កក់ការស្នាក់នៅ ហើយចំណេញ 7%
ជាមួយ វីសាកាតធនាគារ វីង!

Promo Period: Aug 19, 2025 to Mar 31, 2026

August 19, 2025

ចង់កាត់បន្ថយស្រ្តេស និងភាពតានតឹងមែនទេ? តស់ធ្វើដំណើរជាមួយ វីសា​កាត ធនាគារ វីង ទាំងអស់គ្នា— មិនថាជា ដំណើរកម្សាន្តក្នុងទីក្រុង វិស្សមកាលនៅឆ្នេរខ្សាច់ ឬការសម្រាកលំហែកាយ នៅតំបន់ភ្នំ នោះទេ ម្ចាស់ វីង វីសាកាត នឹងរីករាយ​ជាមួយ​ការសន្សំបន្ថែម 7% លើការកក់សណ្ឋាគារនៅទូទាំងពិភពលោក តាមរយៈវេបសាយ Agoda Visa Cambodia ប៉ុណ្ណោះ!

រយៈពេលប្រូម៉ូសិន៖

រយៈពេលកក់៖ ចាប់ពីពេលនេះ រហូតដល់ ថ្ងៃទី 31 ខែមីនា ឆ្នាំ2026

រយៈពេលស្នាក់នៅ៖ ចាប់ពីពេលនេះរហូតដល់ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2026

របៀបទទួលបានការបញ្ចុះតម្លៃ៖

  • ចូលទៅកាន់វេបសាយ Agoda 👉agoda.com/visakh
  • ស្វែងរកគោលដៅ និងកាលបរិច្ឆេទធ្វើដំណើររបស់អ្នក
  • ជ្រើសរើសសណ្ឋាគារដែលមានស្លាក “Promotion Eligible”
  • ជ្រើសរើសប្រភេទបន្ទប់ ហើយត្រូវតែធ្វើការបង់ប្រាក់ជាមុន (prepaid)
  • ជ្រើសរើសទូទាត់តាម វីសា កាតរបស់ធនាគារ វីង
  • ការបញ្ចុះតម្លៃ 7% នឹងបង្ហាញដោយស្វ័យប្រវត្តិ ក្នុងជំហាន “ព័ត៌មានលម្អិតនៃការទូទាត់”មុនពេលបូ​កបញ្ចូល​ពន្ធ និងថ្លៃសេវាដទៃ
  • គន្លឹះ៖ ត្រូវប្រាកដថាអ្នកបានជ្រើសរើសបន្ទប់ដែលបង់ប្រាក់ជាមុន ដើម្បីទទួលបានការបញ្ចុះតម្លៃ!

លក្ខន្តិក

  • ការបញ្ចុះតម្លៃនេះអនុវត្តចំពោះតែការកក់សណ្ឋាគារដែលបង់ប្រាក់ជាមុន តាមរយៈគេហទំព័រ Agoda Visa Cambodia ប៉ុណ្ណោះ
  • មានសុពលភាពសម្រាប់តែថ្លៃស្នាក់នៅបន្ទប់ប៉ុណ្ណោះ—មិនរាប់បញ្ចូលពន្ធ ថ្លៃសេវា និងការចំណាយ​ផ្សេងៗ​ឡើយ
  • ការកក់ដែលតម្រូវឱ្យធ្វើការទូទាត់នៅសណ្ឋាគារផ្ទាល់ មិនមានសិទ្ធិទទួលបានការផ្ដល់ជូននេះឡើយ
  • ការផ្ដល់ជូននេះមិនអាចប្រើរួមជាមួយការផ្ដល់ជូនផ្សេងទៀត កម្មវិធីផ្តល់រង្វាន់ ឬប្រូម៉ូកូដបានឡើយ—លុះត្រាតែមានការបញ្ជាក់
  • ការផ្ដល់ជូននេះមានចំនួនកំណត់ ហើយអាស្រ័យលើភាពទំនេររបស់ Agoda
  • Agoda, Visa និងធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹង
  • លក្ខខណ្ឌនានារបស់ Visa និងធនាគារ វីង ត្រូវបានអនុវត្ត