ធនាគារ វីង យល់ច្បាស់ពីតួនាទីដ៏ចាំបាច់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រីក​អាជីវកម្ម។ សេវាហិរញ្ញ​ប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង ត្រូវបានរៀបចំឡើងដើម្បី គាំទ្រអាជីវកម្មរបស់​លោកអ្នកជាមួយ​នឹងដំណោះស្រាយប្រកបដោយសុវត្ថិភាព និងបត់បែន ដែលជួយសម្រួលដល់ការនាំចូល និងនាំ​ចេញប្រកប​ដោយទំនុក​ចិត្ត។

អត្ថប្រយោជន៍សំខាន់ៗ

យន្តការទូទាត់ប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ត
បង្កើនទំនុកចិត្តក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែន
គាំទ្រទុនបង្វិលដែលរៀបចំតាមវដ្តពាណិជ្ជកម្ម
ការរៀបចំដែលមានភាពបត់បែនដើម្បីបំពេញកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អ្នក

យើងផ្តល់ជូននូវសេវាហិរញ្ញប្បទានពាណិជ្ជកម្មដ៏ទូលំទូលាយដែលត្រូវបានរៀបចំឡើងតាមតម្រូវការអាជីវកម្មរបស់លោកអ្នក៖

លិខិតឥណទាន
  • លិខិតឥណទាននាំចូល៖ គឺជាការទូទាត់ទៅកាន់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេសដោយសុវត្ថិភាព 
  • លិខិតឥណទាននាំចេញ៖ គឺជាការធ្វើឱ្យប្រាកដនូវការទទួលបានការទូទាត់ ទាន់ពេលពីអ្នកទិញអន្តរជាតិ 
ឥណទានសក្ខី​បត្រ​ជំនឿទុក​ចិត្ត

ជាហិរញ្ញប្បទានរយៈពេលខ្លីដែលធនាគារ វីង កាន់កាប់កម្មសិទ្ធិទំនិញដោយស្របច្បាប់ ហើយប្រគល់ឱ្យអ្នក​ទិញដោយ​ទំនុក​ចិត្ត ដែលអាចឱ្យពួកគេលក់បន្តភ្លាមៗ និងសងប្រាក់វិញនៅពេលកំណត់ជាក់លាក់។

លិខិតធានាចេញដោយធនាគារ (Bank Guarantee)

ធានាការទូទាត់ក្នុងករណីខុសឆ្គងកាតព្វកិច្ចកិច្ច សន្យា។ ធនាគារវីងផ្ដល់ជូនគ្រប់ប្រភេទនៃលិខិតធានារួមមាន៖ 

  • លិខិតធានាការដេញថ្លៃ/ពិគ្រោះថ្លៃ 
  • លិខិតធានាការអនុវត្តកិច្ចសន្យា
  • លិខិតធានាការទូទាត់ប្រាក់មុន
  • លិខិតធានាលើគុណភាព
  • លិខិតធានាការទូទាត់ប្រាក
  • លិខិតឥណទានអចិន្ត្រៃយ៍ (SBLC)
បេឡានិច័យ (Documentary Collection)​

ធនាគារវីងដើរតួជាធនាគារអ្នកលក់ដើម្បីបញ្ជូនឯកសារ និងសេចក្ដីណែនាំអំពីការទូទាត់ ឬដើរតួជាធនាគារអ្នកទិញដើម្បីប្រគល់ឯកសារតាមលក្ខខណ្ឌខាងក្រោម៖

  • ប្រគល់ឯកសារក្រោយទូទាត់ (D/P)៖ តម្រូវឱ្យអ្នកទិញធ្វើការទូទាត់មុនទទួលបាន ឯកសារ
  • ប្រគល់ឯកសារក្រោយធ្វើស្វីការ (D/A)៖ អ្នកទិញធ្វើស្វីការលើរូបិយាណត្តិ និងធ្វើការទូទាត់​នៅថ្ងៃកំណត់ជាក់លាក់។
កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម

ជាកម្ចីទុនបង្វិលរយៈពេលខ្លីសម្រាប់អ្នកនាំចូល/នាំចេញ ដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការ ពាណិជ្ជកម្មជាក់លាក់ ដែលមានឯកសារពាក់ព័ន្ធជា វត្ថុបញ្ចាំ។ មានសម្រាប់តម្រូវការទាំងមុន និងក្រោយពេល ដឹកជញ្ជូន។

ទម្រង់ពាក្យស្នើសុំ

របៀបស្នើសុំ

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីចាប់ផ្តើមជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង៖