ផ្ទេរ និងទទួលប្រាក កាន់តែងាយស្រួលជាមួយ Western Union និង ធនាគារ វីង។ ឥឡូវនេះ អ្នកអាចផ្ទេរ និងទទួលប្រាក់បានយ៉ាងរលូន ទៅជុំវិញពិភពលោក តាមអេប Wing Bank, សាខា ធនាគារ វីង និងតាមទីតាំង វីង ដែលនៅជិតលោកអ្នកបំផុត។ មិនថាអ្នកត្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ ឬទទួលប្រាក់ពីបរទេសនោះទេ ធនាគារ វីង និង Western Union ធ្វើឲ្យការផ្ទេរ និងទទួលប្រាក់របស់អ្នកកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។
ទទួលយកសេរីភាពនៃការផ្ទេរ និងទទួលប្រាក់ទៅកាន់ពិភពលោកជាមួយធនាគារ វីងថ្ងៃនេះ!
អត្ថប្រយោជន៍
សេវាផ្ទេរប្រាក់ជាសាកល
ផ្ទេរ និងទទួលប្រាក់ទៅកាន់195 ប្រទេស តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ Western Union ដែលមានភ្នាក់ងារប្រមាណជាង 525,000 កន្លែង ទូទាំងពិភពលោក។
សន្សំសំចៃពេលវេលា
ធ្វើប្រតិបត្តិការតាមអេប Wing Bank ដោយគ្រាន់តែចុចពីរបីជំហាន ឬធ្វើប្រតិបត្តិការបានកាន់តែងាយស្រួលនៅតាមទីតាំង វីងជាង 11,000 កន្លែងទូទាំងប្រទេស។
ការចូលប្រើ
តាមសាខាធនាគារ វីង , ទីតាំង វីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ឬតាមអេប Wing Bank នៅគ្រប់ពេលវេលា និងទីកន្លែង។
ជម្រើសទទួលប្រាក់បត់បែន
ជម្រើសនៃការទទួលប្រាក់យ៉ាងសម្បូរបែប រួមមាន ដកជាសាច់ប្រាក់ ឬទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ វីង។
រហ័ស
ទទួលបានបទពិសោធន៍នៃការផ្ទេរប្រាក់ដែលមានរហ័ស។
ប្រភេទសេវា
របៀបផ្ទេរប្រាក់តាមអេប Wing Bank
ដើម្បីផ្ទេរប្រាក់ក្រៅប្រទេសតាមមុខងារ Western Union ដែលមានលើអេប Wing Bank សូមធ្វើតាមជំហានងាយៗដូចខាងក្រោម៖
- ចូលទៅកាន់អេប Wing Bank app
- ចុចលើពាក្យ "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
- ជ្រើសរើសប្រទេសដែលអ្នកចង់ផ្ទេរ (e.g., "Australia").
- ដៃគូផ្ទេរប្រាក់ "Western Union."
- ប្រភេទរូបិយប័ណ្ណ “USD”
- រើសប្រភេទសេវាកម្ម ("ផ្ទេរប្រាក់ទៅគណនីធនាគារ" ឬ "អ្នកគ្មានគណនី")
- បំពេញព័ត៌មានតម្រូវ, រួចចុច "ផ្ញើ"
- បញ្ជាក់ព័ត៌មានផ្ទាល់ខ្លួន, រួចចុច "បញ្ជាក់"
- បំពេញលេខកូដសម្ងាត់ 4 ខ្ទង់របស់គណនី ដើម្បីបញ្ចប់ការផ្ទេរប្រាក់
នៅលើអេក្រង់ប្រតិបត្តិការផ្ទេរប្រាក់ជោគជ័យ អ្នកនឹងឃើញលេខកូដយោង (Reference Code) 10 ខ្ទង់ ដែលអ្នកអាចផ្តល់ទៅកាន់អ្នកទទួលប្រាក់របស់អ្នក។ ចំណែកឯការផ្ទេរប្រាក់ចូលទៅកាន់គណនីធនាគារ អ្នកទទួល— មិនតម្រូវឲ្យមានលេខកូដយោង 10 ខ្ទង់ នេះទេ, ប្រាក់នឹងវេរចូលទៅក្នុងគណនីធនាគារ វីង អ្នកទទួលភ្លាមៗ។
របៀបផ្ទេរប្រាក់តាម សាខាធនាគារ វីង ឬទីតាំង វីង
ដើម្បីផ្ទេរប្រាក់ក្រៅប្រទេសតាម Western Union នៅតាមសាខាធនាគារ វីង ឬទីតាំង វីង សូមធ្វើតាមជំហានងាយៗដូចខាងក្រោម៖
- នៅកាន់សាខាធនាគារ វីង ឬទីតាំង វីងណាមួយដែលនៅជិតអ្នក
- ដើម្បីអាចផ្ទេរប្រាក់ទៅក្រៅប្រទេសបាន អ្នកត្រូវមានគណនីធនាគារ វីងពេញលេញ (Full KYC) ជាមុនសិន
- បំពេញព័ត៌មានចាំបាច់មួយចំនួន ជាមួយបុគ្គលិក ឬភ្នាក់ងារ
- បញ្ជាក់ព័ត៌មាន និងបញ្ចូលលេខកូដសម្ងាត់ ដើម្បីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់
