ជាស្ថាប័នស្របច្បាប់ដែលត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ដើម្បីធ្វើជាអ្នកតំណាងឲ្យម្ចាស់មូលបត្របំណុលស្របតាមបទប្បញ្ញត្តិជាធរមាន។ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបានតែងតាំងដោយបុគ្គលបោះផ្សាយ ដើម្បីធ្វើជាអ្នកតំណាង និងការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល (វិនិយោគិន) ពាក់ព័ន្ធនឹងបុគ្គលបោះផ្សាយ។ សម្រាប់បុគ្គលបោះផ្សាយ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល មានតួនាទីសម្របសម្រួលទំនាក់ទំនងរវាងបុគ្គលបោះផ្សាយ និងម្ចាស់មូលបត្របំណុល។
ធនាគារ វីង បានបម្រើការជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ជូនក្រុមហ៊ុនបោះផ្សាយចំនួន 3 ក្រុមហ៊ុន ដែលមាននៅក្នុងផ្សារមូលបត្រកម្ពុជា ដូចខាងក្រោម៖
- CIA First International School (Tranche I) & (Tranche II)
- TELCOTECH LTD.
- Royal Group Phnom Penh SEZ Plc.
សុវត្ថិភាពសម្រាប់ម្ចាស់មូលបត្របំណុល
ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលការពារសិទ្ធិរបស់ម្ចាស់មូលបត្របំណុល ត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចរបស់បុគ្គលបោះផ្សាយ ដោយអនុលោមតាមកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងអាចចាត់វិធានការជំនួសឲ្យម្ចាស់មូលបត្របំណុលក្នុងស្ថានភាពលំបាក។
ភាពងាយស្រួលសម្រាប់បុគ្គលបោះផ្សាយ
បុគ្គលបោះផ្សាយអាចទាក់ទងតែមួយជាមួយភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលជាតំណាងឲ្យម្ចាស់មូលបត្របំណុលទាំងអស់ ហើយអាចបដិសេធការទាមទារដោយផ្ទាល់ពីម្ចាស់មូលបត្របំណុលណាមួយ។ ក្នុងករណីមានវិវាទ ឬតម្រូវឲ្យមានការចរចា បុគ្គលបោះផ្សាយអាចពិភាក្សាជម្រើសនានាទាក់ទងនឹងនីតិវិធីដំណើរការ ជាមួយភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។