ផ្ញើរច្រើន ឈ្នះច្រើនជាមួយសេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង

ដោយមើលឃើញនូវការកើនឡើងនៃចំនួនអតិថិជន ដែលស្វែងរកសេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង ធនាគារ ឯកទេសវីង មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនជាដំណឹងថា ចាប់ពីខែនេះតទៅ អតិថិជនដែលឈ្នះរង្វាន់ពីការផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង កាលពីខែកន្លងមក នឹងអាចមានឲកាសឈ្នះរង្វាន់បន្ថែមទៀតផងដែរនៅក្នុងការចាប់រង្វាន់នាខែបន្ទាប់។ នេះគឺជាព័ត៌មានដ៏អស្ចារ្យមួយ សម្រាប់អតិថិជនដែលតែងតែផ្ទេរឬទទួលប្រាក់ពីក្រៅប្រទេស តាមរយៈធនាគារ និងដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង។
ជាមួយគ្នានេះផងដែរ ធនាគារឯកទេសក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨។
វីងរីករាយនឹងប្រកាសអ្នកឈ្នះរង្វាន់ថ្មីចំនួន 20 រូបក្នុងខែនេះដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងឬថៃនិងអ្នកដែលទទួលប្រាក់បញ្ញើនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី 15 ខែមិថុនាដល់ថ្ងៃទី 14 ខែកក្កដាឆ្នាំ 2018 ដោយប្រើប្រាស់គណនីវីង។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។
ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖
CORRIDOR | TID | NAME | PRIZE |
---|---|---|---|
Thailand | AEY938941 | Chhunny Dul | $100.00 |
Thailand | AEY797590 | AEY938941 | $50.00 |
Thailand | AEZ152906 | Vichet Mean | $50.00 |
Thailand | AEY754758 | Sopheak Huom | $30.00 |
Thailand | AEZ154370 | Srey Mom Sieng | $30.00 |
Thailand | AEY880817 | Prorhimusos I | $30.00 |
Korea | INT005150 | Yoeun Vuth | $100.00 |
Korea | AFA918301 | Oeurn Sarith | $50.00 |
Korea | AEZ063419 | Tak Rithea Takritea | $50.00 |
Korea | AEZ962217 | Tek Seng Horn | $30.00 |
Korea | INT004759 | Seak Eng Keang | $30.00 |
Korea | AFB794662 | Chea Ravy | $30.00 |
Korea | AFA210788 | Khun Sok Kheng | $30.00 |
Korea | AEY737770 | Kanabin Kang | $30.00 |
Cambodia Receiver | INT004428 | Dimong Ben | $100.00 |
Cambodia Receiver | INT004435 | Chansipola Sun | $50.00 |
Cambodia Receiver | INT004546 | Samath Hoem | $50.00 |
Cambodia Receiver | INT004446 | Houykoeng Men | $30.00 |
Cambodia Receiver | INT004648 | Horn Hammesa | $30.00 |
Cambodia Receiver | INT004597 | Bunheng Hach | $30.00 |
TOTAL | $930.00 |
ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖
- ប្រទេសថៃ – ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
- ប្រទេសកូរ៉េ – ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
- ប្រទេសកម្ពុជា – អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។
អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ! នៅពេលដែលពួកគាត់ធ្វើការផ្ទេរប្រាក់កាន់តែច្រើន ពួកគាត់នឹងមានឲកាសឈ្នះរង្វាន់កាន់តែច្រើន!
សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ ឆ្នាំ២០១៨។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នាខែធ្នូខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2Ay0w41