ការជូនដំណឹងអំពីការផ្លាស់ប្តូរការប្រាក់សម្រាប់គណនីបញ្ញើមានកាលកំណត់
August 18, 2024អតិថិជនជាទីគោរព, ធនាគារ វីង សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរ , ចាប់ពីថ្ងៃទី 18ខែសីហា ឆ្នាំ 2024 នេះតទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថ្មីរហូតដល់ 5.50% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលសន្សំរហូតដល់ ។ ការកែប្រែនេះគឺជា ផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ប្រសើរ និងមានអត្ថប្រយោជន៍ដល់អតិថិជនដ៏មានតម្លៃរបស់យើង។
អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
| រយៈពេល (ខែ) | អត្រាការប្រាក់ (ប្រាក់រៀល និងដុល្លារ) | |||
| ការប្រាក់នៅចុងគ្រា | ការប្រាក់ប្រចាំខែ | |||
| ប្រាក់រៀល | ប្រាក់ដុល្លារ | ប្រាក់រៀល | ប្រាក់ដុល្លារ | |
| 1 ខែ | 2.00% | 2.00% | មិនមាន | មិនមាន |
| 2 ខែ | 2.10% | 2.10% | 1.85% | 1.85% |
| 3 ខែ | 2.50% | 2.50% | 2.25% | 2.25% |
| 4 ខែ | 2.60% | 2.60% | 2.35% | 2.35% |
| 5 ខែ | 2.70% | 2.70% | 2.45% | 2.45% |
| 6 ខែ | 3.50% | 3.50% | 3.25% | 3.25% |
| 7 ខែ | 3.60% | 3.60% | 3.35% | 3.35% |
| 8 ខែ | 3.70% | 3.70% | 3.45% | 3.45% |
| 9 ខែ | 4.00% | 4.00% | 3.50% | 3.50% |
| 10 ខែ | 4.10% | 4.10% | 3.60% | 3.60% |
| 11 ខែ | 4.20% | 4.20% | 3.70% | 3.70% |
| 12 ខែ | 4.50% | 4.50% | 4.00% | 4.00% |
| 18 ខែ | 4.50% | 4.50% | 4.00% | 4.00% |
| 24 ខែ | 4.50% | 4.50% | 4.00% | 4.00% |
| 36 ខែ | 5.50% | 5.50% | 4.00% | 4.00% |
| 48 ខែ | 5.50% | 5.50% | 4.00% | 4.00% |
| 60 ខែ | 5.50% | 5.50% | 4.00% | 4.00% |
- អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី18 ខែសីហា ឆ្នាំ 2024។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីរបស់យើងតាមវីងឆាត ក្នុងអេប Wing Bank។
សូមអរគុណសម្រាប់ការជឿទុកចិត្ត និងគាំទ្ររបស់លោកអ្នក!


