fbpx

ធនាគារ វីងយល់ច្បាស់ថាពេលខ្លះ អ្នកអាចប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុដែលចាំបាច់ត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។ អ៊ីចឹងហើយ ទើបធនាគារ វីងផ្តល់នូវដំណោះស្រាយប្រាក់កម្ចីដ៏ងាយស្រួល និងឆាប់រហ័សសម្រាប់មន្ត្រីរាជការដែលបើកប្រាក់បៀវត្សតាមរយៈធនាគារ វីង។​ជាមួយកម្ចីវីងឌីជីថលឡូន អ្នកអាចទទួលបានប្រាក់កម្ចី សម្រាប់ការចំណាយដែលកើតមានដោយមិនបានព្រៀងទុក ដោះស្រាយតម្រូវការប្រាក់ ឬប្រើប្រាស់សម្រាប់ការទិញដូរ ជាដើម។ អ្នកអាចទទួលបានកម្ចីរហូតដល់ 10,000 ដុល្លារ ឬ 40,000,000 រៀល ជាមួយនឹងរយៈពេលខ្ចីកាន់តែវែងរហូតដល់ 24 ខែ ដោយមិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់។

 

*អត្ថប្រយោជន៍:

  • អាចស្នើកម្ចីបានរហូតដល់ 500% នៃប្រាក់បៀវត្សប្រចាំខែ ឬរហូតដល់ 40,000,000 រៀល។
  • មិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ឬឯកសារស្មុគស្មាញ។
  • ដំណើរការស្នើកម្ចីមានភាពរហ័ស និងងាយស្រួល។
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង។
  • មិនគិតថ្លៃសេវាដំណើរការ។
 

របៀបទទួលបានកម្ចី

  1. ចូលទៅកាន់អេប Wing Bank
  2. ចុចលើពាក្យ​កម្ចី
  3. ជ្រើសរើសចំនួនកម្ចី និងរយៈពេលទូទាត់សង
  4. ចុចបន្ត
  5. ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
  6. អានខចែង និងលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
  7. បំពេញលេខកូដ OTP ដែលផ្ញើចូលទូរស័ព្ទៃ និងបញ្ចូលលេខកូដ 4 ខ្ទង់នៃគណនីធនាគារ វីង របស់អ្នក
  8. រួចចុចពាក្យ ដាក់ស្នើកម្ចី ជាការស្រេច។

 

លក្ខខណ្ឌ

 

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​

មានអាយុយ៉ាងតិច 18 ឆ្នាំ។

ជាមន្ត្រីរាជការដែលបើកប្រាក់បៀវត្សតាមរយៈធនាគារវីង

មានគណនីធនាគារ វីងដែលមានដំណើរការ។

ទំហំកម្ចី

500% នៃប្រាក់បៀវត្ស ឬ យ៉ាងច្រើន 10,000 ដុល្លារ​ ឬ 40,000,000 រៀល។

រយៈកម្ចី

24 ខែ​ 

អត្រាការប្រាក់

អត្រាការប្រាក់្  ប្រកួតប្រជែង

របៀបសងកម្ចី

កាត់ដោយស្វ័យប្រវត្តិចេញពីគណនីធនាគារ​ វីង ឬទូទាត់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។

ថ្ងៃសងកម្ចី

នៅរៀងរាល់ថ្ងៃបើកប្រាក់ខែបន្ទាប់ ឬ ថ្ងៃបើកប្រាក់ខែលើកទី២ នៃខែនីមួយៗ។

សំណួរញឹកញាប់

  • 1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?

    កម្ចីវីងឌីជីថលឡូនគឺជា កម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ការចំណាយ យកទៅប្រើប្រាស់សម្រាប់បើតម្រូវការទិញលក់ជាដើម។ កម្ចីវីងឌីជីថលឡូននេះ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។

  • 2. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?

    ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិខ្ចីប្រាក់ និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានរហូតដល់ 10,000 ដុល្លារ ឬ 40,000,000 រៀល ជាមួយរយៈពេលកម្ចីរហូតដល់ 24 ខែ។

  • 3. តើលក្ខខណ្ឌនៃការសងត្រឡប់មានដូចម្តេចខ្លះ?

    ការទូទាត់សងមានភាពបត់បែន ដែលអ្នកអាចជ្រើសរើសរយៈពេលសងប្រាក់ចាប់ពី 1 ខែ រហូតដល់ 24 ខែ។

  • 4. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?

    អ្នកអាចស្នើដោយផ្ទាល់តាមអេប Wing Bank

  • 5. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?

    អ្នកអាចស្នើបាន! ដោយដាក់ស្នើតាមរយៈអេប Wing Bank អ្នកនឹងដឹងលទ្ធផលភ្លាមៗ។

  • 6. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?

    ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងមានការផាកពិន័យ។ បន្ថែមពីនេះនៅពេលដែលអ្នកទូទាត់យឺតជាញឹកញាប់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិខ្ចីប្រាក់របស់អ្នកនាពេលអនាគត។

  • 7. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?

    ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជន 023 888 489 ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ។