាក់ដែលមានភាពរហ័ស និងអាចទទួលបានភ្លាមៗ។
  • សុវត្ថិភាព៖ រាល់ទិន្នន័យនៃការផ្ទេរប្រាក់ត្រូវបាន អ៊ិនគ្រីបទុកនៅក្នុងប្រព័ន្ធសុវត្ថិភាព—អ្នកអាចធ្វើការផ្ទេរប្រាក់ដោយងាយស្រួល និងទំនុកចិត្តខ្ពស។

របៀបផ្ទេរប្រាក់

  • អ្នកផ្ញើ ត្រូវដោនឡូតកម្មវិធីទូរស័ព្ទរបស់ SBI Cosmoney រួចចុះឈ្មោះប្រើប្រាស់ ដោយប្រើ អ៊ីម៉ែល ឬលេខទូរស័ព្ទ និងបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនជាមួយ អត្តសញ្ញាណប័ណ្ណ និងគណនីធនាគារ
  • ជ្រើសរើសប្រទេស​ “កម្ពុជា” ដើម្បីធ្វើការផ្ទេរប្រាក់ រួចបំពេញព័ត៌មានចាំបាច់ទាំងអស់របស់អ្នកផ្ញើ និងអ្នកទទួល
  • ចុចលើពាក្យ “ផ្ទេរប្រាក់” ដើម្បីបញ្ចប់ប្រតិបត្តិការ
  • បន្ទាប់ពីដំណើរការផ្ទេរប្រាក់រួចរាល់ អ្នកអាចពិនិត្យមើល ស្ថានភាព នៃការផ្ទេរប្រាក់របស់អ្នក ដោយគ្រាន់តែចុចប៊ូតុង “ប្រវត្តិប្រតិបត្តិការ” នោះអ្នកនឹងទទួលបានសារជូនដំណឹងតាម SMS នៅពេលដែលការផ្ទេរប្រាក់​បានរួចរាល់។

របៀបទទួលប្រាក់


    ទទួលតាមរយៈគណនី​ អេបធនាគារ វីង ផ្ទាល់
    • អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

    ចំណាំ៖ អតិថិជនត្រូវតែមានគណនី ធនាគារ វីង ពេញលេញ.

    សម្រាប់ការដកសាច់ប្រាក់តាមវីង
    • អញ្ជើញទៅកាន់ វីង ដែលនៅជិតផ្ទះអ្នកមួយណាក៏បាន
    • ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដដកប្រាក់​ 8ខ្ទង់

លក្ខខណ្ឌ និងដែនកំណត់

  • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ បានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • សម្រាប់ការទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ បានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃ។

សំនួរញឹកញាប់

  • 1. តើ SBI Cosmoney ជាអ្វី?

    SBI Cosmoney គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលផ្តល់នូវមធ្យោបាយសុវត្ថិភាព ក្នុងការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា។

  • 2. តើខ្ញុំអាចជ្រើសរើសមធ្យោបាយ ផ្ទេរ និងទទួលប្រាក់បានដូចម្តេចខ្លះ?

    អ្នកផ្ទេរ អាចជ្រើសរើសវិធីទទួលប្រាក់បានច្រើនយ៉ាងដូចជា៖ ផ្ទេរទៅកាន់គណនីធនាគារ វីងផ្ទាល់ ឬដកសាច់ប្រាក់តាមវីង។

  • 3. តើរបៀបនៃការផ្ទេរប្រាក់ ហើយជ្រើសរើសមធ្យោបាយដកសាច់ប្រាក់ផ្ទាល់ ត្រូវធ្វើដូចម្តេចខ្លះ?

    ដើម្បីផ្ទេរប្រាក់អ្នកត្រូវ៖

    • បង្កើតគណនី SBI Cosmoney ជាមុនសិន
    • ជ្រើសរើសវិធី ដកសាច់ប្រាក់ផ្ទាល់
    • បំពេញព័ត៌មានអ្នកទទួល​ ដែលមានដូចជា ឈ្មោះអ្នកទទួល និងលេខទូរស័ព្ទដែលមានសុពលភាព
    • នៅពេលដែលអ្នកចុចពាក្យ “ផ្ទេរ” ផ្នែកអ្នកផ្ញើ នឹងទទួលបានសារជូនដំណឹងពីលេខកូដបញ្ជាក់ 8 ខ្ទង់ សម្រាប់អ្នកទទួលអាចដកប្រាក់នៅតាម ធនាគារ វីង និងសាខា វីង ទូទាំងប្រទេស។
  • 4. តើអ្នកទទួល នៅកម្ពុជា ត្រូវបង់ថ្លៃសេវាដែរឬទេ?

    មិនត្រូវបង់ថ្លៃសេវាអ្វីទាំងអស់។

  • 5. តើអ្នកផ្ទេរប្រាក់ ត្រូវចំណាយថ្លៃសេវាចំនួនប៉ុន្មានដែរ?

    ថ្លៃសេវាសម្រាប់អ្នកផ្ទេរអាចមានតម្លៃចាប់ពី 3,000 វ៉ុន ទៅ 5,000 វ៉ុន ក្នុងមួយប្រតិបត្តិការ សម្រាប់ការផ្ទេរចូលគណនីធនាគារ វីង ឬដកសាច់ប្រាក់ផ្ទាល់។

  • 6. តើអ្នកទទួល អាចទទួលប្រាក់ តាមរូបិយប័ណ្ណអ្វីខ្លះ?

    ខ្មែររៀល និង ដុល្លារអាមេរិក។

  • 7. តើកូដបញ្ជាក់សម្រាប់ដកសាច់ប្រាក់មានចំនួនប៉ុន្មានខ្ទង់?

    មានចំនួន 8 ខ្ទង់។​