ការជូនដំណឹងអំពីការបិទគណនី សម្រាប់គណនីអសកម្ម
មេសា 7, 2025នៅធនាគារ វីង យើងខ្ញុំតែងខិតខំកែលម្អសេវាកម្ម និងផ្តល់ជូននូវបទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុតជូនដល់អតិថិជន របស់យើងទាំងអស់។
ដើម្បីជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ វីង—យើងខ្ញុំនឹងធ្វើការបិទនូវគណនី អសកម្មភាពទាំងឡាយ ណាដែលមានរយៈពេលលើសពី 3 ឆ្នាំ ជាពិសេសចំពោះគណនីដែលមិនធ្លាប់បានធ្វើប្រតិបត្តិការទាល់តែសោះ ចាប់តាំងពីថ្ងៃបើកគណនីដំបូង។
អាស្រ័យហេតុនេះ ប្រសិនជាគណនីរបស់លោកអ្នកស្ថិតក្នុងលក្ខខណ្ឌដែលបានជម្រាបជូនខាងលើ នោះមានន័យថាគណនី របស់លោកអ្នកនឹងត្រូវបានបិទនាពេលឆាប់ៗខាងមុខនេះ។
យើងខ្ញុំជឿជាក់ថា តម្រូវការនៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក អាចនឹងមានការប្រែប្រួល ហើយទោះជាយ៉ាងនេះក្តី ប្រសិនបើលោកអ្នកនៅតែមានបំណងចង់បន្តប្រើប្រាស់សេវាធនាគារ វីង បន្តទៀតនោះ យើងខ្ញុំនឹងរីករាយរង់ចាំការប្រើប្រាស់ ជាថ្មីរបស់លោកអ្នកជានិច្ច។
តាមរយៈការផ្តល់ជូនថ្មីៗពីគណនីរបស់ធនាគារ វីង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ការមិនគិតថ្លៃសេវាដកប្រាក់នៅតាមភ្នាក់ងារធនាគារ វីង ដែលមានជាង 12,000 ទីតាំង
- ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 5% ក្នុងមួយឆ្នាំ
- រីករាយជាមួយការស្នើកម្ចីបានភ្លាមៗ និងរីករាយជាមួយភាពបត់បែន
- និងមុខងារជាច្រើនផ្សេងទៀតដែលមានសុវត្ថិភាព និងងាយស្រួលប្រើនៅក្នុងអេប Wing Bank។
ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ត្រលប់មកទទួលយកបទពិសោធន៍ និងអត្ថប្រយោជន៍ទាំងនេះ លោកអ្នកនៅតែអាចបើកគណនីធនាគារ វីង បានគ្រប់ពេលតាមអេប Wing Bank។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។ យើងនៅទីនេះដើម្បីផ្តល់ជូនអ្នកនូវសេវាធនាគារកាន់តែប្រសើរ។