- បុគ្គលិក ឬភ្នាក់ងារ និងផ្តល់នូវវិក្កយបត្រ ដែលក្នុងនោះមានបញ្ជាក់ក់នូវលេខកូដយោង ដើម្បីឲ្យអ្នកចែករំលែកទៅកាន់អ្នកទទួលប្រាក់។ សម្រាប់ការទទួលប្រាក់តាមគណនីធនាគារ វីងដោយផ្ទាល់ លុយនឹងវេរចូលគណនីអ្នកទទួលភ្លាមៗ បន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់បានជោគជ័យ។
តម្រូវការ៖ អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានគណនីធនាគារ វីង ពេញលេញ (Full KYC) ។
ដែនកំណត់
ប្រភេទសេវា |
ពិពណ៌នា |
ដែនកំណត់ក្នុងមួយប្រតិបត្តិការ |
ដែនកំណត់ក្នុង មួយថ្ងៃ |
បន្ថែម |
|
ផ្ទេរ |
ផ្ទេរប្រាក់ទៅគណនី |
ផ្ទេរប្រាក់ទៅគណនីធនាគារ អ្នកទទួល |
រហូតដល់ $2,500 |
រហូតដល់ $5,000 |
|
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី |
ផ្ទេរប្រាក់ទៅអ្នកទទួលដែលគ្មានគណនីធនាគារ |
រហូតដល់ $1,000 |
រហូតដល់ $3,000 |
||
ទទួល |
ផ្ទេរប្រាក់ទៅគណនី |
ទទួលប្រាក់ចូលគណនីធនាគារវីងផ្ទាល់ |
រហូតដល់ $2,500 |
រហូតដល់ $5,000 |
|
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី |
ដកជាសាច់ប្រាក់ពីលេខកូដយោង 10 ខ្ទង់ |
រហូតដល់ $10,000 |
រហូតដល់ $10,000 |
តាមសាខា ធនាគារ វីង |
|
រហូតដល់ $10,000 |
រហូតដល់ $10,000 |
តាមរយៈមុខងារ កូដមកវីង |
|||
រហូតដល់ $5,000 |
រហូតដល់ $5,000 |
តាមទីតាំង វីង |
តើយើងអាចជួយអ្នកដោយរបៀបណា?
សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម
សំនួរញឹកញាប់
1. តើអ្វីទៅជា Western Union?
Western Union គឺជាសេវាផ្ទេរប្រាក់អន្តរជាតិ និងជាបណ្តាញទូទាត់សកល ដែលផ្តល់នូវមធ្យោបាយរហ័ស មានទំនុកចិត្ត និងភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវករ ក្នុងការផ្ទេរប្រាក់ និងធ្វើការទូទាត់ជុំវិញពិភពលោក។2. តើថ្លៃសេវានៃការផ្ទេរប្រាក់ និងទទួលប្រាក់ត្រូវបានគិតយ៉ាងម៉េចដែរ?
- ផ្ទេរប្រាក់៖ថ្លៃសេវាផ្ទេរប្រាក់ត្រូវបានកំណត់ទៅតាមទីតាំង និងប្រទេសដែលបានជ្រើសរើស ដែលមានតម្លៃចាប់ពី $5 ឡើងទៅ។
- ទទួលប្រាក់៖មិនមានថ្លៃសេវាបន្ថែមសម្រាប់អ្នកទទួលប្រាក់នោះទេ ទាំងសម្រាប់ការទទួលប្រាក់ដោយវេរចូលគណនីធនាគារ វីង ឬដកជាសាច់ប្រាក់នៅតាមវីង គ្រប់ទីកន្លែង។
3. តើមានតម្រូវការអ្វីខ្លះ ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាម Western Union?
អតិថិជនទាំងអស់ត្រូវតែមានគណនីធនាគារ វីងពេញលេញ (Full-KYC) និងគោរពតាមគោលការណ៍ ឬបទប្បញ្ញត្តិនៃការផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេស។4. តើការផ្ទេរប្រាក់នេះធ្វើឡើងភ្លាមៗដែរទេ?
ការផ្ទេរប្រាក់គឺធ្វើឡើងភ្លាមៗ។ អ្នកទទួលប្រាក់អាចទៅដកបានក្នុងថ្ងៃតែមួយ ក្រោយពេលការផ្ទេរទទួលបានជោគជ័យ។5. តើរូបិយប័ណ្ណណាដែលអាចដកបានសម្រាប់ការផ្ទេរប្រាក់តាមរយៈ Western Union?
វាអាស្រ័យលើរូបិយប័ណ្ណរបស់ប្រទេសគោលដៅក្នុងស្រុករបស់ពួកគេ។6. តើខ្ញុំនឹងទទួលបានលេខកូដយោងបន្ទាប់ពីផ្ទេរប្រាក់ដែរទេ?
មិនថាអ្នកផ្ទេរប្រាក់តាមរយៈអេប Wing Bank ឬតាមសាខាធនាគារ វីង ឬទីតាំង វីង នោះទេ អ្នកនឹងទទួលបានលេខកូដកូដយោង ដើម្បីប្រើប្រាស់សម្រាប់ការដកប្រាក់។ ចំណែកឯការផ្ទេរចូលគណនីធនាគារដោយផ្ទាល់ លុយនឹងវេរចូលគណនីអ្នកទទួលបន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់បានបញ្ចប់រួចរាល់ និងជោគជ័យ។