ដែនកំណត់នៃកាត

  • ដែនកំណត់ឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក
  • ចំណូលអប្បបរមាចាប់ពី២,០០០ ដុល្លារអាមេរិកក្នុងមួយខែ
 

អត្ថប្រយោជន៍នៃកាត

ការធានារ៉ាប់រងលើការធ្វើដំណើរ៖

រហូតដល់ ១ លានដុល្លារអាមេរិក

លក្ខខណ្ឌនានាត្រូវបានអនុវត្ត។ ចុចមើលលិខិតធានារ៉ាប់លើការធ្វើដំណើរទីនេះ  
 សាលរង់ចាំនៅអាកាសយានដ្ឋាន

ប្រើប្រាស់សាលរង់ចាំចំនួន ៨ ដងក្នុងមួយឆ្នាំពីបណ្តាញ Plaza Premium Lounge  នៅអាកាសយានដ្ឋានទូទាំងពិភពលោក។

ចុចស្វែងរកសាលរង់ចាំទីនេះ

ថ្លៃសេវា និងការដែនកំណត់នៃកាត

វីងក្រេឌីតកាតវីសា ផ្លាទីនីម

ការពិពណ៌នា

ភាពញឹកញាប់

ចំនួនទឹកប្រាក់ (ដុល្លារអាមេរិក)

ថ្លៃសេវាប្រចាំឆ្នាំ - កាតដើម

ប្រចាំឆ្នាំ

២៥០ ដុល្លារអាមេរិក

ថ្លៃសេវាប្រចាំឆ្នាំ - កាតបន្ថែម

ប្រចាំឆ្នាំ

៥០ ដុល្លារអាមេរិក

ថ្លៃសេវាប្ដូរកាត

ក្នុងមួយកាត

១៥ ដុល្លារអាមេរិក

ដែនកំណត់ឥណទាន

ក្នុងមួយកាត

៥0,000 ដុល្លារអាមេរិក

ចំនួនកំណត់ដកសាច់ប្រាក់ជាមុន

ក្នុងមួយកាត

៥០ ភាគរយ នៃកម្រិតឥណទានដែលផ្តល់ជូន

ចំនួនទឹកប្រាក់កំណត់ទិញ(លើម៉ាស៊ីនឆូតកាតឬអនឡាញ)

ក្នុងមួយថ្ងៃ

១០០ ភាគរយ នៃកម្រិតឥណទានដែលផ្តល់ជូន

ចំនួនប្រតិបត្តិការទិញ(លើម៉ាស៊ីនឆូតកាតឬអនឡាញ)

ក្នុងមួយថ្ងៃ

ឥតដែនកំណត់

អត្រាការប្រាក់លើការដកសាច់ប្រាក់ជាមុន

ប្រចាំខែ

២ ភាគរយ

អត្រាការប្រាក់លើការទិញទំនិញ

ប្រចាំខែ

១.៥០ ភាគរយ

ទូទាត់សងអប្បបរមា

ប្រចាំខែ

១០ ភាគរយ, ២០ ភាគរយ, ៥០ ភាគរយ, ទូទាត់ពេញ ឬ អប្បបរមា ១៥ ដុល្លារអាមេរិក

ចំនួន ដកសាច់ប្រាក់ជាមុនតាមទូអេធីអឹម

ក្នុងមួយថ្ងៃ

១,០០០ ដុល្លារអាមេរិក

ចំនួនប្រតិបត្តិការ ដកសាច់ប្រាក់ជាមុន តាមទូអេធីអឹម

ក្នុងមួយថ្ងៃ

៥ ដង

ថ្លៃសេវា ដកសាច់ប្រាក់ជាមុន(ទូអេធីអឹមឬម៉ាស៊ីនឆូតកាត របស់ធនាគារ វីង ឬធនាគារផ្សេង)

