fbpx

ត្រូវការលុយបន្ទាន់ ប៉ុន្តែស្ទាក់ស្ទើរក្នុងការបិទគណនីបញ្ញើមានកាលកំណត់? អ្នកមិនចាំបាច់រង់ចាំទៀតទេ! ធនាគារ វីង សូមណែនាំជម្រើសកម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់ ដែលជាកម្ចីបង្កើតឡើងសម្រាប់អតិថិជនធនាគារវីងដែលមានគណនី បញ្ញើមានកាលកំណត់។ កម្ចីនេះ អនុញ្ញាតឲ្យអ្នកទទួលបានប្រាក់បានភ្លាមៗ ហើយអាចរក្សាប្រាក់បញ្ញើមានកាលកំណត់របស់អ្នកនៅដដែល​ និងអាចស្នើបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬ 50,000 ដុល្លារ។ ស្វែងយល់ពីអត្ថប្រយោជន៍នៃដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ៖

អត្ថប្រយោជន៍

  • អាចស្នើកម្ចីបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬរហូតដល់ 50,000 ដុល្លារ
  • មិនតម្រូវឲ្យបំពេញ ឯកសារស្មុគស្មាញ។
  • ការអនុម័តភ្លាមៗ និងទទួលបានប្រាក់ចូលគណនីភ្លាមៗ
  • ដំណើរការស្នើកម្ចីមានភាពរហ័ស និងងាយស្រួល។
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង។
  • រក្សាប្រាក់បញ្ញើតាមកាលកំណត់របស់អ្នកនៅដដែល

របៀបទទួលបានកម្ចី

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើពាក្យ​ "កម្ចី"
  • ជ្រើសរើសគណនីបញ្ញើមានកាលកំណត់ និង​​ចំនួនប្រាក់កម្ចី
  • ចុចបន្ត
  • ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
  • អានលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
  • បំពេញលេខកូដដែលផ្ញើចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់ គណនី វីង របស់អ្នកជាការស្រេច។

លក្ខខណ្ឌ

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​
  • មានអាយុយ៉ាងតិច 18 ឆ្នាំ។
  • តម្រូវមានគណនីបញ្ញើមានកាលកំណត់ ដែលសកម្ម
  • មានគណនីធនាគារ វីង
ទំហំកម្ចី 95% នៃគណនីបញ្ញើមានកាលកំណត់ ឬរហូតដល់ 50,000 ដុល្លារ
រយៈកម្ចី ផ្អែកលើកាលបរិច្ឆេទផុតកំណត់របស់គណនីបញ្ញើមានកាលកំណត់
អត្រាការប្រាក់ ផ្អែកលើអត្រាការប្រាក់របស់ គណនីបញ្ញើមានកាលកំណត់ជាប្រចាំឆ្នាំ បូកបន្ថែម 2%ពីលើ
របៀបសងកម្ចី កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ​ វីង ឬទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។

សំណួរញឹកញាប់

  • 1. តើអ្វីទៅជា កម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់? ហើយមានផលប្រយោជន៍អ្វីខ្លះ?

    កម្ចីវីងឌីជីថលឡូនសម្រាប់គណនីបញ្ញើមានកាលកំណត់ គឺជាកម្ចីសម្រាប់អតិថិជនធនាគារវីងដែលមានគណនីប្រាក់បញ្ញើមានកាលកំណត់។ អតិថិជនអាចស្នើកម្ចីយកទៅប្រើប្រាស់ក្នុងករណីចាំបាច់ ដោយមិនចាំបាច់បិទគណនីបញ្ញើមុនកាលកំណត់។ អត្ថប្រយោជន៍នៃកម្ចីនេះមាន៖

    • ស្នើបានលឿន រហ័ស ដែលអាចជួយដោះស្រាយបញ្ហាអតិថិជនពេលត្រូវការប្រាក់បន្ទាន់។
    • អត្រាការប្រាក់សមរម្យ។
    • បង់សងផ្តាច់មុនកាលកំណត់ដោយពុំមានការពិន័យ។
  • 2. តើធ្វើដូចម្តេចទើបអាចដាក់ស្នើកម្ចីបាន?

