ម៉ាស៊ីនស្វ័យសេវាកម្ម ATM និង CRM

ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយគ្មាន​ការ​រំខាន ​ ហើយលោកអ្នកក៏អាចប្រតិបត្តិ​សេវាកម្ម​ជា​ច្រើនទៀត​របស់​ធនាគារវីងផងដែរ។​

ហើយម៉ាស៊ីន ATM និង CRM នេះ អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។


ព័ត៌មានទូទៅ

ម៉ាស៊ីនដកប្រាក់​ ( ATM )

​ម៉ាស៊ីនដកប្រាក់​ ATM​ របស់​យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ ​បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍​ ដោយ​មិន​ចាំបាច់​មាន​បេឡាករ​ជួយ​ឡើយ​៖

  • ​ដក​ប្រាក់ដោយប្រើប្រាស់កាត ​ ​( ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់
  • ប្តូរ​លេខ​កូដ​ PIN​ កាត​
  • ព្រីនរបាយការណ៍​សង្ខេប
  • ​ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
  • បើក​ដំណើរការ​កាត​ Wing​ ថ្មី​របស់​លោក​អ្នក​។

ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ ( CRM )

ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ ( CRM ) គឺជា​ម៉ាស៊ីន​ស្វ័​យ​សេវា​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នកធ្វើការ​ដាក់​ប្រាក់​ និង​ដក​ប្រាក់​នៅ​ក្នុង​ម៉ាស៊ីន​តែ​មួយ​។​

  • ដាក់ប្រាក់ ( ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ដក​ប្រាក់ដោយប្រើប្រាស់កាត ​ ​( ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល )
  • ពិនិត្យ​សមតុល្យ​សាច់ប្រាក់
  • ប្តូរ​លេខ​កូដ​ PIN​ កាត​
  • ព្រីនរបាយការណ៍​សង្ខេប
  • ​ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
  • បើក​ដំណើរការ​កាត​ Wing​ ថ្មី​របស់​លោក​អ្នក​។

តើអ្វីទៅជា (Cambodian Shared Switch) CSS?

Cambodian Shared Switch គឺជាគម្រោងកាតក្នុងស្រុកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា (NBC)។ CSS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនង​អន្តរកម្ម និងអន្តរកម្មប្រតិបត្តិការក្នុងចំណោមស្ថាប័នសមាជិក CSS។

អស់បារម្ភ !​ សម្រាប់អតិថិជនដែលជាម្ចាស់បណ្ណ័ CSS ទាំងអស់នឹងអាចរីករាយជាមួយការធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ វីងបានយ៉ាងងាយស្រួលចាប់ពី ថ្ងៃនេះតទៅ។ លោកអ្នកនឹងរីករាយជាមួយនឹង ការផ្តល់ជូននូវសេវាកម្មធនាគារ និងការគិតថ្លៃសេវាតិចបំផុត។

សេវាកម្មដែលម្ចាស់បណ្ណ័ CSS អាចធ្វើប្រតិបត្តិការនៅលើម៉ាស៊ីន ATM របស់ធនាគារ វីងមានដូចខាងក្រោម៖

  • ដកប្រាក់ - ប្រាក់រៀល និង ប្រាក់ដុល្លារ
  • ឆែកសមតុល្យទឹកប្រាក់
  • ផ្លាស់ប្តូរលេខសម្ងាត់
  • បោះពុម្ពរបាយការណ៍ប្រតិបត្តិការ

តារាងតម្លៃសេវាកម្ម៖

ប្រភេទប្រតិបត្តិការ​

អតិបរមា ចំនួនទឹកប្រាក់/ក្នុងមួយប្រតិបត្តិការ

តម្លៃសេវា

ដកប្រាក់

KHR 2,000,000 or USD 500

KHR 1,800 or USD 0.50 ឡើងទៅ

ឆែកសមតុល្យទឹកប្រាក់

មិនកំណត់

KHR 500 តែមួយគត់

បោះពុម្ពរបាយការណ៍ប្រតិបត្តិការ

ផ្លាស់ប្តូរលេខសម្ងាត់

 

បញ្ជីទីតាំងរបស់ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យសេវារបស់វីង 24/7

