fbpx

ធនាគារ វីង កំពុងពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិជាមួយ MoneyGram ដោយអនុញ្ញាតឱ្យអតិថិជនទាំងអស់ផ្ទេរនិងទទួលប្រាក់ពីប្រទេសកម្ពុជាតាមរយៈអេប Wing Bank ឬនៅ វីងគ្រប់ទីតាំង ទៅកាន់គ្រួសារ ឬដៃគូអាជីវកម្មទូទាំងពិភពលោកដោយរហ័ស សុវត្ថិភាព និងងាយស្រួល។

banner

អត្ថប្រយោជន៍

  • អាចផ្ទេរ និងទទួលប្រាក់ពីជាង 200 ប្រទេស និងតំបន់ជុំវិញពិភពលោកជាមួយ MoneyGram នៅប្រមាណជាង 400,​000 ទីតាំង
  • អាចផ្ទេរ និងទទួលប្រាក់នៅលើអេប Wing Bank សាខាធនាគារ វីង និងនៅវីងណាមួយដែលមានស្លាកសញ្ញា MoneyGram បានដោយរហ័ស សុវត្ថិភាព និងងាយស្រួល
  • អ្នកផ្ទេរ អាចជ្រើសរើសផ្ទេរជាមួយនឹងប្រភេទសេវាកម្មដូចជា ការដកសាច់ប្រាក់ ការផ្ទេរប្រាក់ចូលគណនីធនាគារ និងការផ្ទេរប្រាក់ដល់ផ្ទះ
  • អ្នកទទួលអាចជ្រើសរើសការទទួលប្រាក់ភ្លាមៗទៅកាន់គណនីធនាគារវីង មុខងារលេខកូដទៅវីង​ នៅលើអេប Wing Bank និងដកប្រាក់នៅវីងដែលមានរូបសញ្ញា MoneyGram នៅជាង 5,000 ទីតាំង
  • ទទួលបានប្រាក់ភ្លាមៗក្រោយពីធ្វើប្រតិបត្តិការរួចរាល់
  • មិនមានគិតថ្លៃសេវាបន្ថែមសម្រាប់អ្នកទទួល។

របៀបផ្ទេរប្រាក់

តាមអេប Wing Bank

ដើម្បីផ្ទេរ ប្រាក់ទៅក្រៅប្រទេសតាមរយៈ MoneyGram នៅលើអេប Wing Bank សូមអនុវត្តតាមជំហានខាងក្រោម

international Money Transfers phone
  1. ចូលទៅ អេប Wing Bank
  2. ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
  3. ជ្រើសរើស​ ប្រទេស ឧ.ទ "អូស្ត្រាលី" និង ជ្រើសរើសដៃគូ "MoneyGram"
  4. បំពេញព័ត៌មានដែលចាំបាច់ទាំងអស់ រួចចុច "ផ្ញើ"
  5. ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់ រួចចុច “បញ្ជាក់”
  6. បញ្ចូលលេខកូដ PIN 4 ខ្ទង់របស់គណនីលោកអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
តាមភ្នាក់ងារវីង

ដើម្បីផ្ទេរ ប្រាក់ទៅក្រៅប្រទេសតាមរយៈ MoneyGram នៅភ្នាក់ងារវីង សូមអនុវត្តតាមជំហានខាងក្រោម៖

  1. សូមចូលទៅកាន់ភ្នាក់ងារវីងដែលនៅជិតៗដែលមាននិមិត្តសញ្ញា MoneyGram
  2. ភ្ជាប់មកជាមួយគណនីវីងរបស់អ្នក។ អតិថិជនត្រូវតែមានគណនីធនាគារវីងស្តង់ដារ ដើម្បីអាចផ្ទេរប្រាក់បាន
  3. បំពេញព័ត៌មានចាំបាច់ទាំងអស់តាមបែបបទផ្ទេរប្រាក់ដែលផ្តល់ដោយភ្នាក់ងារវីង
  4. បញ្ជាក់ និងបញ្ចូលលេខសម្ងាត់របស់អ្នកនៅលើម៉ាស៊ីន POS ដែលផ្តល់ដោយភ្នាក់ងារវីង ដើម្បីបញ្ចប់ប្រតិបត្តិការ
  5. ភ្នាក់ងារវីងនឹងផ្តល់ឱ្យអ្នកនូវបង្កាន់ដៃនៃប្រតិបត្តិការដែលមានលេខកូដយោងសម្រាប់អ្នកទទួលអាចទៅដកប្រាក់បាន។
international Money Transfers phone

របៀបទទួលប្រាក់ផ្ទេរ


    តាមអេប

    អ្នកទទួលនៅក្នុងប្រទេសកម្ពុជាអាចទទួលបានប្រាក់យ៉ាងងាយស្រួលចូលទៅក្នុងគណនី ធនាគារវីង ឬដោយប្រើលេខកូដ 8 ខ្ទង់នៅលើមុខងារ លេខកូដមកវីង ។ ចុចទីនេះ ដើម្បីមើលព័ត៌មានលម្អិតអំពីរបៀបប្រើប្រាស់មុខងារ លេខកូដមកវីង របស់ MoneyGram

    • អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

    ចំណាំ៖ អតិថិជនត្រូវតែមានគណនីធនាគារ វីង ពេញលេញ.

    សម្រាប់ការដកសាច់ប្រាក់តាមវីង

    ភ្ជាប់ជាមួយព័ត៌មានចាំបាច់ដូចខាងក្រោម៖

    • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន/ប័ណ្ណបើកបរ
    • ឈ្មោះរបស់អ្នកទទួល (គួរតែត្រូវគ្នាជាមួយព័ត៌មានបញ្ចូលរបស់អ្នកផ្ញើ)
    • លេខកូដយោង (លេខកូដ ៨ ខ្ទង់)