    អ្នកអាចស្នើកម្ចី តាមរយៈអេប Wing Bank ឬ សា​ខា​ណាមួយនៃ​ធនាគារវីង ឬ នៅតាមភ្នាក់ងារ វីងដែលនៅជិតអ្នក។
  • 3. កម្ចីនេះអាចស្នើបានរយៈពេលប៉ុន្មាន?

    រយៈពេលកម្ចី គឺចាប់ពីពេលស្នើរហូតដល់កាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់របស់អ្នក ហើយអ្នកក៏អាចសងត្រឡប់មុនកាលកំណត់បានដែរ។
  • 4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មាន?

    អត្រាការប្រាក់សម្រាប់កម្ចីនេះគឺស្មើនឹងអត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីបញ្ញើមានកាលកំណត់របស់អ្នក ដោយបូកបន្ថែម 2% ពីលើ។
  • 5. ពេលស្នើកម្ចី តើវីងនឹងធ្វើការពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនក្នុង CBC ដែរឬទេ?

    ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, ធនាគារ វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកតាមរយៈ CBC សម្រាប់ការដាក់ស្នើកម្ចី។
  • 6. តើខ្ញុំអាចស្នើកម្ចីជារូបិយប័ណ្ណអ្វីខ្លះ?

    អ្នកអាចស្នើកម្ចីជាប្រាក់រៀល ឬប្រាក់ដុល្លារ អាស្រ័យទៅលើគណនីបញ្ញើមានកាលកំណត់របស់អ្នកដែលបានដាក់ធានា។
  • 7. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?

    ទំហំកម្ចីអាចបានរហូតដល់ 95% នៃគណនីបញ្ញើមានកាលកំណត់ ឬច្រើនបំផុត $50,000។
  • 8. តើមានការគិតថ្លៃសេវាសម្រាប់ការដាក់ស្នើកម្ចីនេះដែរឬទេ?

    កម្រៃសេវាអនុម័ត 0.5% នៃចំនួនប្រាក់កម្ចី។
  • 9. តើត្រូវរង់ចាំរយៈពេលប៉ុន្មានទើបអាចទទួលបានកម្ចី?

    អ្នកនឹងទទួលបានសារជូនដំណឹងភ្លាម បន្ទាប់ពីការដាក់សំណើកម្ចីរួចរាល់។ ប្រសិនជាកម្ចីត្រូវបានអនុម័ត លោកអ្នកនឹងទទួលបានប្រាក់ភ្លាមៗចូលទៅក្នុងគណនី វីងរបស់អ្នក។
  • 10. តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?

    អ្នកនឹងត្រូវគិតកម្រៃសេវាសម្រាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25%/ខែ នៃប្រាក់ដើមដែលមិនទាន់បានទូទាត់ ដោយគិតទៅតាមចំនួនថ្ងៃដែលអ្នកបានបង់យឺតជាក់ស្តែង (រយៈពេលអនុគ្រោះ 4 ថ្ងៃបន្ទាប់ពីថ្ងៃកំណត់សងនឹងមិនត្រូវគិតកម្រៃសេវាសម្រាប់ការបង់យឺតយ៉ាវឡើយ)។
  • 11. តើត្រូវធ្វើយ៉ាងណាបើអតិថិជនទទួលបានសារជូនដំណឹងពីកម្ចីហើយប៉ុន្តែមិនទទួលបានទឹកប្រាក់កម្ចីចូលក្នុងគណនីវីង?