No ប្រភេទម៉ាស៊ីន សាខា អាស័យដ្ឋាន
1 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខា​វិមានឯករាជ្យ ផ្ទះលេខ ១៣០ អឺ០ អឺ១ អឺ២ &១៣០ សដេ អឺ១ អឺ២ មហាវិថីព្រះសីហនុ (២៧៤) ភូមិ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
2 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាទួលគោក ផ្ទះលេខ ២២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
3 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាក្រុងព្រះសីហនុ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
4 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាវត្តភ្នំ ផ្ទះលេខ​៩៩ អី០ ផ្លូវលេខ១០៨​​ កែងផ្លូវជាតិលេខ៦៣ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាធានីភ្នំពេញ
5 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខា ព្រះយុគន្ធរ  អគារលេខ ៩៩, ១០១ និង ១០៣, មហាវិថីព្រះសីហនុ, សង្កាត់បឹងព្រលឹត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ
6 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាបឹងត្របែក អាគារលេខ ៧៥៩ និង ៧៦១ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៤៣២ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
7 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តបាត់ដំបង ផ្ទះលេខ០២៧-០៣០ ផ្លូវ០១ កែងផ្លូវ១០១-១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
8 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប ផ្ទះលេខ១១៥ ១១៧ និង១១៩ ផ្លូវលេខ១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
9 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តបន្ទាយមានជ័យ ផ្ទះលេខ១៩០​ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
10 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាអ័រគីដេ ២០០៤ អគារ SHR1#35 ផ្លូវ ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ
11 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាបូកគោ ផ្ទះលេខ 271 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងបី ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។
12 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តកំពង់ចាម ភូមិទី៦ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
13 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តតាកែវ ផ្លូវជាតិលេខ២ ភូមិឡូរី សង្កាត់ រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ
14 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាអ៊ីអនមានជ័យ ស្តង់លេខ F027 ជាន់ទី១ មហាវិថីសម្តេច ហ៊ុនសែន ភូមិ ព្រែកតាលុង ៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
15 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តកោះកុង ភូមិទី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
16 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាវីងថោវើរ វីងថោវើរ ជាន់ផ្ទាល់ដី​​ មហាវិថីព្រះមុន្នីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌប្រាំ៧មករា ភ្នំពេញ
17 ​ម៉ាស៊ីនដកប្រាក់ អ៊ីអនម៉លភ្នំពេញ(អ៊ីអន១) ១០៦១-៤ ជាន់ទី១ នៃអ៊ីអនម៉លភ្នំពេញ
18 ​ម៉ាស៊ីនដកប្រាក់ អ៊ីអនម៉លសែនសុខ(អ៊ីអន២) T023-5 ជាន់ផ្ទាល់ដី នៃអ៊ីអនម៉លសែនសុខ
19 ​ម៉ាស៊ីនដកប្រាក់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អេធីអឹម ទី 8/10 នៃច្រកមកដល់នៃអាកាសយានដ្ឋាន
20 ​ម៉ាស៊ីនដកប្រាក់ ផ្សារធីខេ អ៊ែវ៉ឹន្យូ A-07J #80, សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​​ ភ្នំពេញ
21 ​ម៉ាស៊ីនដកប្រាក់ ផ្សារទំនើបអេដេនហ្គាដិន #តំបន់អភវឌ្ឍន៍បឹងកក់ ផ្លូវ ៨​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ
22 ​ម៉ាស៊ីនដកប្រាក់ ផ្សារគ្រួសារឈូកមាស ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ ភ្នំពេញ
23 ​ម៉ាស៊ីនដកប្រាក់ ស្ថា​នី​យ៍​ប្រេង​ឥ​ន្ធ​នៈតូតាល់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥​ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦​ ខណ្ឌូឬស្សីកែវ ភ្នំពេញ
24 ​ម៉ាស៊ីនដកប្រាក់ ស្ថា​នី​យ៍​ប្រេង​ឥ​ន្ធ​នៈភីធីធីបុរីប៉េងហួតបឹងស្នោរ ភូមិបឹងឈូក​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ភ្នំពេញ
25 ​ម៉ាស៊ីនដក/ដាក់ប្រាក់ ផ្សារទំនើបវ៉ាយសេលី ផ្លូវរដ្ឋសភាជាតិ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
26 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាសែនសុខ ផ្ទះលេខ ៩, ១០, ១១, ១២អា & ១២បេ, ផ្លូវលេខ ១០០៣, ភូមិបាយ៉ាប, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ
27 ​ម៉ាស៊ីនដក/ដាក់ប្រាក់  សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ជាន់ផ្ទាល់ដី​ បន្ទប់លេខ​ អិនអេសអេស​អេហ្វ ហ្សេ ០៣ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
28 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តកំពង់ឆ្នាំង ក្បាលដីលេខតេដឺ​០៧៨០ ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ​ក្រុងកំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង
29 ​ម៉ាស៊ីនដកប្រាក់ សណ្ឋាគារកាំបូឌីយ៉ាណា  No.  313 Sisowath Quay, Phnom Penh, Kingdom of Cambodia
30 ​ម៉ាស៊ីនដក/ដាក់ប្រាក់ សាខាខេត្តពោធិ៍សាត់ ផ្ទះលេខ ៦៦៦  ផ្លូវជាតិលេខ៥ កែងផ្លូវ១០៣ ភូមិពាលញែក១  សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

សំណួរញឹកញាប់

  • 1. តើអ្វីជា ATM?