ក្នុងមួយប្រតិបត្តិការ

២ ភាគរយ ឬ អប្បបរមា ៥ ដុល្លារអាមេរិក

ថ្លៃសេវាការទិញឬដកសាច់ប្រាក់ជាមុនមិនមែនរូបិយប័ណ្ណដុល្លារអាមេរិក

ក្នុងមួយប្រតិបត្តិការ

២.៥០ ភាគរយ នៃចំនួនដែលប្រតិបត្តិការ

ថ្លៃសេវាបង់ប្រាក់យឺតយ៉ាវ

ក្នុងម្តង

៥ ភាគរយ នៃចំនួនទឹកប្រាក់សងអប្បបរមា

ថ្លៃសេវាបដិសេធនៅទូអេធីអឹម ម៉ាស៊ីនឆូតកាត ឬអនឡាញ របស់ធនាគារវីងឬធនាគារផ្សេង

ក្នុងមួយប្រតិបត្តិការ

ឥតគិតថ្លៃ

ថ្លៃសេវាមើលសមតុល្យតាមទូអេធីអឹមឬម៉ាស៊ីនឆូតកាត របស់ធនាគារ​ផ្សេង

ក្នុងមួយប្រតិបត្តិការ

០.៥០ ដុល្លារអាមេរិក

សុពលភាពកាត

ក្នុងមួយកាត

៥ ឆ្នាំ

ថ្លៃសេវាប្តូរលេខសម្ងាត់ថ្មី

ក្នុងម្តង

ឥតគិតថ្លៃ

វិធីសាស្រ្តទូទាត់

កាត់ចេញដោយផ្ទាល់ពី គណនី

អេប Wing Bank

សាខាធនាគារ វីង

វីង ម៉ាស្ទ័រ ឬភ្នាក់ងារ វីង

 

លក្ខខណ្ឌ

ម្ចាស់កាតដើមត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងម្ចាស់កាតបន្ថែមត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ

ឯកសារតម្រូវ

ឯកសារបញ្ជាក់អត្តសញ្ញាណ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
  • សម្រាប់ជនបរទេស៖ ទិដ្ឋាការសម្រាប់ការស្នាក់នៅ និងមានរយៈពេលស្នាក់នៅប្រទេសកម្ពុជាយូរជាង 182 ថ្ងៃ, ឬភ្ជាប់ជាមួយកិច្ចសន្យាការងារ ឬ លិខិតបញ្ជាក់ការចុះបញ្ជីអាជីវកម្ម
សម្រាប់ក្រឌីតកាតមានការធានា
  • ប្រភេទនៃទ្រព្យធានា៖ មានគណនីសន្សំ ចរន្ត ឬគណនីបញ្ញើមានកាលកំណត់(មានរយៈពេល៦ខែឡើងទៅជាមួយលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ) ជាមួយធនាគារ វីង។
  • ដែនកំណត់នៃឥណទាន៖ រហូតដល់ ៩០ភាគរយ នៃទ្រព្យធានា។
ឯកសារបញ្ជាក់ប្រាក់ចំណូល សម្រាប់ ក្រេឌីតកាតមិនមានការធានា
  • ចំណូលប្រចាំខែ(ប្រាក់បៀវត្សឬចំណូល) អប្បបរមា ២00 ដុល្លារអាមេរិក សម្រាប់ក្រឌីតកាតហ្គោល
  • ចំណូលប្រចាំខែ(ប្រាក់បៀវត្សឬចំណូល) អប្បបរមា ២,000 ដុល្លារអាមេរិក សម្រាប់ក្រឌីតកាតផ្លាទីនីម

សម្រាប់បុគ្គលិក

  • លិខិតបញ្ជាក់ការងារ ដែលមាន ឈ្មោះ ប្រាក់បៀវត្ស មុខតំណែង និងរយៈពេលបំពេញការងារអប្បបរមារបស់អ្នកស្នើរសុំ
  • របាយការណ៍ធនាគារសម្រាប់រយៈពេល 3 ខែចុងក្រោយ
  • លិខិតបញ្ជាក់ប្រាក់បៀវត្សសម្រាប់រយៈពេល 3 ខែចុងក្រោយ
  • ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ

សម្រាប់ម្ចាស់អាជីវកម្ម

  • របាយការណ៍ចំណូលចំណាយសម្រាប់រយៈពេល 1 ឆ្នាំចុងក្រោយ ឬ របាយការណ៍ធនាគារសម្រាប់រយៈពេល 6 ខែ
  • កិច្ចសន្យាជួល
  • អាជ្ញាប័ណ្ណអាជីវកម្ម ឬប័ណ្ណប៉ាតង់
  • ឯកសារបន្ថែមផ្សេងទៀត ប្រសិនបើតម្រូវ
ចំណាំ៖ សម្រាប់ជនបរទេសមិនអាចស្នើរក្រេឌីតកាតមិនមានទ្រព្យធានាបានទេ។​ តម្រូវអោយអតិថិជនមាន គណនីសន្សំ ចរន្ត ឬគណនីបញ្ញើមានកាលកំណត់ ជាមួយធនាគារវីងដើម្បីស្នើរក្រឌីតកាត។
 

របៀបស្នើសុំ

អញ្ជើញទៅកាន់សាខាធនាគារ​ វីងណាមួយ ឬទាក់ទងមកលេខ +855 23 999 989 សម្រាប់ព័ត៌មានបន្ថែម។
សូមចុចលីងនេះ ដើម្បីស្វែងរកសាខាធនាគារ វីង។

ខចែង និងលក្ខខណ្ឌ សូមចុចលីងនេះ