    ក្នុងករណីនេះ អ្នកអាចធ្វើការទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ដើម្បីត្រួតពិនិត្យស្ថានភាពសំណើកម្ចី និងប្រវត្តិប្រតិបត្តិការរបស់លោកអ្នកជូន។ ធនាគារ វីងនឹងធ្វើការស៊ើបអង្កេត និងទាក់ទងទៅកាន់លោកអ្នកវិញក្នុងរយៈពេល 24 ម៉ោង។
  • 12. តើត្រូវបង់សងកម្ចីនៅថ្ងៃណា?

    អ្នកអាចពិនិត្យមើលតារាងកាលវិភាគសងប្រាក់ នៅក្នុងអេប Wing Bank។
  • 13. តើត្រូវធ្វើដូចម្តេចទើបអាចបង់សងត្រឡប់កម្ចីវិញបាន?

    ប្រព័ន្ធនឹងធ្វើការកាត់ទឹកប្រាក់ចេញពីគណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ នៅរៀងរាល់ថ្ងៃកំណត់សង។ លោកអ្នក ក៏អាចចូលមើលតារាងបង់ប្រាក់ប្រចាំខែ ដោយខ្លួនឯងតាមរយៈអេប Wing Bank ដោយចុចលើ "កម្ចី" => "កម្ចីសកម្ម"
  • 14. តើត្រូវធ្វើដូចម្តេចបើអតិជនចង់បង់ផ្តាច់កម្ចីមុនកាលកំណត់?

    អ្នកអាចធ្វើការទូទាត់ដោយខ្លួនឯងតាមរយៈអេប Wing Bank ដោយចុចលើ "កម្ចី" => "កម្ចីសកម្ម" => "ការទូទាត់សងផ្តាច់" ។
  • 15. តើមានការផាកពិន័យលើការបង់ផ្តាច់មុនកាលកំណត់ដែរឬទេ?

    មិនមានទេ​​។
  • 16. តើខ្ញុំអាចស្នើសុំកម្ចីលើសពីម្តង ដោយប្រើគណនីបញ្ញើមានកាលកំណត់ដូចគ្នា ជាវត្ថុបញ្ចាំបានទេ ប្រសិនបើកម្ចីរបស់ខ្ញុំមិនទាន់ដល់ចំនួនអតិបរមា?

    មិនបាននោះទេ! គណនីបញ្ញើមានកាលកំណត់មួយអាចប្រើបានសម្រាប់ការស្នើកម្ចី តែមួយប៉ុណ្ណោះ។
  • 17. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនសងប្រាក់កម្ចី ទៅតាមកាលបរិច្ឆេទកំណត់ ?

    ប្រសិនបើអ្នកមិនបង់ប្រាក់កម្ចី តាមកាលបរិច្ឆេទកំណត់ទេ ប្រព័ន្ធនឹងកាត់ប្រាក់ចេញពីគណនីសន្សំអ្នកក្នុងរយៈពេល 30 ថ្ងៃក្រោយ។
  • 18. តើខ្ញុំអាចសងប្រាក់ដើមកម្ចី ជាដំណាក់កាលបានទេ?

    មិនមានការទូទាត់បែបនេះទេ។
  • 19. គណនីបញ្ញើមានកាលកំណត់របស់ខ្ញុំជាគណនីរួម តើខ្ញុំអាចស្នើកម្ចីបានដែរទេ?

    មិនបានទេ! កម្ចីរហ័សសម្រាប់គណនីបញ្ញើមានកាលកំណត់ គឺអនុវត្តសម្រាប់តែគណនីបញ្ញើមានកាលកំណត់ បុគ្គលប៉ុណ្ណោះ។
  • 20. តើ​ខ្ញុំ​អាច​បង្កើន​ទំហំ​កម្ចី​របស់​ខ្ញុំ​មុន​ពេល​ដល់កាលកំណត់​បាន​ទេ?

    មិនបាននោះទេ។ ក្នុងករណីនេះ អ្នកអាចបង់ផ្តាច់កម្ចីដែលមានស្រាប់ ហើយស្នើសុំកម្ចីម្តងទៀត។