    Automated Teller Machine (ATM) គឺជាម៉ាស៊ីនធនាគារអេឡិចត្រូនិចដែលអនុញ្ញាតឳ្យអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីបុគ្គលិករបស់ធនាគារ។អ្នកដែលមានក្រេឌីតកាត និង ដេប៊ីតកាត​ អាចធ្វើការដកប្រាក់តាមរយៈម៉ាស៊ីន ATM ទាំងអស់របស់ធនាគារ វីងទាំងក្រដាសប្រាក់ដុល្លារ ​និង ប្រាក់រៀល។ 

  • 2. តើអ្វីទៅជា​ CRM?

    Cash recycling Machine (CRM) គឺជាម៉ាស៊ីនដែលអនុញ្ញាតឳ្យអតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯងទាំងការដកប្រាក់ និងការដាក់ប្រាក់។

  • 3. តើកាតប្រភេទណាខ្លះដែលអាចប្រើប្រាស់បាននៅលើម៉ាស៊ីន ATM របស់ធនាគារ វីង?

    ប្រភេទកាតដែលអាចប្រើប្រាស់នៅលើម៉ាស៊ីន ATM របស់ធនាគារ វីងមានដូចជា៖​​ Mastercard, VISA card, CSS Card និង យូញៀនផេកាត។

  • 4. តើប្រភេទរូបីយបណ្ណ័ណាខ្លះដែលអាចធ្វើការដកពីម៉ាស៊ីន ATM របស់ធនាគារ វីង?

    រូបីយបណ្ណដែលអាចបានត្រូវបានអនុញ្ញាតគឺ ប្រាក់ដុល្លារ និង ប្រាក់រៀល។

  • 5. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបញ្ជូលលេខសម្ងាត់ខុស?

    ប្រសិនបើអ្នកវាយបញ្ជូលលេខសម្ងាត់ខុស៣ដង នោះកាតរបស់អ្នកនឹងត្រូវបានបង្ខាំងបណ្តោះអាសន្ន។ សូមទំនាក់ទំនងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនដែលនៅលើផ្ទាំងព័ត៌មាន។

  • 6. តើអ្វីទៅជា Cambodian Shared Switch (CSS)?

    Cambodian Shared Switch (CSS) ជាគម្រោងកាតក្នុងស្រុកស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា (NBC) ដើម្បីផ្តល់នូវទំនាក់ទំនងអន្តរកម្ម និង អន្តរកម្មប្រតិបត្តិការក្នុងចំណោមស្ថាប័នសមាជិក CSS។

  • 7. តើខ្ញុំកាតប្រភេទណាដែលខ្ញុំអាចប្រើប្រាស់បាន?

    សម្រាប់កាតដែលអាចប្រើប្រាស់សេវាកម្ម CSS បានត្រូវតែមាន Logo CSS នៅលើកាតតែប៉ុណ្ណោះ

  • 8. តើគ្រប់ម៉ាស៊ីន ATM ទាំងអស់របស់ធនាគារ វីងអាចប្រើប្រាស់សេវាកម្ម CSS បានទាំងអស់មែនដែរឬទេ?

    រាល់ម៉ាស៊ីន ATM របស់ធនាគារ វីងដែលមានបិទផ្លាកសញ្ញា CSS គឺអតិថិជនអាចប្រើប្រាស់សេវាកម្មរបស់ CSS បាន។

  • 9. តើខ្ញុំអាចប្រើប្រាស់សេវាកម្មអ្វីខ្លះនៅលើម៉ាស៊ីន ATM ដែលមាន logo CSS?

    លោកអ្នកអាចប្រើប្រាស់សេវាកម្មដូចជា៖ ដកប្រាក់ ឆែកសមតុល្យទឹកប្រាក់ បោះពុម្ពរបាយការណ៍ និងផ្លាស់ប្តូរលេខសម្ងាត់។

  • 10. តើតម្លៃសេវាគិតដូចម្តេចដែរ?

    តម្លៃសេវាគឺអាស្រ័យទៅតាមទំហំទឹកប្រាក់ដែលអតិថិជនដក។

  • 11. ប្រសិនមានបញ្ហាតើខ្ញុំអាចទំនាក់ទំនងទៅអ្នកណាដែរ?

    សូមទំនាក់ទំនងមកកាន់លេខ 023 999 989