កម្ចីវីងឌីជីថលឡូន របស់ ធនាគារ វីង គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ អតិថិជនសែលកាត ទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញតម្រូវការបន្ទាន់បានយ៉ាងងាយស្រួល។ កម្ចីនេះ មិនមានអត្រាការប្រាក់ ហើយមិនតម្រូវឱ្យទ្រព្យបញ្ចាំឡើយ។ ចំនួនទឹកប្រាក់ ដែលបានអនុម័តនឹងត្រូវបញ្ចូលចូលទៅក្នុងគណនីធនាគារ វីងរបស់ លោកអ្នកភ្លាមៗ។
អត្ថប្រយោជន៍រួមមាន
ងាយស្រួលស្នើ
- មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ឬអ្នកធានា
- ស្នើសុំតាមរយៈអេប Wing Bank
អនុម័តរហ័ស
- អនុម័តភ្លាមៗ ប្រសិនបើមានលក្ខខណ្ឌពេញសិទ្ធិកំណត់ដោយធនាគារ វីង
- មានគណនីវីងផ្ទាល់ខ្លួន និងមានប្រវត្តិកម្ចីល្អ
- មានប្រវត្តិប្រើប្រាស់សេវាកម្មផ្សេងៗរបស់ធនាគារ វីង
- ទទួលបានធានារ៉ាប់រងរហូតដល់ $5,000¹
¹ ធានារ៉ាប់រងនេះផ្តល់ជូនសម្រាប់កម្ចីដែលមានរយៈពេល 2 សប្តាហ៍ប៉ុណ្ណោះ។
ទូទាត់ប្រចាំខែដោយគ្មានការបារម្ភ
ទំហំកម្ចី |
រយៈពេល |
អត្រាការប្រាក់ |
ថ្លៃសេវាអនុម័តកម្ចី |
ថ្លៃសេវាដំណើរការឥណទាន |
$20 |
15 days |
0.00% |
$1.05 |
$1.05 |
$30 |
15 days |
0.00% |
$1.57 |
$1.57 |
$40 |
15 days |
0.00% |
$2.10 |
$2.10 |
$50 |
15 days |
0.00% |
$2.63 |
$2.63 |
$75 |
15 days |
0.00% |
$3.94 |
$3.94 |
$100 |
15 days |
0.00% |
$5.25 |
$5.25 |
$200 |
15 days |
0.00% |
$10.50 |
$10.50 |
សំណួរញឹកញាប់
1. តើអ្វីទៅជាកម្ចីវីងឌីជីថលឡូន?
កម្ចីវីងឌីជីថលឡូន គឺជាកម្ចីដែលអ្នកអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងនានាដូចជា ទិញសម្ភារប្រើប្រាស់ បង់វិក្កយបត្រ បង្កើនទុនអាជីវកម្មខ្នាតតូច និងការចំណាយបន្ទាន់ផ្សេងៗ។ កម្ចីវីងឌីជីថលឡូននេះផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង និងមានភាពបត់បែនសម្រាប់ការទូទាត់សង។
2. តើអ្នកណាខ្លះមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូននេះបាន?
អតិថិជនសែលកាត ទាំងអស់ដែលត្រូវការសាច់ប្រាក់ដើម្បីបំពេញ តម្រូវការបន្ទាន់ ដែលមានប្រវត្តិសងប្រាក់ទៀងទាត់ និងទូទាត់ទាន់ពេលវេលាល្អ។
3. តើខ្ញុំអាចស្នើកម្ចីបានប៉ុន្មាន?
ទំហំកម្ចីដែលអ្នកអាចស្នើបានអាស្រ័យទៅលើប្រវត្តិប្រតិបត្តិការជាមួយធនាគារវីង ប្រវត្តិកម្ចី និងលទ្ធភាពនៃការទូទាត់សងរបស់អ្នក។ ហើយអាចខ្ចីបានដល់ 200 ដុល្លារអាមេរិក ជាមួយរយៈពេលកម្ចីរហូតដល់ 15 ថ្ងៃ។
4. តើកម្ចីនេះមានអត្រាការប្រាក់ប៉ុន្មានដែរ?
មិនមានគិតអត្រាការប្រាក់ទេសម្រាប់កម្ចីមួយនេះ។
5. តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូននេះតាមរបៀបណាខ្លះ?
- ចូលទៅកាន់អេប Wing Bank
- ចុចលើពាក្យ "កម្ចី"
- ពិនិត្យលើចំនួនទឹកប្រាក់កម្ចី និងរយៈពេលទូទាត់សង
- ចុចបន្ត
- ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចបន្ត
- អានលក្ខខណ្ឌកម្ចី រួចចុចយល់ព្រម
- បំពេញលេខកូដដែលផ្ញើរចូលលេខទូរស័ព្ទដៃ និង លេខកូដគណនីវីង ជាការស្រេច។
6. ប្រសិនជាខ្ញុំមានប្រវត្តិសងប្រាក់មិនសូវល្អ តើខ្ញុំអាចស្នើកម្ចីវីងឌីជីថលឡូនេះបានទេ?
អ្នកអាចស្នើបាន! តែពាក្យស្នើសុំរបស់អ្នកនឹងត្រូវត្រួតពិនិត្យ និងវិនិច្ឆ័យដោយក្រុមឥណទានរបស់ធនាគារ វីងជាមុនសិន ហើយអ្នកនឹងទទួលបានការឆ្លើយតបពីយើងក្នុងរយៈពេល 3 ថ្ងៃកំឡុងថ្ងៃធ្វើការទាក់ទងនឹងសំណើរបស់អ្នក។
7. តើមានរឿងអ្វីកើតឡើង ប្រសិនជាខ្ញុំមិនអាចទូទាត់កម្ចីទាន់ពេលវេលា?
ការទូទាត់យឺតយ៉ាវ នឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រវត្តិកម្ចី និងបង្កផលលំបាកក្នុងការទទួលបានកម្ចីលើកក្រោយ។ ប្រសិនជាអ្នកមិនអាចទូទាត់កម្ចីទាន់ពេលវេលា អ្នកនឹងត្រូវបង់ថ្លៃសេវាសម្រាប់ការទូទាត់យឺតយ៉ាវក្នុងអត្រា 27% ក្នុងមួយឆ្នាំ (គិតជាប្រចាំថ្ងៃ)។
8. បើខ្ញុំមានចម្ងល់បន្ថែមតើខ្ញុំអាចទាក់ទងតាមវិធីណាខ្លះ?
ប្រសិនបើអ្នកមានចម្ងល់បន្ថែមពីកម្ចីវីងឌីជីថលឡូននេះ អ្នកអាចទាក់ទងមកកាន់លេខ 023 999 989 ឬឆាតតាម វីងឆាតក្នុងអេប Wing Bank ឬតាមហ្វេសប៊ុកផេកផ្លូវការ របស់ធនាគារ វីង ដែលមានសញ្ញាធីកព័ណ៌ខៀវ ។